តូក្យូ៖ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ បានសម្តែង “ការព្រួយបារម្ភ” យ៉ាងធ្ងន់ធ្ងរលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ក៏ដូចជាកិច្ចសហប្រតិបត្តិការយោធាដែលកំពុងកើនឡើងរបស់ខ្លួនជាមួយរុស្ស៊ី។ ក្រសួងបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងប្រ៊ុចសែល រដ្ឋមន្ត្រីទាំងបីបានអះអាងជាថ្មីថា ពួកគេនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការដោះស្រាយបញ្ហាទាក់ទងនឹង ប្រទេសកូរ៉េខាងជើង ដែលបានចោទប្រកាន់ថាបានចូលរួមក្នុងសកម្មភាពអ៊ីនធឺណិត ដែលមានគំនិតអាក្រក់ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការអភិវឌ្ឍន៍យោធារបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណថ្មីមួយទៀត នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ រាជធានីភ្នំពេញ។ បើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្រ្តី ពិធីសម្ពោធស្នាក់ការថ្មីនេះ នឹងធ្វើឡើងនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺនាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ។ គួរកត់សំគាល់ថា...
បរទេស៖ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង លោក Han Duck-soo នៅថ្ងៃសុក្រនេះបានប្តេជ្ញាថា នឹងធានាស្ថិរភាពនៅក្នុងសន្តិសុខជាតិ និងការទូត បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញដែលបានបណ្តេញអតីតប្រធានាធិបតីលោក Yoon Suk Yeol ពីតំណែង ។ យោងតាមទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Han Duck-soo...
ភ្នំពេញ៖ ពលករខ្មែរដែលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្ហាញក្តីរីករាយ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជួយសម្រួលជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ពលករដែលធ្វើការនៅប្រទេសថៃគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ លោក ញឹម សុខា ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានលើកឡើងថា ខ្លួនមានការសប្បាយចិត្តជាខ្លាំងនៅពេលឮដំណឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្របសម្រួលជាមួយរាជរដ្ឋាភិបាលប្រទេសថៃដោយជោគជ័យម្តងទៀត...
តូក្យូ៖ អ្នកវិភាគបានព្រមានថា ពន្ធខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួមទាំងការនាំចូលរថយន្តទាំងអស់ ត្រូវបានកំណត់ថានឹងធ្វើឱ្យការនាំចេញរបស់ជប៉ុន មានការយឺតយ៉ាវដល់ការពង្រីក សេដ្ឋកិច្ចប្រចាំឆ្នាំរហូតដល់ប្រហែល ២ ភាគរយនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ក្តីបារម្ភកំពុងកើនឡើងថាសេដ្ឋកិច្ចធំទីពីររបស់អាស៊ី ដែលបានធ្លាក់ចុះរួចទៅហើយដោយសារតែ អតិផរណាខ្លាំងអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ប្រសិនបើការធ្លាក់ចុះនៃការនាំចេញ ដែលបណ្តាលមកពីការដំឡើងពន្ធរបស់ សហរដ្ឋអាមេរិកមានទម្ងន់លើការអនុវត្តសាជីវកម្ម និងរារាំងកំណើនប្រាក់ឈ្នួល។ លោក Takahide Kiuchi...
បរទេស៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Bessent បានផ្តល់ដំបូន្មានដល់ប្រទេសដែលទទួលរង ការយកពន្ធទៅវិញទៅមកពីសហរដ្ឋអាមេរិកឱ្យ “អង្គុយចុះ ហើយកុំសងសឹក” ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានប្រាប់សារព័ត៌មាន FOX...
ភ្នំពេញ ៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បានស្នើឲ្យសមាជិក កម្មករនិយោជិត និងសាធារណជនទាំងអស់រក្សាភាពស្ងប់ស្ងាត់នឹងន ក្រោយពីលោក ដូណាល់ ត្រាំដំឡើងពន្ធលើផលិតផលកម្ពុជា៤៩% កាលពីថ្ងៃ៣ មេសា ។ ការប្រកាសដំឡើងពន្ធគយលើការនាំចេញទៅអាមេរិកនេះ មិនមែនសម្រាប់តែកម្ពុជាមួយប៉ុណ្ណោះទេ បានធ្វើឡើងទៅលើប្រទេសប្រមាណជា៦០នៅលើពិភពលោក ។ ការដំឡើងពន្ធបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ប្រទេសដែលជាគោលដៅនៃការដំឡើងពន្ធនេះ ដោយថ្នាក់ដឹកនាំប្រទេសនីមួយបានចេញប្រតិកម្មជាបន្តបន្ទាប់ផងដែរ ។...
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការហាមឃាត់ ដល់អ្នកលេងបណ្តាញសង្គមនានា ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការចែកចាយរូបភាពបែបហិង្សា ក្នុងន័យលេងសើច ដើម្បីទាក់ទាញអ្នកចូលទស្សនានៅក្នុងផេកហ្វេសប៊ុក ។ ការលើកឡើងរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនេះ ធ្វើឡើងនាថ្ងៃ៤ មេសា បន្ទាប់ពីសង្កេតឃើញថ្មីនេះ មានការផ្សព្វផ្សាយបង្ហោះរូបភាពរបៀបហិង្សាក្នុងបណ្តាញសង្គម ដែលមានការស៊ែចែករំលែកបន្តគ្នាបង្កការភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម។ បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ក្រោយឃើញរូបភាពបែបនេះហើយ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា រូបភាពនេះនៅបរទេស គឺប្រទេសជិតខាង។...
ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកថ្ងៃ៤ មេសានេះ បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ។ ក្នុងឱកាសរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ មានការរៀបចំបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ...
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នទៅលើ ជនត្រូវចោទចំនួន៣នាក់ដែលបានធ្វើសកម្មភាពប្លន់រថយន្តស៊េរីទំនើបមួយគ្រឿង នៅលើផ្លូវល្បឿនលឿនកាលពីថ្ងៃ២៩ មីនា ។ បើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃ៣០ មីនា សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌករណីប្លន់រថយន្តដែលកំពុងធ្វើដំណើរលើផ្លូវល្បឿនលឿននៅចំណុចផ្លូវជាតិលេខ៤ ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។...