សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួម Lee In-young បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងអាចឆ្លើយតប ទៅនឹងការអំពាវនាវឱ្យមាន កិច្ចសហប្រតិបត្តិការអន្តរកូរ៉េ ស្តីពីការប្រយុទ្ធប្រឆាំងនឹង ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បន្ទាប់ពីបានធ្វើសមាជគណបក្ស ដ៏កម្រមួយនៅដើមខែក្រោយ។ លោក Lee In-young បានធ្វើការកត់សម្គាល់នៅក្នុង បទសម្ភាសន៍ជាមួយវិទ្យុក្នុងស្រុកដោយថា កូរ៉េខាងជើង ទំនងជាផ្តោតលើយុទ្ធនាការ កំចាត់មេរោគរបស់ខ្លួន រហូតដល់ខែក្រោយ មុនពេលទៅដល់ប្រទេសកូរ៉េខាងត្បូង...
សេអ៊ូល៖ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងលោកស្រី គីម យូជុង នៅថ្ងៃពុធនេះ បានស្តីបន្ទោសរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ចំពោះការកត់សម្គាល់ថ្មីៗរបស់លោកស្រី ស្តីពីវិធានការកំចាត់មេរោគ របស់ទីក្រុងព្យុងយ៉ាង ដោយថា លោកស្រីនឹងចំណាយប្រាក់យ៉ាងច្រើន សម្រាប់ពួកគេហើយព្រមានថា ទំនាក់ទំនងអន្តរកូរ៉េ ដែលជាប់គាំងអាចកាន់តែអាក្រក់ទៅៗ ។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បានប្រាប់វេទិកាមួយនៅក្នុង ប្រទេសបារ៉ែនថាកូរ៉េខាងជើង មិនបានឆ្លើយតបនឹងការ...
ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងយុទ្ធសាស្រ្តកម្មសិទ្ធិ នៃខ្លឹមសារកម្មវិធីរវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុន China Mobile បានធ្វើឡើងនៅទីក្រុងប៉េកាំង ។ ព្រមពេលជាមួយគ្នានេះ មជ្ឈមណ្ឌលផ្សព្វផ្សាយកម្មវិធី ជាវីដេអូនិងអូឌីយ៉ូទម្រង់ Ultra HD ប្រព័ន្ធ 5G ដែលរួមកសាងដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងក្រុមហ៊ុន...
បរទេស៖ យោងតាមស្ថានទូតរុស្ស៊ី បានឲ្យដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងជើង កំពុងតែពង្រឹងដំណើរការធ្វើចត្តាឡីស័ក និងបង្ហាញព័ត៌មានស្តីពីជម្ងឺកូវីដ១៩ សម្រាប់មន្ត្រីការទូតបរទេសនានា ដែលនៅតែមានវត្តមាន នៅក្នុងទីក្រុងព្យុងយ៉ាង ។ ស្ថានទូតរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារម្សិលមិញនេះ លើគេហទំព័រហ្វេសប៊ុករបស់ខ្លួនថា អាជ្ញាធរកូរ៉េខាងជើង ទើបបានបញ្ជូនសេចក្តីជូនដំណឹងផ្លូវការមួយ ឲ្យដល់បេសកកម្មបរទេសទាំងអស់ ដោយប្រាប់ពួកគេ អំពីបច្ចុប្បន្នភាពនៃវិធានការនានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូរ៉ូណា។ យោងតាមកាសែតកូរ៉េខាងត្បូង...
បរទេស៖ យោងតាមសេចក្តីរាយការណ៍ របស់សារព័ត៌មានមួយនៅពេលថ្មីៗនេះ បានឲ្យដឹងថា ប្រទេសចិននិងប្រទេសកូរ៉េខាងជើង អាចនឹងកំពុងតែបំពាន លើទណ្ឌកម្មអន្តរជាតិ ស្តីពីរឿងធ្យូងថ្មកូរ៉េខាងជើង និងពាក់ព័ន្ធក្នុងការជួញដូរ ដោយគ្មានការលាក់បាំង។ មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលថ្លែងប្រាប់ដល់កាសែត The Wall Street Journal និងបានផ្តល់រូបភាពពីផ្កាយរណបថ្មីៗ បាននិយាយថា នាវាពីប្រទេសទាំងពីរ កំពុងតែបំពានលើច្បាប់អន្តរជាតិ ដែលហាមឃាត់មិនឲ្យប្រទេសកូរ៉េខាងជើង ធ្វើការនាំចេញធ្យូងថ្ម។...
