ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរុស្ស៊ី Su-27 មួយគ្រឿងបានធ្វើប្រតិបត្ដិការ លើសមុទ្រខ្មៅ កាលពីថ្ងៃពុធ ដើម្បីស្ទាក់ចាប់យន្តហោះ ស៊ើបការណ៍អាមេរិកចំនួន ២គ្រឿង។ សេវាកម្មផ្សាយរបស់ ក្រសួងការពារជាតិបានឲ្យដឹងថា “នៅថ្ងៃទី៥ ខែសីហា ប្រព័ន្ធត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅអាកាសចំនួន ២ ដែលខិតជិតព្រំដែនរដ្ឋរុស្ស៊ី លើដែនទឹកអព្យាក្រឹតនៃសមុទ្រខ្មៅ។ បុគ្គលិកយន្តហោះចម្បាំង Su-27...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានថ្កោលទោសការ វាយប្រហារភេរវកម្ម ដែលបានកើតឡើង នៅឯពន្ធនាគារមួយនៅ Jalalabad ប្រទេសអាហ្វហ្គានីស្ថាន ដែលបណ្តាលឱ្យមនុស្សយ៉ាងតិច ២៩ នាក់ត្រូវបានសម្លាប់ ដែលរដ្ឋអ៊ីស្លាមបាន ប្រកាសទទួលខុសត្រូវ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ បានសម្តែងនូវការអាណិតអាសូរ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារជនរងគ្រោះ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ហើយពួកគេបានជូនពរជនរងគ្រោះឲ្យ ជាសះស្បើយយ៉ាងឆាប់រហ័ស...
រ៉ាម៉ាឡា៖ រដ្ឋាភិបាលប៉ាឡេស្ទីន បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើអ៊ីស្រាអែល ឱ្យបញ្ឈប់ការរំលោភរបស់ខ្លួន នៅក្នុងទឹកដីប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា“ ប៉ាឡេស្ទីនថ្កោលទោស ចំពោះវិធានការពង្រីក និងវិធានការអាណានិគម របស់អ៊ីស្រាអែល នៅតំបន់វេសប៊ែងខាងលិច និងយេរ៉ូសាឡឹមខាងកើត ជាពិសេសការរឹបអូសដីធ្លី និងការរុះរើផ្ទះរបស់ ប្រជាជនប៉ាឡេស្ទីន” ។...
បរទេស៖ ក្រោយហេតុការណ៍ផ្ទះ ដ៏កក្រើកនៅប្រទេសលីបង់ និងបានបង្កការភ្ញាក់ផ្អើល ពេញពិភពលោកមកហើយនោះ នៅថ្ងៃពុធបារាំងបានប្រកាសថា លោកប្រធានាធិបតី ម៉ាក្រុង នឹងធ្វើដំណើរទៅដល់ប្រទេស រងគ្រោះមួយនេះនៅថ្ងៃព្រហស្បតិ៍។ លោកម៉ាក្រុងប្រធានាធិបតីបារាំង ត្រូវបានគេជឿជាក់ដែរថា បានពិភាក្សាគ្នាជាមួយនឹង លោកប្រធានាធិបតី នៃប្រទេសបារាំងលោក Michel Aoun ក្នុងពេលដ៏ខ្លីមួយនៅ ក្រោយហេតុការណ៍ផ្ទុះភ្លាមៗ ហើយប្រធានាធិបតីបារាំង ក៏បានធ្វើការសន្យាថា នឹងផ្តល់ជំនួយតាមដែលអាច...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានចេញមកប្រកាសអះអាងថា អាមេរិកបាននឹងកំពុងគ្រប់គ្រង ស្ថានភាពកូវីដ១៩ បានយ៉ាងល្អនៅពេលនេះ ទោះបីជាការពិតជាក់ស្តែងតួលេខ អ្នកបាត់បង់ជីវិតនៅតែកើនឡើងក្តី។ នៅក្នុងកិច្ចសំភាសមួយជាមួយ នឹងវេបសាយសារព័ត៌មាន AXIOS លោក ត្រាំ បាននិយាយថា រដ្ឋាភិបាលរបស់លោក បានបន្តធ្វើការងារបានយ៉ាងល្អ ដើម្បីដោះស្រាយកូវីដ១៩...
បរទេស៖ មេបញ្ជាការកងទ័ពដ៏មានឥទ្ធិពល របស់ប្រទេសថៃនៅថ្ងៃពុធនេះ បានប្រាប់ដល់ទាហានថា ការស្អប់ខ្ពើមប្រជាជាតិ ដែលកំពុងយាយីប្រទេសនេះ គឺជាការគំរាមកំហែងធំជាងវីរុសកូរ៉ូណា ដោយសារតែចលនាគាំទ្រ លទ្ធិប្រជាធិបតេយ្យកាន់តែខ្លាំងឡើង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ព្រះរាជាណាចក្រនេះ មានការធ្វើបាតុកម្មស្ទើរតែ រាល់ថ្ងៃអស់រយៈពេលជាងពីរសប្តាហ៍ ដោយប្រជាជនថៃវ័យក្មេងភាគច្រើន ដែលបានបញ្ឆេះដោយកំហឹងរបស់ពួកគេ ចំពោះរដ្ឋាភិបាលរាជានិយម...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអះអាងថា នឹងពិនិត្យពិភាក្សាលើចំណុច ខ្វះខាតមួយចំនួន ដើម្បីស្ដារមុខមាត់ប្រទេសកម្ពុជាឡើងវិញ ក្រោយនាពេលកន្លងមកកម្ពុជា ត្រូវបានអាមេរិកវាយតម្លៃ ដាក់ឲ្យស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីឃ្លាំមើលចំនួន ២ឆ្នាំជាប់គ្នា ហើយនឹងត្រូវធ្លាក់ទៅលេខ៣ ដោយស្វ័យប្រវត្តិ បើសិនភាគីពាក់ព័ន្ធ...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចុះអនុស្សារណៈ នៃការយោគយល់គ្នា (MoU) ជាមួយអង្គការស្វីសខន់ថាក់ លើកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ ដែលគម្រោងផ្តោតលើការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ក្នុងការជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ជាពិសេសបណ្តុះបណ្តាលដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារ ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច។ យោងតាមគេហទំព័រហ្វេសប៊ុក...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដោយ មានអ្នកឆ្លងថ្មីចំនួន ១.៩២២នាក ដែលនាំឲ្យតួលេខសរុបកើនឡើងដល់ ១១៥.០៥៦នាក់ និងមានអ្នកស្លាប់ដោយជំងឺនេះពី ៨៦នាក់ដល់ ៥.៣៨៨នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន ១.៨១៣នាក់ទៀត បានចាកចេញពីមន្ទីរពេទ្យ...