វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិលោក Mark Esper បានលើកឡើងថា សហរដ្ឋអាមេរិក ប្តេជ្ញាធានានូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសេរីនិងបើកចមហរ ចំពេលមានបញ្ហាប្រឈម ដែលបង្កឡើងដោយប្រទេសចិន ក្នុងនោះកូរ៉េខាងត្បូង ជាប្រទេសសំខាន់មួយ។ នៅក្នុងគំនិតយោបល់មួយ របស់កាសែត The Straits Times នៅប្រទេសសិង្ហបុរីលោក Esper បានសង្ខេបពីវឌ្ឍនភាព ដែលនាយកដ្ឋានរបស់លោក បានធ្វើក្នុងឆ្នាំ...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានតំណាងកម្ពុជា នៅក្រៅបរទេស តែងតែផ្តោតការយកចិត្តទុកដាក់ ក្នុងការសម្របសម្រួល ផ្តល់កិច្ចគាំពារ និងជួយឧបត្ថម្ភដល់ ពលរដ្ឋខ្មែរនៅបរទេស ជាពិសេសនៅក្នុងកាលៈទេសៈ នៃការរីករាលដាលនៃជម្ងឺកូវីដ–១៩។ ចាប់តាំងពីមានការផ្ទុះ រាលដាលនៃជម្ងឺកូវីដ–១៩មក គិតត្រឹមចុងខែឧសភា ឆ្នាំ២០២០ ស្ថានទូតកម្ពុជាបានផ្តល់ ការឧបត្ថម្ភម៉ាសអាល់កុល គ្រឿងឧបភោគបរិភោគ និងថវិកា ដោយផ្ទាល់ និងតាមរយៈការសហការ ជាមួយសប្បុរសជននានា ជូនដល់ពលរដ្ឋខ្មែរជាពិសេស ពលករ–ពលការិនី និងនិស្សិតខ្មែរនៅបរទេស ចំនួនប្រមាណជាង ២០.០០០នាក់ ដែលរួមមាន នៅក្នុងប្រទេសថៃ (ប្រមាណជាង៥.០០០ នាក់) សាធារណរដ្ឋកូរ៉េ (ប្រមាណជាង៥.០០០នាក់) ប្រទេសម៉ាឡេស៊ី (ចំនួន២.១៤៥គ្រួសារ) ប្រទេសជប៉ុន (ចំនួន១.២៨៩នាក់) អេហ្ស៊ីប (ចំនួន១១០នាក់) សិង្ហបុរី (ចំនួន៥៤នាក់) ប្រទេសវៀតណាម (ចំនួន៥១នាក់) និងនៅប្រទេសដទៃទៀតផងដែរ។ នៅក្នុងស្មារតីប្រហាក់ប្រហែលគ្នានេះ ពេញមួយខែឧសភាកន្លងទៅ ស្ថានទូតបានបន្ត ធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងរៀបចំមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារការជួញដូរ មនុស្ស និងការរំលោភបំពាន ផ្សេងៗផ្នែកការងារនៅបរទេស បានចំនួន៣៩២នាក់ មកពីប្រទេសថៃ វៀតណាម និងចិន៕
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីតម្លៃលក់រាយ ប្រេងឥន្ធនៈ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ប្រេងសាំងធម្មតាមានតម្លៃ ២៨៥០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត មានតម្លៃ ២៦០០រៀល ក្នុងមួយលីត្រ ។
បរទេស៖ ប្រទេសរុស្ស៊ីនិងប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានផ្អាកកិច្ចពិភាក្សាលំដាប់រដ្ឋមន្ត្រី ដែលគេរំពឹងថា នឹងផ្តោតលើបញ្ហាលីប៊ីនិងស៊ីរី ជាទីដែលប្រទេសទាំងពីរ បានគាំទ្រភាគីផ្សេងគ្នា នៅក្នុងជម្លោះដែលអូសបន្លាយដ៏យូរ។ ក្រសួងការបរទេសរបស់ប្រទេសតួកគី បានិយាយប្រាប់ថា រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសម្រេចចិត្តផ្អាកកិច្ចពិភាក្សាគ្នានោះ នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ នាថ្ងៃអាទិត្យនេះ។...