បរទេស៖ ក្រោយហេតុការណ៍ផ្ទះ ដ៏កក្រើកនៅប្រទេសលីបង់ និងបានបង្កការភ្ញាក់ផ្អើល ពេញពិភពលោកមកហើយនោះ នៅថ្ងៃពុធបារាំងបានប្រកាសថា លោកប្រធានាធិបតី ម៉ាក្រុង នឹងធ្វើដំណើរទៅដល់ប្រទេស រងគ្រោះមួយនេះនៅថ្ងៃព្រហស្បតិ៍។ លោកម៉ាក្រុងប្រធានាធិបតីបារាំង ត្រូវបានគេជឿជាក់ដែរថា បានពិភាក្សាគ្នាជាមួយនឹង លោកប្រធានាធិបតី នៃប្រទេសបារាំងលោក Michel Aoun ក្នុងពេលដ៏ខ្លីមួយនៅ ក្រោយហេតុការណ៍ផ្ទុះភ្លាមៗ ហើយប្រធានាធិបតីបារាំង ក៏បានធ្វើការសន្យាថា នឹងផ្តល់ជំនួយតាមដែលអាច...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានចេញមកប្រកាសអះអាងថា អាមេរិកបាននឹងកំពុងគ្រប់គ្រង ស្ថានភាពកូវីដ១៩ បានយ៉ាងល្អនៅពេលនេះ ទោះបីជាការពិតជាក់ស្តែងតួលេខ អ្នកបាត់បង់ជីវិតនៅតែកើនឡើងក្តី។ នៅក្នុងកិច្ចសំភាសមួយជាមួយ នឹងវេបសាយសារព័ត៌មាន AXIOS លោក ត្រាំ បាននិយាយថា រដ្ឋាភិបាលរបស់លោក បានបន្តធ្វើការងារបានយ៉ាងល្អ ដើម្បីដោះស្រាយកូវីដ១៩...
បរទេស៖ មេបញ្ជាការកងទ័ពដ៏មានឥទ្ធិពល របស់ប្រទេសថៃនៅថ្ងៃពុធនេះ បានប្រាប់ដល់ទាហានថា ការស្អប់ខ្ពើមប្រជាជាតិ ដែលកំពុងយាយីប្រទេសនេះ គឺជាការគំរាមកំហែងធំជាងវីរុសកូរ៉ូណា ដោយសារតែចលនាគាំទ្រ លទ្ធិប្រជាធិបតេយ្យកាន់តែខ្លាំងឡើង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ព្រះរាជាណាចក្រនេះ មានការធ្វើបាតុកម្មស្ទើរតែ រាល់ថ្ងៃអស់រយៈពេលជាងពីរសប្តាហ៍ ដោយប្រជាជនថៃវ័យក្មេងភាគច្រើន ដែលបានបញ្ឆេះដោយកំហឹងរបស់ពួកគេ ចំពោះរដ្ឋាភិបាលរាជានិយម...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអះអាងថា នឹងពិនិត្យពិភាក្សាលើចំណុច ខ្វះខាតមួយចំនួន ដើម្បីស្ដារមុខមាត់ប្រទេសកម្ពុជាឡើងវិញ ក្រោយនាពេលកន្លងមកកម្ពុជា ត្រូវបានអាមេរិកវាយតម្លៃ ដាក់ឲ្យស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីឃ្លាំមើលចំនួន ២ឆ្នាំជាប់គ្នា ហើយនឹងត្រូវធ្លាក់ទៅលេខ៣ ដោយស្វ័យប្រវត្តិ បើសិនភាគីពាក់ព័ន្ធ...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចុះអនុស្សារណៈ នៃការយោគយល់គ្នា (MoU) ជាមួយអង្គការស្វីសខន់ថាក់ លើកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ ដែលគម្រោងផ្តោតលើការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ក្នុងការជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ជាពិសេសបណ្តុះបណ្តាលដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារ ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច។ យោងតាមគេហទំព័រហ្វេសប៊ុក...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដោយ មានអ្នកឆ្លងថ្មីចំនួន ១.៩២២នាក ដែលនាំឲ្យតួលេខសរុបកើនឡើងដល់ ១១៥.០៥៦នាក់ និងមានអ្នកស្លាប់ដោយជំងឺនេះពី ៨៦នាក់ដល់ ៥.៣៨៨នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន ១.៨១៣នាក់ទៀត បានចាកចេញពីមន្ទីរពេទ្យ...
បរទេស៖ រដ្ឋាភិបាលវៀតណាមបាននិយាយថា សេដ្ឋកិច្ចមិនទាន់ងើបឡើងវិញ ពីផលប៉ះពាល់ដោយសាររលកទី១ នៃមេរោគកូវីដ១៩ ចំណែករលកទី ២ ក៏មិនមានផលល្អ សម្រាប់ការងារនោះទេ បើតាមការព្យាករណ៍។ យោងតាមការិយាល័យស្ថិតិទូទៅ អត្រាគ្មានការងារធ្វើ នៅទីក្រុងក្នុងត្រីមាសទី ២ មានអត្រាខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំគឺ ៤,៤៦ ភាគរយ។ យោងតាមសារព័ត៌មាន VN Express...
ភ្នំពេញ៖ ព្រះចៅអធិការវត្តប្រាសាទ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រគល់ទេយ្យទាន និងបច្ច័យមួយចំនួន រួមមានទាំងអង្ករ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ផ្ទះបាយ ជូនសាខាកាកបាទក្រហម រាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកចាយ ទៅប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះ នៅក្នុងរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធី ប្រគល់និងទទួលទេយ្យទាន និងបច្ច័យ ដែលប្រព្រឹត្តិទៅ...
បរទេស៖ ប្រទេសលីបង់កំពុងកាន់ទុក្ខ បន្ទាប់ពីការផ្ទុះដ៏ធំមួយ នៅក្នុងរដ្ឋធានីបេរូត បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៨នាក់ និងរងរបួសជាង ៤ ០០០ នាក់ផ្សេងទៀតកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ទីក្រុងទាំងមូលត្រូវបានរង្គោះរង្គើ ដោយការផ្ទុះដែលបាន ចាប់ផ្តើមដោយភ្លើងឆេះនៅកំពង់ផែ ។ ប្រធានាធិបតីលីបង់ លោក...