បរទេស៖ រដ្ឋាភិបាលចិន នាពេលថ្មីៗនេះ បានព្រមានទីក្រុងវ៉ាស៊ីនតោនថា ខ្លួនអាចនឹងធ្វើការឃាត់ខ្លួន ជនជាតិអាមេរិកនៅក្នុងប្រទេសចិន ក្នុងដំណើរឆ្លើយតបការកាត់ទោស ក្រសួងយុត្តិធម៌អាមេរិក ចំពោះអ្នកប្រាជ្ញាពាក់ព័ន្ធយោធាចិន នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែត Wall Street Journal នៅថ្ងៃសៅរ៍ម្សិលមិញនេះ។ កាសែត Wall Street Journal នេះ បានលើកឡើងពីសម្តីបុគ្គលដឹងពីបញ្ហានោះ បាននិយាយដូច្នេះថា...
ភ្នំពេញ៖ ស្ថានភាពកម្ពស់ទឹក នៅតាមបណ្តោយសណ្តរស្ទឹងព្រែកត្នោត កំពុងបន្តស្រកចុះជាបន្តបន្ទាប់បន្ថែម នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក ក្រសួងធនធានទឹក បានឲ្យដឹងថា កម្ពស់ទឹកស្ទឹងព្រែកត្នោតនាព្រឹកថ្ងៃនេះ ធៀបនឹងកម្ពស់ទឹកស្ទឹងអតិបរមា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានស្រកចុះដូចខាងក្រោម៖ នៅសំណង់ទ្វារទឹក៧មករា ស្រកចុះ ០,៧០ម៉ែត្រ នៅតំបន់ចាប់ពីផ្លូវជាតិលេខ៣ ដល់ស្ពានសាក់សំពៅ...
បរទេស៖ នៅថ្ងៃសុក្រនេះអ្នកការទូតចិន ជាន់ខ្ពស់ម្នាក់បានធ្វើការ ប្រកាសព្រមានប្រទេសកាណាដា ក្នុងន័យប្រឆាំងនឹងការសម្រេចចិត្ត ផ្តល់សិទ្ធិជ្រកកោនដល់ក្រុមអ្នកតវ៉ា លទ្ធិប្រជាធិបតេយ្យនៅហុងកុង។ សេចក្តីថ្លែងការណ៍ដែល ត្រូវបានធ្វើឡើងដោយ លោក Cong Peiwu ប្រេសិតពិសេសរបស់ ក្រុងប៉េកាំងប្រចាំនៅទីក្រុងអូតាវ៉ា ក៏បានជំរុញឱ្យមានការស្តីបន្ទោស ពីសំណាក់រដ្ឋមន្រ្តីការបរទេសកាណាដាផងដែរ ហើយដែលវាបាននឹងកំពុងធ្វើឱ្យ មានភាពតានតឹងកាន់តែខ្លាំង ឡើងរវាងប្រទេសទាំងពីរ។ គួរឲ្យដឹងដែរថាលោក Cong បានធ្វើការឆ្លើយតបបែបនេះ...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងការបរទេសចិនធ្វើសេចក្តីប្រកាស ប្តេជ្ញាចិត្តមួយក្នុងការ អនុវត្តវិធានការណ៍ផ្ទាល់ខ្លួន ជាការឆ្លើយតបទៅនឹង សហរដ្ឋអាមេរិកដែលបានចោទប្រកាន់ ក្រុមមន្ត្រីរបស់ហុងកុង និងមន្ត្រីចិនដីគោកថា បានធ្វើឱ្យប៉ះពាល់ដល់ស្វ័យភាព របស់ទីក្រុងជាមួយនឹងការអនុម័តច្បាប់ សន្តិសុខជាតិដ៏ចម្រូងចម្រាសមួយ កាលពីរដូវក្តៅកន្លងមក។ ការប្រកាសនេះធ្វើឡើងនៅក្រោយ ពេលដែលក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធបានប្រកាសឈ្មោះ មន្រ្តីហុងកុងនិងចិនដីគោកចំនួន ១០ នាក់រួមទាំងនាយកប្រតិបត្តិ Carrie Lam Cheng...
វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតីអាមេរិក ខាងប្រជាធិបតេយ្យលោក Joe Biden បានសើចចំអកដាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយលើកហេតុផលថា លោកបានធ្វើឱ្យសហរដ្ឋអាមេរិក មិនសូវមានសន្តិសុខ និងឯកោជាងគេនៅលើពិភពលោក។ អតីតអនុប្រធានាធិបតីអាមេរិករូបនេះ ក៏បានអះអាងផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើឱ្យសហរដ្ឋអាមេរិកអស់ សំណើចនៅលើឆាកពិភពលោក។ លោក Biden បានលើកឡើងថា“ យើងរកឃើញខ្លួនយើងនៅក្នុងជំហរមួយ ដែលយើងនៅឯកោជាងគេនៅលើពិភពលោក...