បរទេស៖ ប្រសិតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានអញ្ជើញមកដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ សម្រាប់អ្វីដែលគេរំពឹងទុកថា នឹងជាដំណើរទស្សនកិច្ច ចុងក្រោយរបស់លោក ជាមួយនឹងលទ្ធភាពតិចតួច ដើម្បីចាប់ផ្តើមសារជាថ្មី នូវកិច្ចពិភាក្សាគ្នាជាមួយទីក្រុងព្យុងយ៉ាង មុនពេលប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ឡើងកាន់តំណែងនៅខែក្រោយនេះ។ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Stephen Biegun ដែលជួយដឹកនាំកិច្ចប្រឹងប្រែង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្ត ពាក់ព័ន្ធនឹងអាកាសធាតុ» នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ តាមរយៈវីដេអូថតទុកជាមុន ដែលកិច្ចប្រជុំនេះរៀបចំឡើង ដើម្បីប្រារព្ធខួបលើកទី៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៩ ធ្នូនេះ សម្ដេចតេជោ...
បរទេស៖ រដ្ឋបាលរបស់លោក ត្រាំ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបន្ថែមប្រទេសនីហ្សេរីយ៉ា ចូលក្នុងបញ្ជីឈ្មោះប្រទេសបំពាន សេរីភាពសាសនាធ្ងន់ធ្ងរបំផុត លើពិភពលោក ដែលជាការបើកផ្លូវឲ្យ ប្រទេសនៅអាហ្វ្រិកមួយនេះ រងនូវវិធានការដាក់ពិន័យ។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចាត់ទុកប្រទេសនីហ្សេរីយ៉ា ថាជាប្រទេសដ៏គួរឲ្យព្រួយបារម្ភខ្លាំងមួយ ជាលើកដំបូងនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រោមច្បាប់សេរីភាពសាសនាអន្តរជាតិឆ្នាំ១៩៩៨ ជាប់ពាក់ព័ន្ធទៅនឹងការរំលោភបំពាន ជាប្រព័ន្ធលើសេរីភាពសាសនា ដែលកំពុងតែបង្កកើតមាន។ យោងតាមសេចក្តីរាយការណ៍ពីកាសែត UPI...
បរទេស៖ យោងតាមបណ្ដាញព័ត៌មានមួយ នៅក្នុងប្រទេសឥណ្ឌា បានឲ្យដឹងថា ប្រទេសចិនកំពុងតែកសាងភូមិនានា នៅជិតព្រំដែនមានជម្លោះជាមួយឥណ្ឌា ក្រោយត្រឹមតែប៉ុន្មានខែ បន្ទាប់ពីមានការប្រយុទ្ធគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់ នៅជ្រលងភ្នំ Galwan រវាងយោធារបស់ប្រទេសទាំងពីរ។ ទីភ្នាក់ងារសារព័ត៌មាន NDTV បានរាយការណ៍ថា រូបភាពថ្មីពីផ្កាយរណបបង្ហាញថា ប្រទេសចិនបានបង្កើតភូមិតិចបំផុតចំនួន៣ និងបានជម្លៀសអ្នកភូមិឲ្យមករស់នៅជិតតំបន់ Arunchai ដែលមានចម្ងាយប្រមាណ ៣ម៉ាយ ពីតំបន់ប្រសព្វគ្នារវាងព្រំដែនចិន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា តួលេខនៃចំនួនអ្នកភូមិដែលបានបាត់បង់ជីវិត ដោយសារតែភ្លៀងធ្លាក់ខ្លាំង បង្កជាការបាក់ដីផងនោះ បានកើនឡើងដល់ទៅ ២៩នាក់ហើយគិតត្រឹម ២សប្តាហ៍ចុងក្រោយនេះ នៅភាគខាងត្បុងនៃប្រទេសថៃ។ យោងតាមអជ្ញាធររបស់ប្រទេស បានបញ្ជាក់ទៀតដែរថាទឹកជំនន់ និងការបាក់ដីដែលបានកើតឡើងភ្លាមៗ គឺបានធ្វើឲ្យមានមនុស្សស្លាប់ច្រើនជាងគេ ដោយសារការលង់ទឹកហើយក្នុងនោះ ២១ករណីបានកើតឡើងនៅក្នុងខេត្ត Nakhon Si Thammarat។ ក្រៅពីនោះទំហំខូចខាត ដែលត្រូវបានគេរាយការណ៍...