សេអ៊ូល៖ កតិកាសញ្ញាចែករំលែក ព័ត៌មានយោធារវាងជប៉ុន និងកូរ៉េខាងត្បូង នឹងផុតកំណត់នៅចុងថ្ងៃសុក្រនេះ ប្រសិនបើមិនបន្តជាថ្មីទេដោយប្រទេសទាំងពីរបង្ហាញសញ្ញាតិចតួច នៃការធ្វើឱ្យលេចចេញនូវភាពជោគជ័យមុនថ្ងៃកំណត់ នៃកិច្ចព្រមព្រៀងនេះ។ ទោះយ៉ាងណាប្រភព ដែលមានទំនាក់ទំនងល្អ នៅក្នុងទំនាក់ទំនងទ្វេភាគីបានបង្ហេីបឲ្យដឹងថា កិច្ចពិភាក្សារវាងភាគីទាំងពីរ នៅតែបន្តដើម្បីជួយដល់កតិកាសញ្ញានេះ។ ប្រទេសជប៉ុន បានជំរុញម្តងហើយម្តងទៀត ដល់ប្រទេសកូរ៉េខាងត្បូង ពិចារណាឡើងវិញនូវការ សម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ចប់កិច្ចព្រមព្រៀង សន្តិសុខព័ត៌មានទូទៅ ដែលមានអាយុកាល ៣ ឆ្នាំដែលត្រូវបានគេស្គាល់ផងដែរថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តាមរយៈវត្តមានសម្ដេច អញ្ជេីញទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ នៅកូរ៉េ ៤ថ្ងៃនេះ នឹងជួយឲ្យលក្ខខណ្ឌការ របស់បងប្អូនពលករខ្មែរ កាន់តែល្អប្រសេីរឡេីង ។ ខាងក្រោមនេះជាខ្លឹមសារ ទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន បង្ហោះលេីបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ វិច្ឆិកានេះថា ៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិ ពេញមួយសប្តាហ៍នេះខ្ញុំពិតជារវល់ខ្លាំង ជាមួយកិច្ចការជាតិសំខាន់ៗរួមទាំងការសម្ពោធរោងចក្រស៊ីម៉ងត៌នៅខេត្តកំពត និងបើកការដ្ធានកសាងផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ និងកិច្ចប្រជុំកំពូលអន្តរជាតិអាស៊ីប៉ាស៉ីហ្វិកលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីនេះ គឺជួបភ្ញៀវព្រឹកល្ងាចៗរកដកឃ្លាសឹងមិនរួច។ ប៉ុន្តែទោះបីរវល់បែបនេះក្តីគឺខ្ញុំពេញចិត្ត ក្នុងការបម្រើប្រទេសជាតិដើម្បីសុខសន្តិភាព និងការរីកចម្រើនរបស់បងប្អូនប្រជាពលរដ្ធ។ នៅថ្ងៃអាទិត្យស្អែកនេះ គឺចាប់ពីថ្ងៃទី២៤ ដល់ ២៧ វិច្ឆិកា ខ្ញុំនឹងដឹកនាំគណៈប្រតិភូ ចេញទៅប្រជុំកំពូលអាស៊ាន កូរ៉េ និងមេគង្គកូរ៉េជាបន្ត។ ខ្ញុំសង្ឃឹមថានឹងបានជួបបងប្អូនប្រជាពលរដ្ធ និងកូនក្មួយសិស្ស និស្សិត ព្រមទាំងកូនក្មួយពលករ ពលការនីដែលកំពុងធ្វើការនៅទីនោះផងដែរ។ តាមរយៈវត្តមានខ្ញុំនៅកូរ៉េ នឹងជួយអោយលក្ខ័ណ្ឌការងារកូនក្មួយកាន់តែល្អប្រសើរឡើង។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយសប្បាយរីករាយជួបជុំក្រុមគ្រួសារក្នុងថ្ងៃចុងសប្តាហ៍គ្រប់ៗគ្នា ៕
វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Jackie Wolcott បានលេីកឡេីងថាប្រទេសកូរ៉េខាងជើង មិនបានបង្ហាញនូវ“ បំណងប្រាថ្នាដ៏ស្មោះត្រង់” ដើម្បីបន្តការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនោះទេ ទោះបីទីក្រុងវ៉ាស៊ីនតោន ខិតខំដើម្បីចាប់ផ្តើមកិច្ចចរចាកម្រិតការងារ របស់ភាគីទាំងពីរឡើងវិញក៏ដោយ។ លោក Wolcott បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំ IAEA នៅទីក្រុងវីយែនកាលពីថ្ងៃព្រហស្បតិ៍ ដោយបន្ថែមថា កូរ៉េខាងជើង បានបរាជ័យក្នុងការចាត់វិធានការ...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper បានលេីកឡេីងថា លោកមិនមានការសោកស្តាយ ចំពោះការពន្យារពេល សមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនោះទេ បើទោះបីជាប្រទេសកូរ៉េខាងជើង បានចាប់យកកាយវិការ ដែលគ្មានន័យសម្រាប់កិច្ចប្រឹងប្រែង ដើម្បីធ្វើឱ្យមានការទូតឡើងវិញរវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាងក៏ដោយ។ លោក Esper បានធ្វើការកត់សម្គាល់ទៅកាន់ អ្នកយកព័ត៌មាននៅប្រទេសវៀតណាម ដោយថាឥឡូវនេះវា អាស្រ័យលើប្រជាជនកូរ៉េខាងជើង ក្នុងការប្រគល់រង្វាស់នៃជំនឿល្អ...