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីតែងតែគាំទ្រ ដល់ការតស៊ូរបស់ សហគមន៍ស្បែកខ្មៅ ដើម្បីទទួលបានសិទ្ធិស្មើគ្នា ប៉ុន្តែប្រឆាំងនឹងបាតុកម្មដោយហិង្សា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកពូទីនបាននិយាយ នៅក្នុងបទសម្ភាសន៍ ជាមួយកម្មវិធីទូរទស្សន៍ «Moscow. Kremlin. Putin»...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ស៊ីវិល បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសអេហ្ស៊ីប នឹងបើកឲ្យដំណើរការ ផ្លូវអាកាសឡើងវិញ គ្រប់ព្រលានយន្តហោះទាំងអស់ ចាប់ពីថ្ងៃទី១ ខែកក្កដា ស្របពេលមានការរៀបចំ ដើម្បីទទួលភ្ញៀវទេសចរបរទេសឡើងវិញ នៅក្នុងខេត្តចំនួន៣ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ តិចតួច ។ លោក Mohamed Manar...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃអាទិត្យ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានគូសបញ្ជាក់នៅលើកញ្ចក់ ទូរទស្សន៍ដល់ជនរួមជាតិ ដោយបានប្រកាសអំពី “ជ័យជម្នះលើកដំបូង” ទៅលើជំងឺឆ្លងបង្កដោយវីរុសកូរ៉ូណា ដោយប្រកាសថា បានវិលត្រឡប់ទៅលើសភាព ដើមវិញចាប់ពីថ្ងៃចន្ទ នៅទូទាំងប្រទេសបារាំង លើកលែងតែតំបន់ ឆ្លងកាត់សមុទ្រប៉ុណ្ណោះ ។...
ភ្នំពេញ៖ ដោយសារតែពិភពលោក កំពុងប្រយុទ្ធប្រឆាំង នឹងការចម្លងនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានធ្វើឲ្យថ្នាក់ដឹកនាំកំពូលៗ នៅលើពិភពលោក រួមទាំងកម្ពុជាផងនោះ ប្រើប្រាស់ការប្រជុំពីចំងាយ ពោលធ្វើតាម Video Conference ដែលមិនមែន ជា បច្ចេកវិទ្យាថ្មីអ្វីឡើយ តែពេញនិយមបំផុតសម្រាប់ពេលបច្ចុប្បន្ននេះ ហើយក៏ជារឿងដ៏គួរឲ្យអស់ សំណើចក៏ថាបាន ដែលសមាជិក ក្នុងកិច្ចប្រជុំតាមបែបវិធីនេះ ធ្វេសប្រហែស ធ្វើឲ្យលេចចេញរូបភាព ដែលស្ទើរតែមិនគួរឲ្យជឿផងដែរ...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បង្ហាញយ៉ាងច្បាស់ថា ទោះបីជាកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងតែបន្ដទទួលរងផល ប៉ះពាល់ពីជំងឺ កូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា មិនបាន បន្ថយល្បឿន នៃការងារកែទម្រង់របស់ខ្លួន។ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច...
ភ្នំពេញ៖ ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង ស្ពានអាកាសថ្មើរជើង ចំណុចខាងលិចផ្សារដើមគរ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា ក្នុងរាជធានីភ្នំពេញ នឹងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្ពានអាកាសថ្មើរជើង ២៥កន្លែងផ្សេងទៀត ក្នុងពេលឆាប់ខាងមុខ ខណៈបច្ចុប្បន្ន មាន៣កន្លែងសាងសង់រួចរាល់ និង២កន្លែងកំពុងសាងសង់ ។ អភិបាលរាជធានីភ្នំពេញ ក្នុងបទសម្ភាសន៍...