បរទេស៖ ប្រភពពីរដ្ឋាភិបាលឥណ្ឌាមួយ បាននិយាយនៅថ្ងៃអង្គារថា មេបញ្ជាការយោធាឥណ្ឌានិងចិន នៅពេលថ្មីៗនេះ បានព្រមព្រៀងគ្នាដកកងទ័ព ចេញបីតំបន់ព្រំដែនមានជម្លោះធ្ងន់ធ្ងរ ជាទីដែលមានការ ប៉ះទង្គិចគ្នាដោយអាវុធ កាលពីសប្ដាហ៍មុន បណ្ដាលឲ្យទាហានឥណ្ឌា ២០នាក់បានស្លាប់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីយោធាជាន់ខ្ពស់មកពីភាគីទំាងពីរ...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ថា នាយកដ្ឋានសុខាភិបាល បានរយការណ៍ឲ្យដឹងនៅថ្ងៃអង្គារថា មានអ្នកឆ្លងជំងឺថ្មីចំនួន១.១៥០នាក់ ដែលមានឲ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន កើនដល់ ៣១.៨២៥នាក់ ។ នាយកដ្ឋានសុខាភិបាល បានឲ្យដឹងថា អ្នកជាសះស្បើយពីជំងឺ បានកើនឡើងដល់ ៨.៤៤២នាក់ បន្ទាប់ពីអ្នកជំងឺចំនួន ២៩៩នាក់ បានរួចផុតពីសេចក្តីស្លាប់ ។...
បរទេស៖ ប្រធានាធិបតិនៃ ប្រទេសបារាំងលោក Macron នៅថ្ងៃអង្គារនេះបានប្រកាសថា ប្រទេសរបស់លោកនឹង អស់ភាពអត់ធ្មត់ទៀតហើយ ចំពោះប្រទេសតួកគី និងយោធារបស់ខ្លួន ដែលកំពុងមានវត្តមាននៅក្នុង ប្រទេសលីប៊ីដោយចោទថា រដ្ឋាភិបាលក្រុងអង់ការ៉ា កំពុងលេងហ្គេមដ៏គ្រោះថ្នាក់មួយ។ គួរឲ្យដឹងដែរថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ តួកគីបានធ្វើអន្តរាគមន៍យោធា ទៅលើប្រទេសលីប៊ី តាមរយៈការផ្តល់ជំនួយយោធា តាមអាកាសផង និងជាអាវុធជាច្រើនផង ទៅឲ្យលីប៊ីតាមរយៈព្រំដែនស៊ីរី ដើម្បីជួយដល់រដ្ឋាភិបាលក្រុងទី្រប៉ូលី...
បរទេស៖ យន្តហោះនៃកងកម្លាំងទ័ពអាកាសចិន ជាច្រើនគ្រឿងព្រមទាំង យន្តហោះទំលាក់គ្រាប់បែក មួយគ្រឿងផង ត្រូវបានគេជឿជាក់បានធ្វើការ ហោះហើរទៅដល់ក្បែរទៅ នឹងតំបន់ព្រំដែនអធិបតេយ្យ របស់កោះតៃវ៉ាន់សាជាថ្មី កាលពីថ្ងៃចន្ទ ។ ការអះអាងត្រូវបានធ្វើឡើង ដោយមន្ត្រីយោធានៃ កោះតៃវ៉ាន់នៅថ្ងៃនេះ ហើយបញ្ជាក់ថា វាគឺជាសកម្មភាពយោធាលើកទី៨ ហើយរបស់ប្រទេសចិន នៅក្បែរដែនដីរបស់ខ្លួន ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។ គួរឲ្យដឹងដែរថា សកម្មភាពនៃកងកម្លាំងទ័ព...
បរទេស៖ នៅថ្ងៃអង្គារ មន្ត្រីរដ្ឋាភិបាលនៃប្រទេសអាហ្គានីស្ថាន បានប្រកាសថា ក្រុមឧទ្ទាមតាលីបង់ បានសម្លាប់កងកម្លាំងរក្សាសន្តិសុខ របស់ខ្លួនដល់ទៅ ២៩១នាក់ ត្រឹមរយៈពេល ១សប្តាហ៍ចុងក្រោយនេះ។ មន្ត្រីដដែលបានបញ្ជាក់ថា ក្រុមនេះបានព្យាយាមបង្ក ជារលកអំពើហិង្សាសាជាថ្មី នៅមុនកិច្ចប្រជុំថ្មីមួយ ហើយតួលេខស្លាប់នេះ គឺជាតួលេខស្លាប់ដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រ ១៩ឆ្នាំ របស់ប្រទេសនៅក្នុងជម្លោះ ជាមួយនឹងក្រុមប្រយុទ្ធមួយនេះ។ ប្រភពដដែលបានសរសេរទៀតថា ក្រុមតាលីបង់បានវាយប្រហារ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ មិថុនានេះ បាននិងកំពុងអញ្ជើញប្រកាស អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ ៦០ម៉ឺនគ្រួសារ ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ បានលើកឡើងថា បើទោះបីជាមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរពីវិបត្ដិកូវីដ១៩ ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ទាំងកម្រិតទ្វេភាគី និងពហុភាគី នៅតែរក្សាបាននូវភាពសំខាន់ ជាពិសេសមិត្តចិន បានចាត់ទុកកម្ពុជា ជាអាទិភាពចម្បងក្នុងការ រួមចំណែកទប់ស្កាត់ជំងឺនេះ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ។ ក្នុងពិធីចុះហត្ថលេខាលើ...
តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានឲ្យដឹងថាប្រអប់ខ្មៅនៃ យន្តហោះដឹកអ្នកដំណើរមួយ ដែលបានធ្លាក់នៅលើ ដែនអាកាសរបស់ទីក្រុង Tehran នៅក្នុងខែមករា នឹងត្រូវបញ្ជូនទៅប្រទេសបារាំង ដើម្បីពិនិត្យមើលទិន្នន័យនេះ។ លោក Zarif បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការបរទេសកាណាដា លោក Francois-Philippe Champagne កាលពីថ្ងៃច័ន្ទថា...
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ ហៅកាត់ថា CREA លោក ឃាង ពុទ្ធី បានថ្លែងនូវការសំណូមពររបស់លោក ឱ្យម្ចាស់ដីទាំងឡាយ ដែលមិនទាន់ប្រើប្រាស់ សូមកុំបន្តទុកចោលទំនេរ ដោយមិនបានធ្វើអ្វី សម្រាប់ផលិតកម្មផ្សេងៗ រាប់ទាំងការដាំដុះ ចិញ្ចឹមសត្វ និងវិនិយោគផ្សេងៗ។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅល្ងាច អង្គារ៍ ទី២៣...