មូស្គូ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែមីនានេះបានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក ពូទីន បានចេញបញ្ជាយ៉ាងតឹងរឹងមួយថា ពលរដ្ឋទាំងអស់របស់ខ្លួន ត្រូវតែឈប់សម្រាកពីការងារ ចាប់ពីសប្តាហ៍ក្រោយតទៅ ប៉ុន្តែនៅតែអាចទទួលបានប្រាក់កម្រៃធម្មតា ធ្វើយ៉ាងណាដើម្បី កាត់បន្ថយការឆ្លងរាលដាល នៃកូរ៉ូណាឲ្យបានតិចបំផុត។ ថ្លែងទៅកនា់ក្រុមអ្នកកាសែត ក្នុងស្រុកនៅថ្ងៃដដែលនេះ លោកប្រធានាធិបតី បានមានប្រសាសទៀតថា ទោះបីជាយ៉ាងណាក្តីអង្គភាព សំខាន់ដូចជាមន្ទីរពេទ្យហាងលក់ថ្នាំពេទ្យ ធនាគារមធ្យោបាយធ្វើដំណើរ សាធារណៈព្រមទាំងវិទ្យា...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ីជីនពីង កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យមានដំណោះស្រាយជាសកល ប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស COVID-១៩ ខណៈមេដឹកនាំនៃក្រុមប្រទេស G-២០ បានកោះប្រជុំកំពូលវិសាមញ្ញមួយ ដើម្បីសម្របសម្រួលការឆ្លើយ តបពហុភាគីចំពោះរោគរាតត្បាត។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ី បានថ្លែងទៅកាន់កិច្ចប្រជុំកំពូល តាមរយៈតំណភ្ជាប់វីដេអូ នៅទីក្រុងប៉េកាំងថា...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្ដីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានជំរុញថាក្រុមប្រទេសសេដ្ឋកិច្ចធំទាំង ៧ និងប្រទេសដទៃទៀតត្រូវតែ បន្តជំរុញឱ្យកូរ៉េខាងជើង វិលត្រឡប់ទៅរកកិច្ចពិភាក្សានុយក្លេអ៊ែរវិញ និងដាក់សម្ពាធលើរបបនេះ ឱ្យបោះបង់ចោលកម្មវិធី នុយក្លេអ៊ែររបស់ខ្លួន។ នៅក្នុងសន្និសីទសារព័ត៌មានមួយលោក Pompeo បានឲ្យដឹងថា លោកបានពិភាក្សាបញ្ហាជាច្រើនជាមួយសមភាគី G7 របស់លោកក្នុងអំឡុងពេល កិច្ចប្រជុំនិមិត្មដែលបាន ធ្វើកាលពីព្រឹកព្រលឹមរួមទាំងការឆ្លើយតបរបស់ពួកគេ ចំពោះការឆ្លងរាតត្បាតមេរោគ...
ភ្នំពេញ៖ ក្រោយពីមានការផ្អើលឆោឡោ ជ្រួលច្របល់ជាបន្តបន្ទាប់ពីសំណាក់ ប្រជាពលរដ្ឋមួយចំនួន តាមបណ្តាញសង្គមដោយសារជនខិលខូច បានប្រឌិត និងចែកចាយ នូវខ្សែអាត់សំឡេង ដែលមានខ្លឹមសារ ពាក់ព័ន្ធ នឹងអ្នកលក់ទូរសព្ទម្នាក់ នៅផ្សារជម្ពូវ័ន បានឆ្លងវីរុស កូវីដ-១៩ និងបានស្លាប់ នៅក្នុងផ្សារតែម្តង ព្រមទាំងបានបំផុសបំផុលបន្ថែមថា បានចម្លងដល់ក្រុមគ្រួសារទៀតនោះ ត្រូវបាន លោក ម៉េត មាសភក្តី...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃពុធម្សិលមិញនេះ បានមានប្រសាសន៍ថា ការបោះឆ្នោតលើវិសោធនកម្មរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាស់ ដែលអាចឲ្យបន្តអាណត្តិលោកជាប្រធានាធិបតី អស់រយៈពេលជាច្រើនឆ្នាំនោះ នឹងត្រូវបានពន្យាពេល ដោយសារតែបញ្ហាកូរ៉ូណាវីរុស។ លោក ពូទីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំជឿថា ការបោះឆ្នោតចាំបាច់ត្រូវតែ ផ្អាកទៅពេលក្រោយសិន ហើយយើងនឹងមើលពីស្ថានភាពនឹង ទៅជាបែបណានៅក្នុងតំបន់ និងក្នុងប្រទេសទាំងមូល និងធ្វើការសម្រេចចិត្តលើពេលវេលាថ្មី...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង បានចេញយន្តហោះចម្បាំងយ៉ាងប្រញាប់ប្រញាល់ កាលពីថ្ងៃពុធម្សិលមិញនេះ ក្រោយយន្តហោះយោធាចិនមួយគ្រឿង បានហោះហើរចូលក្នុងតំបន់ កំណត់ការពារដែនអាកាសកូរ៉េ នេះបើយោងតាមអគ្គសេនាធិការចម្រុះ របស់ទីក្រុងសេអ៊ូល។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង ឈ្មោះ News 1 បានរាយការណ៍ប្រាប់ថា យន្តហោះស៊ើបការណ៍ សម្ងាត់យោធាចិន Y-9 ហោះហើរចូលក្នុងតំបន់ដែនអាកាស ដែលកូរ៉េខាងត្បូងអះអាងកម្មសិទ្ធិ អស់រយៈពេល ៣៥នាទី ដោយគ្មានផ្តល់ការជូនដំណឹងមុននោះឡើយ។...
