ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា ចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៅទូទាំង ពិពលោកដោយសារវីរុសកូរ៉ូណា ត្រូវបានគេរាយការណ៍រហូតដល់ ១០.៨១៦នាក់ គិតត្រឹមថ្ងៃអង្គារ ។ ដែលនេះជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃ ដែលបានរាប់ ខណៈដែលសហរដ្ឋអាមេរិក ជាប្រទេសដែលមានអ្នកស្លាប់ ច្រើនជាងគេបំផុត នៅទូទាំងពិភពលោក ។ ក្នុងកំណត់ត្រាមុន...
ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានលើកឡើងថាប្រទេសចិន មានឆន្ទៈពង្រឹងនូវន័យជាយុទ្ធសាស្ត្រ នៃទំនាក់ទំនងរបស់ខ្លួនជាមួយ ប្រទេសរុស្ស៊ីនៅក្នុងយុគសម័យថ្មី និងជំរុញការសម្របសម្រួល យុទ្ធសាស្ត្រទ្វេភាគីដល់កម្រិតខ្ពស់មួយ។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីរុស្ស៊ីលោក Sergey Lavrov លោកវ៉ាង យី បានអបអរសាទរដល់ភាគីរុស្ស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំរបស់ក្រុមប្រឹក្សារដ្ឋនៃ អង្គការសហប្រតិបត្តិការសៀងហៃ និងកិច្ចប្រជុំកំពូល...
កំាប៉ាឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៣នាក់បានស្លាប់ និង៣៤នាក់ បានរងរបួស កាលពីថ្ងៃពុធ នៅគ្រាដែលមានអំពើហិង្សាផ្ទុះឡើង នៅរដ្ឋធានី Kampala បន្ទាប់ពីមានការចាប់ខ្លួនលោក Robert Kyagulanyi បេក្ខភាពប្រធានាធិបតីមកពីបក្សប្រឆំាង ។ លោក Fred Enanga...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានឲ្យដឹងនៅថ្ងៃអង្គារម្សិលមិញនេះថា លោក Chris Krebs ត្រូវបានបញ្ឈប់ពីតំណែង ជានាយកទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីចាញ់ឆ្នោតអាមេរិករូបនេះ បានប្រកាសនៅលើបណ្តាញសង្គម ធ្វីតធឺរឲ្យដឹងថា“ សេចក្តីថ្លែងការណ៍ថ្មីៗនេះរបស់លោក Chris Krebs ស្តីពីសន្តិសុខនៃការបោះឆ្នោតឆ្នាំ ២០២០ គឺមិនត្រឹមត្រូវនោះទេ។...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា លោកទទួលលទ្ធផលអវិជ្ជមាន ជាលើកទី៤ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវ កូវីដ១៩នោះទេ ។ លោករដ្ឋមន្ត្រី វេង សាខុន បានសរសេរលើបណ្ដាញសង្គម ហ្វេសប៊ុក នៅរសៀលថ្ងៃទី១៨ វិច្ឆិកានេះថា «ខ្ញុំពិតជាមានក្តីរំភើបរីករាយជាពន់ពេក នៅរសៀលថ្ងៃនេះ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានប្រកាសថា រូបលោក និងក្រុមគ្រួសារ ទទួលលទ្ធផលអវិជ្ជមានកូវីដ១៩ ជាលើកទី៤ ពោលគឺគ្មានឆ្លងជំងឺ ដ៏កាចសាហាវនេះនោះទេ ។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរលើហ្វេសប៊ុក នៅរសៀលថ្ងៃទី១៨ វិច្ឆិកានេះ «សួស្តី សហសេវិក...
តូក្យូ៖ មេដឹកនាំជប៉ុន និងអូស្រ្តាលីបានឲ្យដឹងថា ភាគីទាំងពីរនឹងពង្រឹង កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ដោយយល់ស្របជាគោលការណ៍ ស្តីពីកតិកាសញ្ញា“ ប្រវត្តិសាស្ត្រ” ដើម្បីជួយសម្រួលដល់សមយុទ្ធរួមគ្នា ខណៈដែលសម្ព័ន្ធមិត្តសំខាន់ របស់អាមេរិក នៅអាស៊ីព្យាយាមប្រឆាំងឥទ្ធិពល ដែលកំពុងកើនឡើងរបស់ចិន។ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga និងសមភាគីអូស្ត្រាលីលោក Scott Morrison បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពនៅសមុទ្រចិនខាងត្បូង ជម្លោះដែនទឹកដែលក្រុងប៉េកាំង...
សេអ៊ូល៖ យោធាសហរដ្ឋអាមេរិកបានឲ្យដឹងថា ឧត្តមសេនីយកំពូលអាមេរិក ប្រចាំកូរ៉េខាងត្បូង នៅថ្ងៃអង្គារម្សិលមិញនេះ បានជួបជាមួយសមាជិកសភា កូរ៉េខាងត្បូងជាច្រើនរូប ក្នុងកំឡុងពេលដំណើរទស្សនកិច្ច ដ៏កម្ររបស់ពួកគេ ទៅកាន់ទីស្នាក់ការកណ្តាល នៃកងទ័ពសហរដ្ឋអាមេរិក។ យោងតាមយោធាអាមេរិក លោកឧត្តមសេនីយ៍ Robert Abrams បានមានកិច្ចពិភាក្សាតុមូល ជាមួយសមាជិកគណៈកម្មាធិការ ការពារសភា អំពីវិធីធ្វើឱ្យសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ។ សេចក្តីរាយការណ៍បានឲ្យដឹងថា លោក...
ភ្នំពេញ៖ ក្នុងឱកាសនាំយកពូជស្រូវចែកជូន ប្រជាពលរដ្ឋអតីតមេបក្សប្រឆាំលោកនកឹម សុខាបានអះអាងថា លោកចង់ឃើញខ្មែចេះជួយគ្នា មិនប្រកាន់និន្នការនយោបាយ ជាងការជេរនិងចោទប្រកាន់ដាក់គ្នា។ លោក កឹម សុខា បានសរសេលើបណ្តាញ សង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២០ថា «ខ្មែរចេះជួយគ្នាដោយមិនប្រកាន់និន្នាការ ប្រសើរជាងចេះជេរ ចោទ ឬចងពៀរនឹងគ្នា»។ ការលើកឡើងរបស់លោក កឹម សុខា...
បរទេស៖ ទីបញ្ជាការសម្ពន្ធមិត្ត របស់អង្គការណាតូ តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមសមយុទ្ធការពារ តាមអ៊ីនធឺណេតដ៏ធំបំផុតរបស់ខ្លួន ដែលមានឈ្មោះថា Cyber Coalition 20 នៅថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយនឹងការបង្ហាញនូវ កិច្ចការពារបណ្ដាញកុំព្យូទ័រ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលដំណើរការជាជាក់ស្តែងក្នុងឆ្នាំនេះ ដោយសារតែក្តីព្រួយបារម្ភពី ការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណានោះ មានការចូលរួមដោយ មនុស្សចំនួនប្រមាណ ១.០០០នាក់ មកពីប្រទេសសមាជិក ណាតូចំនួន២៥...