វ៉ាស៊ីនតោន៖ មន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធរបាយការណ៍មួយ ដែលលើកឡើងថា សហរដ្ឋអាមេរិក កំពុងពិចារណាកាត់បន្ថយ កងទ័ពនៅកូរ៉េខាងត្បូង លើកលែងតែសម្ព័ន្ធមិត្តបង្កើនការរួមចំណែករបស់ខ្លួន ក្នុងការចំណាយលើវិស័យការពារជាតិ។ កាសែតប្រចាំថ្ងៃ របស់កូរ៉េខាងត្បូងឈ្មោះ Chosun Ilbo បានរាយការណ៍ថាសហរដ្ឋអាមេរិក កំពុងពិចារណាដកកងពលតូចក្នុងករណីដែលក្រុងសេអ៊ូល បដិសេធមិនទទួលយកការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ការកើនឡើង ៥ ដងដល់ ៥ ពាន់លានដុល្លារអាមេរិកក្នុងចំណែក...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ដើម្បីកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ និងរបៀបវារៈសម័យប្រជុំផងដែរ។ ជាលទ្ធផលគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា បានកំណត់បន្តសម័យប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សប្តាហ៍ក្រោយ...
ភ្នំពេញ៖ កីឡាការិនីកែ ឡេងបានយកឈ្នះលើកីឡាការិនីប្រទេសកាណាដានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើវិញ្ញាសាវាយយកពិន្ទុ លទ្ធផល៣៤ទល់២៨ លើវិញ្ញាសាវាយយកពិន្ទុនៅវគ្គ៨ក្រុមនៃព្រឹត្តការណ៍នៃការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកពិភពលោក យុវជន និងនារី លើកទី១៧ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ អូឡាំពិកដែលមាន ៤៩ប្រទេសចូលរួម ។ នាព្រឹកនេះក្រុមកីឡាការិនីទី២ កីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថា...
កំពង់ចាម ៖ ក្នុងពិធីបើកសន្និសីទវិទ្យា សាស្រ្តថ្នាក់ជាតិលើកទី ៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៅវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម នាព្រឹកថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៩ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការងារស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្ម និងអភិវឌ្ឍន៍ជនបទ ត្រូវការចំណាយពេលវេលាយូរ និងភាពអត់ធ្មត់...
បរទេស៖ ឧបនាយករដ្ឋមន្រ្តីថៃលោក Prawit Wongsuwon បានព្រមានទៅមេដឹកនាំ គណបក្សអនាគតរុងរឿង (FFP) លោក Thanathorn Juangroongruangkit មិនឱ្យធ្វើបាតុកម្មតាមដងផ្លូវណាមួយឡើយ បន្ទាប់ពីមានសេចក្តីសម្រេច របស់តុលាការរដ្ឋធម្មនុញ្ញក្នុងការដកសិទ្ធិលោក ក្នុងនាមជាសមាជិកសភា នៅក្នុងករណីលោកជាម្ចាស់ភាគហ៊ុន ខាងសារព័ត៌មាន។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា...
បរទេស: The Bloomberg ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២១ខែវិច្ឆិកានេះបានសរសេរថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបាន យល់ព្រមលក់កាំភ្លើងធំដែល ប្រើប្រាស់សម្រាប់នាវាប្រយុទ្ធ ទៅឲ្យប្រទេសឥណ្ឌាដែលវាមានតម្លៃរហូតទៅដល់ ១ពាន់លានដុល្លារ ហើយវាត្រូវបានគេមើលឃើញថា ជាក្នុងកិច្ចព្រមព្រៀង ការពារជាតិដ៏ធំបំផុតរវាងប្រទេសទាំងពីរក្នុងរយៈពេល ៤ឆ្នាំ។ ក្រសួងការបរទេសអាមេរិក បានជូនដំណឹងទៅសភាតាំងតែពីថ្ងៃទី១៩ ខែវិច្ឆិកាអំពីការសម្រេចចិត្ត លក់អាវុធរបស់កងទ័ពជើងទឹកដល់ទៅ១៣ ដើមដែលផលិតដោយក្រុមហ៊ុន ផលិតអាវុធអាមេរិកដែលមានឈ្មោះថា BAE Systems Land...