ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអំពាវនាវឲ្យអ្នកដែលពាក់ព័ន្ធ ជាមួយលោកទៅធ្វើតេស្តរកជំងឺកូវីដ១៩ បន្ទាប់ពីលោកធ្វើតេស្តអវិជ្ជមានកូវីដ១៩ ជាលើកទី២។ បើតាមហ្វេសប៊ុករបស់ លោករដ្ឋមន្រ្តីនៅថ្ងៃ៨ ធ្នូ គឺលទ្ធផលនៃការធ្វើតេស្តលើកទី២ (ថ្ងៃទី៧ ខែធ្នូ) អវិជ្ជមានជំងឺកូវីដ-១៩។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយលោក ត្រូវនៅបន្តរស់នៅដោយឡែក តាមវិធានចត្តាឡីស័ក និងបន្តធ្វើតេស្តតាមការកំណត់ របស់ក្រសួងសុខាភិបាល...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ថា យ៉ាងហោចណាស់មនុស្សចំនួន ២៤នាក់បានរងរបួស ដោយសារការបំផ្ទុះគ្រាប់បែក នៅអាហ្វហ្គានីស្ថាន ។ ប៉ូលិសក្នុងស្រុកបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្សចំនួន ២៤នាក់បានរងរបួស នៅក្នុងគ្រាដែលមានការ បំផ្ទុះគ្រាប់បែកនៅលើរថយន្ត នៅក្រៅស្នាក់ការប៉ូលិស នៅខេត្ត Kandahar ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទនេះ ។ ទាក់ទិននឹងការបំផ្ទុះនេះដែរ...
បរទេស៖ ឧត្តមសេនីយ៍ Nattaphon Narkphanit ប្រធានមជ្ឈមណ្ឌលសម្រាប់ គ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ (CCSA) បាននិយាយថា ទោះបីជាមានករណី ឆ្លងក្នុងសហគមន៍ចំនួន ៣ ករណីក៏ដោយ ក៏សកម្មភាពរាប់ថយក្រោយ ឬ countdown នៃពិធីចូលឆ្នាំថ្មី អាចត្រូវបានធ្វើឡើង ដរាបណាពួកគេប្រព្រឹត្តទៅក្រោម ស្តង់ដារសុវត្ថិភាពសុខភាព ។ យោងតាមសារព័ត៌មាន Bangkok...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមមន្រ្តីនៅក្នុងប្រទេសឥណ្ឌា កំពុងចាប់ផ្តើមបើកការស៊ើបអង្កេត រកមូលហេតុមួយអំពីជំងឺម្យ៉ាង ដែលមកដល់ពេលនេះ នៅមិនត្រូវបានគេកំណត់អត្តសញ្ញាណ បាននៅឡើយហើយវាបាន បណ្តាលឱ្យមនុស្សជាង ១៤០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីចុងសប្តាហ៍។ គ្រូពេទ្យបាននិយាយថា អ្នកជំងឺដែលមានប្រភពមកពីតំបន់ Andhra Pradesh មានរោគសញ្ញាជាច្រើន ចាប់រាប់ពីការក្អួតចង្អោរ រហូតដល់សន្លប់។ មកដល់ពេលនេះចំនួន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro បានធ្វើការថ្លែងកោតសរសើរយ៉ាងខ្លាំង ទៅដល់ភាពជោគជ័យនៃការបោះឆ្នោត ប្រកបដោយនីតិប្បញ្ញត្តិ របស់ប្រទេសដោយនិយាយថា យុគសម័យថ្មីកំពុងកើតនៅក្នុងប្រទេស ហើយជាពិសេសក្នុងនោះផងដែរ លោកក៏បានអំពាវនាវ ឱ្យក្រុមប្រឆាំងត្រឡប់មកធ្វើការការសន្ទនានយោបាយគ្នា ឡើងវិញផងដែរ។ លោក Maduro បាននិយាយថា ចាប់ផ្តើមពីថ្ងៃនេះតទៅយុគសម័យថ្មី បានកើតនៅក្នុងប្រទេសវេណេស៊ុយអេឡា ហើយយើងកំពុងផ្តល់ ឱ្យពលរដ្ឋយើងនូវឱកាស...
ការវិភាគ៖ “វាពិបាកក្នុងការគិតក្នុងរយៈពេលពី ៥០-៦០ ថ្ងៃ ដែលអ្នកអាចធ្វើអ្វីមួយ ដែលមានលក្ខណៈស្ថាបនា ប៉ុន្តែអ្នកអាចធ្វើអ្វីដែលជាការបំផ្លិចបំផ្លាញ” ដែលនេះជាការធៀបទៅនឹង ការដឹកនាំជិតផុតអំណាច ជុំវិញការផ្លាស់ប្ដូរគោលនយោបាយ ការបរទេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ក្រុមអ្នកតវ៉ាបានដុតរូបភាព របស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន និងប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលបាតុកម្មប្រឆាំងនឹង ការសម្លាប់លោក...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើការអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ត្រូវប្រុងប្រយ័ត្ន និងទប់ស្កាត់ ចំពោះការផ្សព្វផ្សាយព័ត៌មានប្រឌិត អំពីបញ្ហាជំងឺកូវីដ-១៩ ដែលមិនមែនជាប្រភពផ្លូវការរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល។ យោងតាមសេចក្ដីថ្លែងការណ៍របស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា រយៈពេលពេលចុងក្រោយនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កេតឃើញថា...
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្នើ អាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការច្បាប់ ចំពោះអ្នកសារព័ត៌មានផ្សព្វផ្សាយ ព័ត៌មានមិនពិតប្រាសចាកវិជ្ជាជីវៈ ដោយមិនបាច់ជូនដំណឹងមកក្រសួងព័ត៌មាន ជាមុនឡើយ ។ តាមរយៈសេចក្ដីជូនដំណឹងខាងលើ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានបានសង្កេតឃើញថា ក្នុងអំឡុងដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ មានអ្នកសារព័ត៌មានមួយចំនួនតូច...
បរទេស៖ ក្រុមការងារថ្នាក់ជាតិ សម្រាប់ការការពារ និងគ្រប់គ្រងជំងឺកូវីដ១៩ បានប្រកាសថា ប្រទេសឡាវបានបញ្ជាក់ពី ករណីឆ្លងថ្មីជំងឺកូវីដ១៩ ចំនួន២ករណីទៀត។ យោងតាមសារព័ត៌មាន Laotian Times ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកឆ្លងវីរុសថ្មីនោះ គឺមានបុរសជនជាតិរុស្ស៊ីអាយុ ៦៥ ឆ្នាំនិងនិស្សិតឡាវអាយុ ១៩ ឆ្នាំ ទាំងពីរនាក់ត្រូវបានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុសកូវីដ១៩...
ភ្នំពេញ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំនូវវិធានការរដ្ឋបាល និងវិធានការសុវត្ថិភាពសុខភាពក្នុងការបំពេញការងារ។ យោងតាមលិខិតរបស់ក្រសួងអប់រំ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ទី១- អង្គភាពទាំងអស់ត្រូវណែនាំ ដល់បុគ្គលិកអប់រំក្រោមឱវាទ ឲ្យអនុវត្តការបំពេញការងារពីចម្ងាយ ឬអនឡាញ ក្នុងករណីមិនមានការចាំបាច់ មិនត្រូវមកកាន់...