បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រទេសតួគីបានត្រៀមខ្លួនរួចជាស្រេចហើយ សាជាថ្មីម្តងទៀតក្នុងការនាំយកអ៊ុយក្រែន និងរុស្សីមកកាន់តុចរចាសាជាថ្មី។ យោងតាមការចេញផ្សាយរបស់ RT ក៏បានសរសេរថាក្នុងនោះប្រធានាធិបតីរុស្សីលោក Vladimir Putin បានចង្អុលបង្ហាញ និងចោទប្រកាន់រដ្ឋាភិបាលទីក្រុងគៀវនោះទេ ដែលបានបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាពរវាងគ្នានឹងគ្នា។ ថ្លែងនៅក្នុងអំឡុងពេលនៃ កិច្ចប្រជុំរវាងមេដឹកនាំតួគី និងរុស្សីនៅក្នុងទីក្រុង...
បរទេស៖ យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីការពារជាតិលោក Aleksey Reznikov កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថារដ្ឋាភិបាលទីក្រុងគៀវ បានចំណាយនិងកំពុងបន្តចំណាយដល់ទៅ ១០០លានដុល្លារ ក្នុងមួយថ្ងៃនៅក្នុងជម្លោះដែល ធ្វើឡើងជាមួយនឹងប្រទេសរុស្សី។ សេចក្តីថ្លែងការណ៍របស់លោក ដែលត្រូវយកមកចេញផ្សាយដោយ RT បានបញ្ជាក់ទៀតថា គឺជាអ្វីដែលលោកបានព្យាយាម ក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់ ជាច្រើនករណីពុករលួយ និងការព្យាយាមការពារគោលការណ៍ ដំណើរការចាយវាយរបស់ក្រសួងការពារជាតិអ៊ុយក្រែន នាពេលកន្លងមក។ លោក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបទ្វេភាគី ជាមួយលោកចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានឯកភាពគ្នា បន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួត។ ជំនួបទ្វេភាគី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីឥណ្ឌូនេស៊ី ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣...
ភ្នំពេញ៖ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ។ ដើម្បីឱ្យការចុះសួរសុខទុក្ខនេះ ទទួលជោគជ័យ បង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្តដល់យុទ្ធជន តាមបន្ទាត់ព្រំដែនជួរមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវ ដល់សប្បុរសជន និបអង្គភាពចំណុះ រដ្ឋបាលរាជធានីភ្នំពេញទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព...
អាស៊ាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ បានកោះប្រជុំនៅថ្ងៃចន្ទនេះ ដោយសង្កត់ធ្ងន់លើការរួបរួម និងបរិយាប័ន្នរបស់អាស៊ាន។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោក Retno Marsudi បានឲ្យដឹងនៅក្នុងសុន្ទរកថាបើកថា “យើងទាំងអស់គ្នាដឹងពីស្ថានភាព លំបាកជាច្រើននៅក្នុងតំបន់ ប៉ុន្តែយើងមិនអាចអនុញ្ញាតឱ្យពួកគេ ប៉ះពាល់ដល់ការខិតខំប្រឹងប្រែង របស់យើងនៅក្នុងកិច្ចប្រជុំកំពូលនោះទេ” ដោយបន្ថែមថា អាស៊ាននៅតែបន្តនាំមុខ ក្នុងការបង្កើតសក្ដានុពលក្នុងតំបន់ និងធានាសន្តិភាព និងបរិយាប័ន្នក្នុងតំបន់។...
បរទេស៖ អ្នកការទូតកំពូលរបស់ចិន គឺលោក Wang Yi បានព្រមានថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ត្រូវតែជៀសវាង ការដើរតាមគន្លងរបស់អ៊ុយក្រែន ហើយប្រយ័ត្នចំពោះការប្រើប្រាស់ ជាកូនបំណុលភូមិសាស្ត្រនយោបាយ ដោយកងកម្លាំងបរទេសដែលកំពុង សាបព្រួសភាពមិនចុះសម្រុង ក្នុងតំបន់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅ ការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ។ នេះបើតាមការគូសបញ្ជាក់របស់ភាគីកម្ពុជា-ចិន នាថ្ងៃទី៤ កញ្ញានេះ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ កិច្ចពិភាក្សាបានផ្តោតលើ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នារវាង គណបក្សប្រជាជនកម្ពុជា និងបក្សកម្មុយនីស្តចិន ស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ដែលចុះហត្ថលេខាដោយលោក ប្រាក់ សុខុន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងលោក...
ភ្នំពេញ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្ដ្រីក្រោមឱវាទ បន្ដពង្រឹងក្រមសីលធម៌ គោរវិន័យឲ្យបានខ្ជាប់ខ្ជួន «កុំពើងទ្រូង កុំក្រអើតក្រទម» និងជំរុញក្រុមការងារទាំងអស់ ឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងថែមទៀត។ ក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងប្រធានអង្គភាពនានាចំណុះក្រសួងនាថ្ងៃ៤ កញ្ញា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថានាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu បានប្រកាសអំពាវនាវឲ្យមាន ការកសាងជញ្ជាំងព្រំដែនថ្មីដែលស្ថិត នៅភាគខាងកើតនៃប្រទេស ជាប់នឹងប្រទេសហ្ស៊កដានី។ ប្រភពដដែលបានសរសេរទៀតថា ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានធ្វើឡើងនៅក្នុងពេលដែលកំពុងមាន ភាពតានតឹងនៃសកម្មភាពស្វែងរកកន្លែង ជ្រកកោនដោយក្រុមអន្តោប្រវេស របស់ជនជាតិអាហ្វ្រិក។ លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ៖យើងបានសាងសង់របងមួយ នៅព្រំដែនភាគខាងត្បូងរបស់យើង...