បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថាលោកអនុប្រធានាធិបតី Mike Pence ត្រូវបានគេជឿជាក់ ថានឹងត្រូវចូលរួមនៅក្នុងពិធីឡើង កាន់តំណែងរបស់ប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden នៅពេលខាងមុខនេះ។ កន្លងមក CNN ធ្លាប់បានសរសេរដែរថាលោក Pence គឺមានផែនការរួចរាល់ទៅហើយ ក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែបញ្ហាត្រង់ថា លោកគឺកំពុងបាននៅរងចាំ លិខិតអញ្ជើញជាផ្លូវការមួយប៉ុណ្ណោះដើម្បីបញ្ជាក់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាអាកាសយានដ្ឋាន មួយដែលមានឈ្មោះថា Jalalabad ស្ថិតនៅភាគខាងកើត ប្រទេសអាហ្គានីស្ថានគឺ ត្រូវបានគេដឹងថាអាចបើកឲ្យដំណើរការឡើងវិញ ហើយជូនភ្ញៀវធ្វើដំណើរ ជាពលរដ្ឋស៊ីវិលបន្ទាប់ពីបានដាក់ឲ្យ ផ្អាកដំណើរការអស់រយៈ ១៨ឆ្នាំមកហើយ។ ប្រភពដដែលបានសរសេរទៀតថា វាគឺជាការធ្វើការហោះហើរ និងតេស្តសាកល្បងជោគជ័យ ជាលើកដំបូងបំផុតបន្ទាប់ពី ពេលដែលក្រុមយោធាបានប្រគល់ទីតាំងនេះ ជូនទៅដល់អជ្ញាធរនៃ ប្រទេសអាហ្គានីស្ថានវិញកាលពីប៉ុន្មានមុននេះ។ គួរឲ្យដឹងថា អាកាសយានដ្ឋាននេះ ត្រូវបានប្រើប្រាស់ច្រើនជាងគេបំផុតដោយយោធាអាមេរិក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បានលើកឡើងថា លោកនឹងផ្តោតសំខាន់ លើការផ្ទេរអំណាច ដើម្បីធានាឱ្យមានការផ្លាស់ប្តូរអំណាច ដោយរលូនទៅនឹងប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ចំពេលមានការអំពាវនាវ កាន់តែខ្លាំងឡើង ដើម្បីដកខ្លួនចេញពីតំណែង ពីបទញុះញង់ឱ្យមានការប៉ុនប៉ង កាន់កាប់អំណាចដោយហិង្សា ពីសំណាក់អ្នកគាំទ្ររបស់លោក។ លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅក្នុងសារជាវីដេអូមួយ ដែលបានបង្ហោះលើបណ្តាញសង្គម...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ថា ប្រទេសអ៊ីស្រាអ៊ែល បានរកឃើញថា មានជំងឺកូវីដ១៩ថ្មីចំនួន១១៧នាក់ ដែលនាំឲ្យចំនួនអ្នកជំងឺធ្វើតេស្តរកវិជ្ជមានប្រភេទថ្មីនៅក្នុង ប្រទេសអ៊ីស្រាអ៊ែលកើនដល់ ១៤៧នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា ករណីថ្មី ជាលទ្ធផលដែលបានកើតឡើងនៅក្នុងប្រទេសអ៊ីស្រាអ៊ែល ដែលពលរដ្ឋចំនួន ៦នាក់ វិលត្រឡប់ពីចក្រភពអង់គ្លេស ដែលមានម្នាក់រកឃើញថា មានផ្ទុកវីរុសប្រភេទថ្មី...
សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ៨៨ ពាន់លានវ៉ុន (៨១ លានដុល្លារ) ក្នុងការអភិវឌ្ឍគ្រឿង សព្វាវុធក្នុងស្រុកនៅឆ្នាំ ២០២១នេះ។ រដ្ឋាភិបាលនឹងបង្កើត ផែនការពាក់កណ្តាល និងវែងដើម្បីធ្វើមូលដ្ឋានីយកម្មផ្នែក ដែលត្រូវបានប្រើក្នុងការអភិវឌ្ឍអាវុធ និងស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យក្នុងស្រុក និងមជ្ឈមណ្ឌលស្រាវជ្រាវ។ ប្រធានទីភ្នាក់ងារលោក Kang Eun-ho បានលើកឡើងថា...
CNN៖ ប្រធានាធិបតី ដូ ណាល់ត្រាំ បាននិយាយថា លោកនឹងមិនចូលរួមការស្បថ ចូលកាន់តំណែងរបស់លោក ចូបៃឌិននោះទេ ដែលការប្រកាសនេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីជំនួយការ កំពូលរបស់លោក បានលួងឱ្យលោកចេញវីដេអូសារភាពថា លោកនឹងចាកចេញពីតំណែងឆាប់ៗនេះ។ យោងតាមសារព័ត៌មាន CNN ចេញផ្សានៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក ដូណាល់ ត្រាំថា...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងសមត្ថភាពយោធា របស់ប្រទេសរបស់ខ្លួនក្នុង ការការពារប្រជាជនរបស់ខ្លួន នៅក្នុងសមាជគណបក្សដ៏កម្រមួយ ខណៈប្រទេសនេះ កំពុងជាប់គាំងកិច្ចចរចា នុយក្លេអ៊ែរជាមួយអាមេរិក។ ទោះយ៉ាងណាលោកគីម ជុងអ៊ុន មិនបានប្រើពាក្យបង្ក ហេតុដូចជាអាវុធនុយក្លេអ៊ែរ ឬការទប់ស្កាត់សង្គ្រាម ដែលអ្នកជំនាញខ្លះយល់ថា មានចេតនាជៀសវាងភាពតានតឹង កើនឡើងដូចដែលលោកបាន រាយការណ៍ទៅសម័យប្រជុំលើកទី២ នៃសមាជលើកទី៨...
សេអ៊ូល៖ កូរ៉េខាងត្បូង បានអបអរសាទរប្រធានាធិបតី ជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បន្ទាប់ពីសភាបានបញ្ជាក់ពីការ បោះឆ្នោតរបស់លោកដោយ សម្តែងនូវក្តីសង្ឃឹម សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងសម្ព័ន្ធមិត្តដ៏រឹងមាំមួយ។ នៅក្នុងសម័យប្រជុំរួមគ្នានៃសភា និងព្រឹទ្ធសភាសមាជិកសភាអាមេរិក បានបញ្ជាក់ថា លោក បៃដិន ជាអ្នកឈ្នះនៃការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៣ ខែវិច្ឆិកា។ លោក បៃដិន បានបញ្ចប់ជាមួយនឹងការបោះឆ្នោត នៅមហាវិទ្យាល័យបោះឆ្នោតចំនួន...
ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានចាប់ផ្ដើមបើកប្រតិបត្តិការគម្រោង «ជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» ដែលមានទឹកប្រាក់ ចំនួន ២,៥០០,០០០ដុល្លារ សម្រាប់រយៈពេល១ឆ្នាំ។ យោងតាមគហេទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកស៊ីម៉ាក់ នាពេលថ្មីៗនេះ បានជួបសំណេះសំណាល និងត្រួតពិនិត្យកម្លាំងប្រតិបត្តិការ បានប្រកាសបើកកិច្ចប្រតិបត្តិការគម្រោង «ជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» ដែលរដ្ឋាភិបាលចិនផ្តល់ជំនួយ ឥតសំណងជូនដល់រាជរដ្ឋាភិបាលកម្ពុជា...