បរទេស៖ ពិធីជប់លៀងខួបកំណើត នាពេលថ្មីៗនេះនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានគេដាក់ឈ្មោះថា ជាព្រឹត្តិការណ៍រីករាលដាល យ៉ាងខ្លាំងពីសំណាក់មន្រ្តី ខណៈមនុស្ស ៣៧ នាក់បានធ្វើតេស្ត៍វិជ្ជមានចំពោះវីរុសកូវីដ១៩ បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍នេះ ហើយមនុស្សរាប់រយនាក់ត្រូវបាន បង្ខំឲ្យ ផ្តាច់ខ្លួន (ធ្វើចត្តាឡីស័ក)។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ពិធីជប់លៀងខួបកំណើត...
ប៉េកាំង៖ ប្រទេសចិន បានសម្តែងការប្រឆាំងដាច់ខាត និងបរិហារប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលបានបង្កើតនូវអ្វីដែលហៅថា“ ច្បាប់ស្វ័យភាពហុងកុង” និងការដាក់ទណ្ឌកម្មលើបុគ្គលិកចិន ដោយផ្អែកលើគោលការណ៍នេះ ហើយប្តេជ្ញាប្រឆាំង” ប្រសិនបើសហរដ្ឋអាមេរិក មានទិសដៅធ្វើបែបនេះ” ។ នោះបានកើតឡើងបន្ទាប់ពីការ ព្រមានរបស់ក្រសួងការបរទេស សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ អំពីការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ដែលនឹងត្រូវដាក់លើស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ធ្វើអាជីវកម្មជាមួយបុគ្គលចិន ដែលត្រូវទទួលខុសត្រូវចំពោះការ ធ្វើឱ្យប៉ះពាល់ដល់ស្វ័យភាពរបស់ហុងកុង។ នៅក្នុងការឆ្លើយតបទៅនឹង សំណួរអំពីការអត្ថាធិប្បាយរបស់ចិន...
បាងកក៖ ភាពអាសន្នត្រូវបានដាក់ នៅក្នុងរដ្ឋធានីបាងកករបស់ប្រទេសថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដើម្បីបញ្ឈប់បាតុកម្មនៅជុំវិញ ទីស្នាក់ការរដ្ឋាភិបាល ប៉ុន្តែក្រុមបាតុកររាប់ពាន់នាក់ នៅតែបន្តដើរតាមដងផ្លូវនៅពេលរសៀល និងពេលល្ងាច។ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នា នៅផ្លូវបំបែករ៉ាចាប្រពង់ ក្នុងការប្រឆាំងនឹងការហាមឃាត់ ការប្រមូលផ្តុំនេះបានលើកដៃសំពះបីម្រាមដៃ ប្រឆាំងនឹងរបបផ្តាច់ការ ហើយបានស្រែកថា“ ដោះលែងមិត្តយើង!” ដោយសំអាងលើមេដឹកនាំ បាតុកររាប់សិបនាក់ដែលត្រូវបានចាប់ខ្លួន ចាប់តាំងពីថ្ងៃអង្គារ។ ពួកគេក៏បានអំពាវនាវ ឱ្យលោកនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ...
សេអ៊ូល៖ អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ប្រចាំកូរ៉េខាងជើង បានជំរុញឱ្យទីក្រុងព្យុងយ៉ាង ដាក់ទណ្ឌកម្មចំពោះអ្នកដែល ទទួលខុសត្រូវចំពោះការ សម្លាប់មន្ត្រីជលផលកូរ៉េខាងត្បូង ដោយសងសំណងដល់ ក្រុមគ្រួសាររបស់មន្ត្រី និងធានាថាមិនមានឧប្បត្តិហេតុ បែបនេះកើតឡើងទៀតឡើយ។ លោក Tomas Ojea Quintana បានធ្វើបណ្តឹងឧទ្ធរណ៍ដោយ បានថ្កោលទោសការសម្លាប់នេះថា ជាការរំលោភច្បាប់សិទ្ធិមនុស្សអន្តរជាតិ នៅក្នុងរបាយការណ៍ចុងក្រោយ របស់លោក...
ភ្នំពេញ៖ ដោយទតឃើញអំពីសេចក្តីទុក្ខលំបាក ដែលបងប្អូនប្រជានុរាស្រ្តកំពុង ទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្ត នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ...