ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ ឲ្យចូលទៅបំភ្លឺធ្វើជាសាក្សី ក្នុងឱកាសបើកសវនាការជំនុំជម្រះក្តី សំណុំរឿង សន្ទិដ្ឋិភាព ឬការត្រូវរ៉ូវជាមួយបរទេសរបស់លោក កឹម សុខា ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ខាងមុខ។ នេះបើយោងតាមការដីការរបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ធ្នូ៕
វ៉ាស៊ីនតោន៖ អតីតទីប្រឹក្សាសន្តិសុខម្នាក់ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលេីកឡេីងថា គោលនយោបាយរបស់ប្រធានាធិបតីអាមេរិករូបនេះ ចំពោះប្រទេសកូរ៉េខាងជើង កំពុងបរាជ័យ ហើយប្រទេសកុម្មុយនិស្តមួយនេះ កំពុងគំរាមកំហែងយ៉ាងខ្លាំងដល់កងទ័ព និងសម្ព័ន្ធមិត្តអាមេរិក។ លោកចន បូលតុន ដែលបានធ្វើការឱ្យលោក ត្រាំ រហូតដល់ខែកញ្ញា បានធ្វើការកត់សម្គាល់នៅក្នុង សារធ្វីតធ័រខណៈភាពតានតឹងបានកើនឡើង ជុំវិញការគំរាមកំហែង របស់កូរ៉េខាងជើង ក្នុងការផ្ញើអំណោយថ្ងៃបុណ្យណូអែល...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នឹងធ្វើការផ្តល់ឲ្យដល់ប្រទេសកូរ៉េខាងជើង នូវប្រាក់ជិត២លានដុល្លារ ដើម្បីជួយសម្រាលទុក្ខលំបាកក្នុង គ្រោះមហន្តរាយព្យុះទីហ្វុង បើទៅជាមានភាពតានតឹងដាក់គ្នាជាថ្មី និងទីក្រុងព្យុងយ៉ាង បដិសេធមិនចូលរួមក្នុងកិច្ចពិភាក្សាគ្នាក៏ដោយ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែតកូរ៉េខាងត្បូង នៅថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា ទីក្រុងសេអ៊ូលបាននិយាយនៅថ្ងៃចន្ទថា ជំនួយមានទឹកប្រាក់សរុបប្រហែល ១,៧លានដុល្លារអាមេរិក គួរតែបន្តផ្តល់ឲ្យ ដោយមិនគិតពីស្ថានភាពនយោបាយនោះឡើយ។ គួរបញ្ជាក់ផងដែរថា សេចក្តីថ្លែងការណ៍បែបនេះ ពីទីក្រុងសេអ៊ូលនេះ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ដែលពិធីសម្ពោធផ្សារនេះ ក៏មានការអញ្ជើញចូលរួមពី លោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាម ផងដែរ។...
ភ្នំពេញ៖ នៅថ្ងៃទី២១ ដល់២២ ខែធ្នូ ឆ្នាំ២០១៩ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ (អ៊ីអន ម៉លទី២) ក្រុមហ៊ុននាឡិកា G-Shock បានចាប់ផ្តើមព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយ គឺ កម្មវិធីចុះហត្ថលេខារបស់បិតានាឡិកាដៃ G-Shock (G-Shock Fan Festa) គឺលោក Kikou Ibe...
វែលលីងថោន៖ ប៉ូលីសក្នុងតំបន់បានបញ្ជាក់ នៅថ្ងៃច័ន្ទនេះថាចំនួនអ្នកស្លាប់ដោយសារការ ផ្ទុះភ្នំភ្លេីងនៅកោះស ប្រទេសណូវែលសេឡង់ នៅក្នុងខែនេះបានកើនឡើងដល់ ១៩នាក់ហើយ នេះបេីយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ប្រភពបានបន្ថែមថា សាកសពជនរងគ្រោះ ២នាក់ មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ អ្នកនាំពាក្យប៉ូលីសបាននិយាយថា ពួកគេត្រូវបានគេជូនដំណឹងអំពីការស្លាប់ចុងក្រោយរបស់ មនុស្សម្នាក់ទៀតកាលពីថ្ងៃអាទិត្យនៅមន្ទីរពេទ្យ Auckland ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មានអ្នកជំងឺ...
ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ថ្លែងថា កងកម្លាំងទាំងអស់ត្រូវតែ គោរពឲ្យបានល្អនូវវិន័យដោយត្រូវហ្វឹកហាត់ជាប្រចាំ ហើយប្រសិនបើកងកម្លាំងប្រព្រឹត្តខុស នឹងត្រូវបញ្ជូនទៅហ្វឹកហាត់បន្ថែម ។ លោក ស ថេត ថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ខណៈដឹកនាំកងកម្លាំងជាង ៧០០នាក់ ចូលរួមគោរពទង់ជាតិកម្ពុជា ។...
ភ្នំពេញ៖ ក្នុងសម័យប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៩នេះ សមាជិករដ្ឋសភាចំនួន ១១០រូប បានលើកដៃអនុម័តយល់ព្រមឱ្យកម្ពុជាចូលជា សមាជិកនៃកិច្ចព្រមព្រៀង សម្រាប់អនុវត្តបទបញ្ញត្តិនៃអនុសញ្ញា សហប្រជាជាតិស្តីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអ ភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ៕
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានឲ្យដឹងកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក បានរៀបចំឡើងវិញ នូវប្រទេសកូរ៉េខាងជើង ក្នុងនាមជាអ្នករំលោភសេរីភាពសាសនា។ លោក Pompeo បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថាប្រទេសកូរ៉េខាងជើង ស្ថិតនៅក្នុងចំណោមប្រទេសចំនួន ៩ នៃការព្រួយបារម្ភជាពិសេស សម្រាប់ការចូលរួមឬអត់ឱនដល់ការរំលោភជាប្រព័ន្ធដែលកំពុងបន្ត (និង) ការរំលោភលើសេរីភាពសាសនា។ ការរៀបចំឡេីងវិញនេះត្រូវបានធ្វើឡើង នៅថ្ងៃពុធដោយអនុលោមតាមច្បាប់សេរីភាពសាសនាអន្តរជាតិឆ្នាំ...
ភ្នំពេញ៖ យុវជនម្នាក់ ដែលបានវាយតារាចម្រៀងនាយ ចឺម បែកក្បាលនិងរបួសដៃ ត្រូវតុលាការខេត្តប៉ៃលិន បានចេញដីកាបង្គាប់ឲ្យ ឃុំខ្លួនដាក់ពន្ធនាគារហើយ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ។ យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់លោក តាន់ គឹមហៀក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន បានឲ្យដឹងថា ជនត្រូវចោទ ង៉ែត លីទី...