បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា អ៊ុយក្រែនបានធ្វើកំហុសដ៏ធំមួយ ដោយកោះហៅបេសកជនរបស់ទីក្រុងវ៉ារស្សាវ៉ា (ប៉ូឡូញ) ជុំវិញការកត់សម្គាល់ពីបុគ្គលិក ប្រធានាធិបតីជាន់ខ្ពស់ ដែលបានស្នើឱ្យក្រុងកៀវ គួរតែដឹងគុណបន្ថែមទៀត ចំពោះជំនួយបរទេសដ៏ច្រើន ដែលខ្លួនបានទទួល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ឆ្លើយតបនៅក្នុងលើកឡើងកាលពីថ្ងៃអង្គារ...
ឡុងដ៏៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ ចក្រភពអង់គ្លេស បានសម្រេចដាក់ទណ្ឌកម្មលើចៅក្រម និងរដ្ឋអាជ្ញារុស្ស៊ី ចំពោះតួនាទីរបស់ពួកគេ ដែលគេហៅថា ជា “ការផ្តន្ទាទោសដោយហេតុផលរឿងនយោបាយ” លើអ្នកនយោបាយប្រឆាំងរុស្ស៊ី គឺរូបលោក Vladimir Kara-Murza ដោយអំពាវនាវឱ្យមានការដោះលែង ជនជាតិអង់គ្លេសចំនួន២ររូប ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋឈ្មោះថា...
បរទេស៖ ការិយាល័យរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការវាយប្រហារ ជាបន្តបន្ទាប់លើយន្តហោះគ្មានមនុស្សបើក ទៅលើទីក្រុងមូស្គូ និងបានអំពាវនាវឱ្យបញ្ចប់ “ការវាយប្រហារណាមួយ និងគ្រប់កន្លែងលើមូលដ្ឋានស៊ីវិល” ។ រុស្ស៊ីបានស្តីបន្ទោស ចំពោះការវាយប្រហារនេះ និងថានេះ ជា “ការវាយប្រហារភេរវកម្ម” របស់អ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្សីកាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសថា នាវា៣គ្រឿងនៃកងទ័ពជើងទឹក អ៊ុយក្រែនបានព្យាយាមក្នុង ការវាយប្រហារទៅលើនាវា ដឹកអ្នកដំណើរដែលសុទ្ធតែជនស៊ីវិល នៅក្នុងតំបន់សមុទ្រខ្មៅប៉ុន្តែត្រូវបានបាញ់ កំទេចដោយកងទ័ពជើងទឹករុស្សី។ យោងតាមការចេញផ្សាយរបស់ RT ហេតុការណ៍ដែលបានកើតឡើង នៅពាក់កណ្តាលយប់ដោយ កងកម្លាំងយោធាអ៊ុយក្រែន បានព្យាយាមក្នុងការវាយប្រហារ ដោយភេវរកម្មទៅលើនាវាដឹក អ្នកដំណើរជនស៊ីវិលរបស់រុស្សី ដែលកំពុងធ្វើដំណើរឆ្ពោះទៅច្រកសមុទ្រ Bosporus នៅក្នុងដែនសមុទ្រខ្មៅដោយប្រើប្រាស់ នាវាប្រយុទ្ធគ្មានមនុស្សចំនួន៣គ្រឿង។...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ថា មន្ត្រីការិយាល័យរបស់ អភិបាលក្រុងអ៊ីស្តង់ប៊ុល បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអង្គារថា ប៉ូលិសប្រឆាំងគ្រឿងញៀនតួកគី បានរឹបអូសថ្នាំញៀនចំនួន ៨,៥តោន និងជាង២,៥លានគ្រាប់ គិតចាប់តាំងពីខែមករា នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ប៉ូលិសបានអនុវត្តប្រតិបត្តិការ ប្រឆាំងគ្រឿងញៀនចំនួន ២៤.៥៣៩គ្រាប់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៣.២៥១នាក់...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ថា ទូរទស្សន៍សាធារណៈរដ្ឋអ៊ុយក្រែន Suspilne បានរាយការណ៍កាលពីថ្ងៃអង្គារថា អាជ្ញាធរអ៊ុយក្រែន បានដករូបសញ្ញា “ញញួរ និងកណ្តៀវ” ដែលបន្សល់តាំងសម័យសូវៀត ចេញពីវិមាន មាតុភូមិ នៅក្នុងទីក្រុងគៀវ ។ ក្រសួងវប្បធម៌ និងគោលនយោបាយព័ត៌មាន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា និមិត្តសញ្ញាសូវៀត ដែលបានដាក់នៅលើវិមាននេះ...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាព កម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ។ ការងារនេះ នឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពីវិស័យឯកជន ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី១ ខែសីហា...
ថ្ងៃទី៣១ ខែកក្កដា នៅវិមានសភាប្រជាជននៅក្រុងប៉េកាំង ក្រសួងការពារជាតិចិនបានរៀបចំ ពិធីបដិសណ្ឋារកិច្ចយ៉ាងឱឡារិក ដើម្បីអបអរសាទរខួបទី៩៦ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ។ លោក Li Shangfu សមាជិកនៃគណៈកម្មាធិការយោធាមជ្ឈិមចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានថ្លែងសុន្ទរកថា ។ លោក Li Shangfu បានលើកឡើងថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី យើងត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយ...
បរទេស៖ ប្រទេសចិនបានពន្លឿន នៃការស្តុកទុកប្រេងឆៅរបស់ខ្លួន តាមរយៈការបញ្ជាទិញយ៉ាងច្រើន ពីសំណាក់ប្រទេសរុស្សី ដែលកំពុងតែធ្វើការបញ្ចុះតម្លៃ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការនាំចូលប្រេងឆៅរុស្សី មកកាន់ប្រទេសចិននៅពេលនេះ បានឈានមកដល់ចំនួនកំណត់ត្រា មិនធ្លាប់មានឡើយក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយគិតត្រឹមខែមិថុនា។ ខែមិថុនាក៏ត្រូវបានចាត់ទុកថា ជាការនាំចូលប្រេងឆៅច្រើន ជាងគេបំផុតផងដែរពីប្រទេសរុស្សី ក្នុងទំហំដល់ទៅ២,១លានបារ៉ែល ក្នុងមួយថ្ងៃទាំងប្រេងសម្រាប់កម្មវិធី ជាយុទ្ថសាស្ត្រនិងកម្មវិធីបម្រុងជាតិ។ គួរឲ្យដឹងដែរថា...
វ៉ាស៊ីនតោន៖ កាលពីថ្ងៃសុក្រលោក Blinken បានជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese ហើយបានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអូស្ត្រាលីលើការ ប្រែប្រួលអាកាសធាតុ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាការប្រឆាំងនឹងព័ត៌មានមិនពិត ដែលឧបត្ថម្ភដោយរដ្ឋ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងថា ការគំរាមកំហែងដ៏មាន សក្តានុពលនៃសង្គ្រាមនុយក្លេអ៊ែរ...