បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេទីក្រុងតេហរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន គ្រោងនឹងបើកកិច្ចចរចាដោយប្រយោល ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅក្នុងប្រទេសអូម៉ង់ នៅថ្ងៃសៅរ៍សប្តាហ៍នេះ។ ប្រភពដដែលបានសរសេរឲ្យដឹងទៀតថាប្រទេសទាំងពីរនឹងប្រាស្រ័យទាក់ទងគ្នាតាមរយៈអន្តរការី ជាជាងចូលរួមក្នុងការពិភាក្សាផ្ទាល់ទល់មុខគ្នា។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Tasnim កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា លោក...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ជាសំណួរថា តើអាចការពារទឹកដីរបស់កម្ពុជា ដោយនាំគ្នាស្រែកតាម Facebook ពីក្រៅប្រទេសបានដែរ ឬយ៉ាងណា ប្រសិនបើគ្មានកងទ័ព ឬប្រជាជន រស់នៅការពារ តាមព្រំដែនដោយផ្ទាល់នោះ? ពិតជាមិនអាចទៅរួចទេ។ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន» នាព្រឹកថ្ងៃទី៩ ខែមេសា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែទៅខេត្តភាគឦសានទាំង៤ នៃប្រទេសកម្ពុជា រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ត្រូវយកចិត្តទុកដាក់លើសន្តិសុខ ជាពិសេសទប់ស្កាត់បទល្មើសបច្ចេកវិទ្យា។ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន» នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី...
ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន១៧២ ដែលមានទុនវិនិយោគសរុបប្រមាណ ២.៥ពាន់លានដុល្លារអាមេរិក គ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងត្រីមាសទី១ ឆ្នាំ២០២៥។ យោងតាមសេក្តីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា «ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក...
ព្រុចសែល៖ សហភាពអឺរ៉ុប កំពុងរៀបំពន្ធគយ ២៥ ភាគរយលើផលិតផលអាមេរិក ដែលបានជ្រើសរើសជាការឆ្លើយតបទៅនឹងការសម្រេចចិត្ត នាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការយកពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់អឺរ៉ុប នេះបើតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters និង Bloomberg ដោយដកស្រង់ឯកសារផ្ទៃក្នុងមួយ ដែលបានចែករំលែកជាមួយរដ្ឋជាសមាជិកសហភាពអឺរ៉ុប។ ផ្នែកមួយនៃពន្ធសងសឹកត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី ១៦ ខែឧសភា នេះបើយោងតាម Reuters...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសបានឲ្យដឹងថា ប្រទេសចិន នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន ប្រសិនបើសហរដ្ឋអាមេរិកបង្កើនវិធានការពន្ធគយរបស់ខ្លួន។ ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បន្ទាប់ពីសហរដ្ឋអាមេរិក បានគំរាមដាក់ពន្ធបន្ថែម ៥០ ភាគរយលើការនាំចូលរបស់ចិន ដែលអ្នកនាំពាក្យបានបញ្ជាក់ថា ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់។ អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា “ចិននឹងតស៊ូរហូតដល់ទីបញ្ចប់ ប្រសិនបើភាគីអាមេរិកងឿងឆ្ងល់ ក្នុងការដើរលើផ្លូវខុស”។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋបាលរបស់លោកបានអនុម័ត កញ្ចប់ថវិកាការពារជាតិប្រមាណជា ១ ពាន់ពាន់លានដុល្លារ បើទោះបីជាយុទ្ធនាការកំពុងបន្ត ដើម្បីកាត់បន្ថយការចំណាយរបស់សហព័ន្ធក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេល...
ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានដាក់ឱ្យដំណើការកម្មវិធីបណ្ដុះបណ្ដាលស្តីពី «ជំនាញបង្កើនផលិតភាពសហគ្រាស» ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង ផលិតភាព និងសមត្ថភាពអនុលោមរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ពិធីបើកវគ្គបណ្តុះបណ្តាលអំពី «ជំនាញសម្រាប់បង្កើនផលិតភាពសហគ្រាស» ដែលបានរៀបចំឡើងនាថ្ងៃទី៧ ខែមេសា...
ភ្នំពេញ៖ លោកស្រី ហ៊ុន ដានី អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា វិស័យទេសចរណ៍កម្ពុជា មានការរីកចម្រើនជាលំដាប់ ខណៈដែលប្រទេសចិន គឺជាទីផ្សារធំបំផុតសម្រាប់កម្ពុជា ក៏ដូចជាពិភពលោកដែរ ។ ថ្លែងក្នុងឱកាសអញ្ជើញចូលរួម វេទិកាពិភាក្សា ស្តីពី “ទំនាក់ទំនងកម្ពុជា ចិន ក្នុងបរិបទថ្មី” ដែលរៀបចំឡើងដោយសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) កាលពីថ្ងៃទី៧ ខែមេសា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៅថ្ងៃ៨ មេសានេះ បានចែករំលែកនូវឯកសារប្រវត្តិក្បត់ជាតិរបស់លោក សំ សារី ដែលជាឪពុកបង្កើតរបស់លោក សម រង្ស៊ី ដែលកំពុងនិរទ្ទេសខ្លួននៅក្រៅប្រទេស ។ ឯកសារទី១ ជាឯកសារដើម ភាសាបារាំងនិងភាសាខ្មែរ និងឯកសារទី២ គឺជាខ្លឹមសារបកប្រែជាភាសារខ្មែរ ៕...