គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក Maxym Stepanov រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ប្រទេសអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃសៅរ៍ថា គាត់បានធ្វើតេស្តឃើញថា វិជ្ជមានសម្រាប់ជំងឺកូវីដ១៩ ។ លោក Stepanov បានលើកឡើងនៅលើទំព័រ ហ្វេសប៊ុករបស់គាត់ឲ្យដឹងថា “ទោះបីជាមានការប្រុងប្រយ័ត្ន និងអង្កេតតាមវិធានសុវត្ថិភាពទាំងអស់ នៅថ្ងៃនេះ ខ្ញុំមានលទ្ធផលជាវិជ្ជមាននៃជំងឺកូវីដ១៩”...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា មកដល់សប្តាហ៍នេះ មន្ទីរពេទ្យជាច្រើនរបស់ ប្រទេសកាណាដាជាច្រើន កំពុងតែមានការប្រឈមមុខទៅនឹងសំពាធកើនឡើង ដោយសារករណីឆ្លងកូវីដ១៩ គឺមានចំនួនច្រើនឡើង នៅក្នុងប្រទេស។ យោងតាមការបញ្ជាក់ របស់ប្រធានផ្នែកសុខាភិបាល របស់ប្រទេសកាណាដាលោក Theresa Tam បានបញ្ជាក់កាលពីថ្ងៃសៅរ៍ទៀតដែរថា ស្ថានភាពនៅពេលនេះជាពិសេសនៅភាគខាងលិច នៃប្រទេសដូចជារដ្ឋ Quebec និង Ontario...
វ៉ាស៊ីនតោន៖ អ្នកជំនាញផ្នែកសុខភាព ឈានមុខគេបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក ស្ថិតនៅក្នុងផ្នែកដ៏អាក្រក់បំផុតនៃជំងឺរាតត្បាតកូវីដ-១៩ ដែលមានករណីឆ្លងប្រចាំថ្ងៃ និងមរណភាពនៅមន្ទីរពេទ្យ ហើយនឹងស្ថិតក្នុងកម្រិតដ៏ធ្ងន់ធ្ងរនេះ រយៈពេលជាច្រើនសប្តាហ៍ទៀត។ ប្រទេសនេះបានឃើញព្រឹត្តិការណ៍ ដ៏គួរឱ្យកត់សម្គាល់មួយទៀត កាលពីថ្ងៃពុធដែលជា ការវាស់ស្ទង់ជំងឺកូវីដ-១៩ រួមទាំងចំនួនករណីប្រចាំថ្ងៃការកើនឡើងប្រចាំថ្ងៃជាមធ្យម ៧ ថ្ងៃ និងការស្នាក់នៅមន្ទីរពេទ្យទាំងអស់ សុទ្ធតែបង្កើតកំណត់ត្រាពិភពលោកថ្មី។ លោក Stanley Perlman សាស្ត្រាចារ្យផ្នែកសុខភាព...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់ ដែលជាជនជាតិអាមេរិក ទើបធ្វើដំណើរមកពី សហរដ្ឋអាមេរិកចូលកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសជនជាតិអាមេរិក ដែលឆ្លងកូវីដ១៩នេះ មានអាយុ៦៩ឆ្នាំ ស្នាក់នៅ Apartment មួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិនតៃវ៉ាន់...
តូក្យូ៖ ប្រទេសជប៉ុន ទំនងជាប្រឈមមុខនឹងសម្ពាធកើនឡើង ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នៅពេលដែលប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ចូ បៃដិន ដែលជាអ្នកតស៊ូមតិដ៏ខ្លាំងក្លានៃសកម្មភាពពហុភាគីដើម្បីទប់ស្កាត់ ការឡើងកំដៅផែនដី នឹងចូលកាន់តំណែងនៅក្នុងខែមករា។ លោក បៃដិន បានប្តេជ្ញាថានឹងប្រើប្រាស់ គ្រប់មធ្យោបាយទាំងអស់នៃគោលនយោបាយ ការបរទេសរបស់អាមេរិក ដើម្បីជំរុញឱ្យពិភពលោកទាំងមូល បង្កើនមហិច្ឆតាអាកាសធាតុរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ដែលជាសញ្ញាមួយ ដែលលោកអាចនឹងអំពាវនាវឱ្យមានការកាត់បន្ថយការបំភាយកាបូន ដោយប្រទេសចិនជប៉ុន...