ភ្នំពេញ៖ លោក Hishammudin Hussein រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានជួយសម្របសម្រួល ឲ្យពលរដ្ឋម៉ាឡេស៊ីចំនួន ១១១នាក់ ដែលជាប់គាំងនៅកម្ពុជា ត្រឡប់ទៅប្រទេសកំណេីតវិញ ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ មីនានេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងថា “ម្សិលមិញនេះ មន្ត្រីរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្របសម្រួលឲ្យមិត្តម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿង មកទទួលជនជាតិគាត់ ដែលជាប់នៅកម្ពុជា ចំនួន ១១១នាក់ ដោយសារតែការលុប គ្រប់ជើងហោះហើរទាំងអស់ តាមបទបញ្ជាគ្រប់គ្រង ការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី” ។ លោករដ្ឋមន្ត្រីបន្ថែមថា ជាមួយនេះ យើងក៏បានសម្របសម្រួលឲ្យពលរដ្ឋយើងចំនួន ៦នាក់ ដែលជាប់នៅម៉ឡេស៊ីបានធ្វើដំណើរតាមយន្តហោះពិសេសនេះ ត្រឡប់មកកម្ពុជាវិញដែរ។ លោកថា ដើម្បីធានាសុវត្ថិភាព ពលរដ្ឋទាំង ៦នាក់នោះបានទៅធ្វើតេស្ត នៅមន្ទីរពេទ្យចាក់អង្រែពេលមកដល់ភ្លាម។ លោកឧបនាយកតដ្ឋមន្ត្រី បញ្ជាក់មន្ថែមថា “រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein ក៏បានទូរស័ព្ទមកខ្ញុំដើម្បីម៉្យាង អរគុណយើងចំពោះការ សម្រួលមាតុភូមិនិវត្តន៏ របស់ពលរដ្ឋគាត់ផង ហើយម៉្យាងក៏ឆ្លៀតឱកាស ពិភាក្សាគ្នាអំពីការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងវីរុស covid-19 ការរឹតចំណងទាក់ទងទ្វេភាគី និងកិច្ចសហការក្នុង ក្របខណ្ឌអាស៊ានផង” ។ លោកឧបនាយកតដ្ឋមន្ត្រី ក៏បានជូនពរលោក Hussein សារជាថ្មី ដែលបានឡើងកាន់តំណែងថ្មីនេះ កាលពីថ្ងៃទី៩ មីនាកន្លងទៅ ។ ជាមួយគ្នានេះលោឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះការ អនុញ្ញាតឲ្យពលករខ្មែរ បានជិះយន្តហោះពិសេស ហើយក៏បញ្ជាក់ពីការតាំងចិត្ត របស់កម្ពុជា ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងពហុភាគី ផងដែរ ៕
ភ្នំពេញ៖ ប្រទេសជប៉ុនកំពុងសម្លឹងមើល ទីផ្សារការងារនៅប្រទេសកម្ពុជាក៏ដូចជាកម្លាំងពលកម្ម ទៅធ្វើការនៅក្រៅប្រទេសខណៈប្រទេសជាមិត្តរបស់កម្ពុជា មួយនេះមានគម្រោងត្រូវការជ្រើសរើសពលករជំនាញពីបរទេស លើផ្នែកថែទាំងអគារ សំណង់ដល់ទៅប្រមាណ ៣០,០០០នាក់ នាពេលខាងមុខនេះ។ ការលើកឡើងនេះត្រូវបានធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូនៃមូលនិធិគាំទ្រ ការអប់រំអន្តរជាតិកម្ពុជា (CIESF) និងសមាគមថែទាំអគារជប៉ុន ដឹកនាំដោយលោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ...
ប៉េកាំង៖ យោងតាមគណៈកម្មការ សុខភាពជាតិចិន កាលពីថ្ងៃព្រហស្បតិ៍ប្រទេសចិន ដីគោកបានរាយការណ៍ថា មានករណីនាំចូលថ្មីចំនួន ៦៧ ករណី នៃជំងឺឆ្លងមេរោគថ្មីកូវីដ១៩ (COVID-១៩) កាលពីថ្ងៃពុធ ដែលនាំឱ្យមានករណីនាំចូល សរុបដល់ ៥៤១ ករណី។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោម...
ប៉េកាំង៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយគ្រប់ភាគីផ្សេងទៀត ដើម្បីបង្កើនការសម្របសម្រួល ប្រឆាំងនឹងមេរោគកូវីដ-១៩ និង បង្កើនទំនុកចិត្តនៅក្នុង សហគមន៍អន្តរជាតិ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ី បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា...