បរទេស៖ អនុគណៈកម្មាធិការ នៃមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានការណ៍ Covid-19 (CCSA ) បានស្នើឱ្យពង្រីកស្ថានភាពអាសន្នបន្ថែមទៀត រហូតដល់ដំណាច់ខែកញ្ញា ដើម្បីអនុញ្ញាតឱ្យមានការបន្តដាច់ដោយឡែកពីប្រជាជន ដែលមកពីបរទេស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា អគ្គមេបញ្ជាការរងកងទ័ពលោកឧត្តមសេនីយ៍ Nathapol Nakpanit ប្រធានក្រុមប្រឹក្សា...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការកសាងសង្គមមួយមានយុត្តិធម៌ តាំងពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោម គឺជាភារកិច្ចដ៏សំខាន់សម្រាប់ដោះស្រាយ ដោយមិនមែនសំដៅតែ លើតុលាការកាត់ក្តីនោះទេ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានដែកបាឡេ និងអាគារសិក្សាចំនួន២ខ្នង នៅស្រុកបាណន់ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០សម្តេចមានប្រសាសន៍ថា «បើប្រជាជនគាត់អត់ឃ្លាន យើងមិនដោះស្រាយ...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ចំនួន ១.៣៥២នាក់ ដោយសារជំងឺកូវីដ១៩ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១០៩.៨៨៨នាក់ ។ ទន្ទឹមនឹងនេះដែរ មានអ្នកឆ្លងជំងឺថ្មីចំនួន ៤៧.៧៨៤នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ក្នុងអំឡុងពេលដូចគ្នា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់ ៣.៤០៧.៣៥៤នាក់...
ប៉េកាំង៖ របាយការណ៍ដែលត្រូវបាន ចេញផ្សាយដោយ ទូរទស្សន៍ស៊ីអិនអិនកាលពីពេលថ្មីៗនេះ បាននិយាយថា ប្រទេសចិនបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងតំបន់អាមេរិកឡាទីន និងការ៉ាបៀន (LAC) ចាប់តាំងពីការចាប់ផ្តើម នៃការរាតត្បាតរាតត្បាតកូវីដ១៩។ របាយការណ៍ដដែល បាននិយាយទៀតថា នៅពេលវីរុសបានឆ្លងពីប្រទេសមួយទៅប្រទេសមួយ ប្រទេសចិនបានចាត់វិធានការ និងបរិច្ចាគម៉ាសមុខរាប់ពាន់ ព្រមទាំងឧបករណ៍ធ្វើតេស្ត និងក៏ដូចជាឧបករណ៍ជំនួងដង្ហើមដល់បណ្តាប្រទេស ក្នុងតំបន់ទាំងនោះផងដែរ។ រដ្ឋាភិបាលទាំងនោះ បានធ្វើការថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ប្រទេសចិន...
ភ្នំពេញ៖ ចំពោះមុខមន្ដ្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្ដេចក្រឡាហោម ស ខេង បានណែនាំថា បើចង់ជាប់ឆ្នោតដោយងាយស្រួល ត្រូវធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ តើពួកគាត់ចង់បានអ្វីត្រូវធ្វើជូនពួ កគាត់ភ្លាមៗ កុំរើសអើង និងបែងចែក។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានដែកបេឡេតិ៍ និងអាគារសិក្សា ចំនួន២ខ្នង នៅស្រុកបាណន់ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម...
UDON THANI៖ បុរសជនជាតិឡាវម្នាក់ បានស្លាប់ដោយមិនដឹងមូលហេតុកាលពីថ្ងៃអង្គារ ខណៈពេលទៅលេងកូនស្រី របស់គាត់នៅស្រុកណុងហាន ប្រទេសថៃ ដែលការស្លាប់នេះ បានជំរុញឱ្យមានការស៊ើបអង្កេតថា តើគាត់មានមេរោគកូវីដ១៩ ហើយបានចូលក្នុងប្រទេសដោយខុសច្បាប់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសជនជាតិឡាវដែលស្លាប់ មានឈ្មោះ Khampoun Phimphadee...
បរទេស៖ ប្រទេសកូរ៉េខាងជើង នាពេលបច្ចុប្បន្ននេះ នៅតែបង្ហាញពីភាពស្ងប់ស្ងៀម នៅមុនការធ្វើសមយុទ្ធយោធារវាង សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង នៅក្នុងសប្ដាហ៍នេះ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI។ ផ្ទុយទៅវញ កាលពីថ្ងៃចន្ទម្សិលមិញនេះ កាសែតបក្សពលករកូរ៉េខាងជើង Rodong Sinmun បែរជាបង្ហាញពីកិច្ចខិតខំ ប្រឹងប្រែងដឹកនាំដោយរដ្ឋ ក្នុងការសម្អាតនិងធ្វើឲ្យ ប្រសើរឡើងនៅទីតាំងមានគ្រោះទឹកជំនន់ ក្នុងខេត្ត...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ថា ទីភ្នាក់ងារភូមិសាស្ត្របានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៦,៨រ៉ិចទ័រ បានកើតឡើងនៅខេត្ត Bengkulu ភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធនេះ ។ គ្រោះរញ្ជួយដីបាន កើតឡើងនៅវេលាម៉ោង ៥និង២៩នាទីព្រឹក ម៉ោងនៅហ្សាការតា ដែលស្ថិតនៅចម្ងាយ ៧៨គីឡូម៉ែត្ រភាគនីរតីនៃស្រុក Bangkulu Utara...
ភ្នំពេញ៖ សៀមរាបអង្គរចាប់ផ្ដើម ដំណើរការបើកទទួលភ្ញៀវទេសចរ ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ ជាមួយភ្ញៀវទេសចរជាតិបានទៅ ទស្សនាយ៉ាងច្រើនកុះករនៅអង្គរវត្ត ។ ក្រសួងទេសចរណ៍ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួន បានថ្លែងអំណរគុណដល់ភ្ញៀវទេសចរ ទាំងអស់គ្នាដែលបានអនុវត្តន៍ និងចូលរួមដើម្បី ការពារសុវត្ថិភាពទេសចរណ៍ តាមការណែនាំរបស់ ក្រសួងសុខាភិបាល វិធានសុវត្ថិភាពទេសចរណ៍ និងជាមួយអាជ្ញាធរខេត្តសៀមរាប ក្នុងថ្ងៃឈប់សម្រាករយៈពេលនេះ។ សូមជូនពរភ្ញៀវទេសចរជាតិ...