អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថា លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (អ.ស.ប) បានថ្លែងកាលពីថ្ងៃពុធ គាត់នឹងទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩ ជាសាធារណៈ នៅគ្រាដែលវ៉ាក់សាំង អាចមានចាក់ជូនដល់រូបគាត់ ។ លោក Guterres បានថ្លែងថា នៅពេលសួរ ថាតើ គាត់នឹងចាក់វ៉ាក់សាំងឬអត់...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបន្ដផ្អាកសកម្មភាពអប់រំ និងកីឡា រហូតដល់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» បានបិទបញ្ចប់។ សកម្មភាពមួយចំនួនរួមមាន៖ ទី១-ផ្អាករាល់សកម្មភាពជួបជុំ សិក្ខាសាលា និងកិច្ចប្រជុំ ដែលមានអ្នកចូលរួមលើសពី២០នាក់។ ២-ផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន ជាបណ្ដោះអាសន្នដោយបន្ដការបង្រៀន និងរៀនតាមអនឡាញ។...
ភ្នំពេញ៖ កម្ពុជា-ចិន បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសោតទស្សន៍ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ។ នេះបើយោងតាមការចេញផ្សាយ AKP ។ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤ តាមប្រព័ន្ធវីដេអូ ស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យសោតទស្សន៍ » រវាងក្រសួងព័ត៌មានកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន នាថ្ងៃទី១០...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋ ត្រូវបញ្ឈប់ជាបន្ទាន់នូវការពិសារស្រាស ឬស្រាថ្នាំដែលទិញពីប្រភពមិនច្បាស់លាស់ ជាពិសេស កុំយកសារធាតុ មេតាណុល ទៅលាយធ្វើជាស្រាស ព្រោះអាច បណ្តាលឲ្យពុល និងស្លាប់បាន។ រដ្ឋមន្ដ្រីសុខាភិបាល ណែនាំបែបនេះបន្ទាប់ពីក្រសួង បានសម្គាល់ឃើញមានការ កើតឡើងនូវករណីពុលស្រាស ស្រាថ្នាំ និងការពុលចំណីអាហារកើតឡើង ជារឿយៗដូចជានៅខេត្តក្រចេះ...
បរទេស៖ មន្ត្រីសុខាភិបាល របស់ប្រទេសកាណាដា នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានអនុម័តថ្នាំវ៉ាក់សាំងកូវីដ១៩ ផលិតដោយក្រុមហ៊ុន ឱសថសហរដ្ឋអាមេរិក Pfizer សម្រាប់ការប្រើប្រាស់ទូទៅ ក្លាយជាប្រទេសទីពីរលើពិភពលោក ដែលបានផ្តល់ការអនុម័ត ឲ្យប្រើប្រាស់ថ្នាំវ៉ាក់សាំងនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ០២០ បានឲ្យដឹងថា ជាមយការសម្រេចចិត្តនេះ...
បរទេស៖ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រកាសថា ក្រសួងការបរទេសអាមេរិក ទើបបានអនុម័តលក់ប្រព័ន្ធ ទំនាក់ទំនងព័ត៌មានមានទំហំទឹកប្រាប់ ២៨០លានដុល្លារ ឲ្យទៅកោះតៃវ៉ាន់។ យោងតាមទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខការពារជាតិ ការិយាល័យតំណាង សេដ្ឋកិច្ចនិងវប្បធម៌តៃប៉ិ នៅសហរដ្ឋអាមេរិក បានស្នើសុំទិញប្រព័ន្ធទំនាក់ទំនងព័ត៌មាន ដែលរួមមានឧបករណ៍ភ្ជាប់ ទំនាក់ទំនងចំនួន ១៥៤គ្រឿង ឧបករណ៍បញ្ជូនទំនាក់ទំនង ២៤គ្រឿង...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមសេចក្តីរាយការណ៍មួយពីកាសែតរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ីនិងប្រទេសចិន អាចនឹងធ្វើការប្រកួតប្រជែងគ្នា ដើម្បីផ្តល់លក់យន្តហោះចម្បាំងថ្មី ឲ្យដល់ប្រទេសកូរ៉េខាងជើង។ ទីភ្នាក់ងារសារព័ត៌មាន អាកាសចរណ៍រុស្ស៊ី Avia Pro បានរាយការណ៍នៅថ្ងៃពុធថា ផែនការរបស់ប្រទេសរុស្ស៊ី ដើម្បីនាំចេញយន្តហោះចម្បាំងពហុតួនាទី MiG-35 ថ្មី...
បរទេស៖ លោកប្រធានាធិបតីតួកគី Tayyip Erdogan បានមានប្រសាសន៍ថា លោកនឹងពិភាក្សាគ្នាអំពី ចំណងមិត្តភាពជាប់គាំង ជាមួយប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន នៅពេលលោកឡើងកាន់តំណែង កាត់បន្ថយភាពអាចទៅរួច នៃការដាក់ទណ្ឌកម្ម ជុំវិញតួកគីទិញប្រព័ន្ធការពារមីស៊ីលពីរុស្ស៊ី។ តាមសេចក្តីរាយការណ៍ លោក Tayyip Erdogan បានថ្លែងយ៉ាងដូច្នេះថា “យើងរកមិនឃើញថា សេចក្តីថ្លែងការណ៍...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើអំពាវនាវដល់ម្ចាស់ ក្រុមហ៊ុនដឹកជញ្ជូន តាមនាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងប្រជានេសាទទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ព្រោះថា បច្ចុប្បន្ន អាកាសធាតុនៅតាម តំបន់ឆ្នេរប្រទេសកម្ពុជា កំពុងមានខ្យល់បក់បោកខ្លាំង។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០...