ហង់ហ្ស៊ូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ថា មនុស្សរាប់លាននាក់ត្រូវបាន បង្គាប់ឲ្យនៅគេហដ្ឋាន ខណៈប្រទេសចិន កំពុងប្រយុទ្ធប្រឆំាងនឹងការ ឆ្លងរាលដាលវីរុសថ្មី ដែលក្រុមអាជ្ញាធរ បាននិយាយនៅថ្ងៃពុធនេះថា អ្នកស្លាប់ជិត ៥០០នាក់ ។ ជាមួយគ្នានេះដែរ មានជាង ២៤.០០០ករណី...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៥,១រ៉ិចទ័រ បានវាយប្រហារនៅចម្ងាយ៩២គីឡូម៉ែត្រ ស្ថិតនៅភាគពាយព្យនៃក្រុង Barranca ប្រទេសប៉េរូ ។ គ្រោះរញ្ជួយដីនេះមានជម្រៅ ១០គីឡូម៉ែត្រ ។ តាមការវាយតម្លៃបឋមឃើញថា មានរង្វាស់ ៤.៤៧៣៧ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាព និងវឌ្ឍនភាពរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ។ សន្និសីទនេះមានគោលបំណង បង្ហាញជូនសាធារណជននូវសមិទ្ធផល និងទិសដៅការងាររបស់ក្រសួងក្នុងទិសដៅជំរុញ គោលនយោបាយអភិបាលកិច្ចល្អ ឲ្យកាន់តែឆ្លើយតបទៅនឹង យុទ្ធសាស្រ្តដំណាក់កាលរបស់រាជរដ្ឋាភិបាល៕
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុនញ៉ាំង វរជីត (Bounnhang VORACHITH) អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈឹមបក្ស ប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី...
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោក ប៉ាប្លូ ជីហូកាង (H.E.Mr. Pablo Chiho Kang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ថា អ្នកសារព័ត៌មានជនជាតិម៉ាឡេស៊ីម្នាក់ បានរងការចោទប្រកាន់នៅថ្ងៃពុធនេះ ដែលបានបង្កក្តីបារម្ភខ្លាំង ជាសាធារណៈជាមួយការបង្ហោះព័ត៌មាន នៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីការស្លាប់មនុស្សយ៉ាងច្រើន ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន ខណៈដែលក្រុមអាជ្ញាធរ បានព្រមានប្រឆាំង នឹងការផ្សាយលើអនឡាញ “ដោយការចែកចាយ ពាក្យចចាមអារាម”...
ភ្នំពេញ៖ បើតាមការប្រកាសរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្រោយពីកិច្ចពិគ្រោះពិភាក្សា ជាមួយមន្ត្រីបច្ចេកទេស ទទក រួចមក គឺក្រសួងនឹងសាកល្បង ផ្សាយផ្ទាល់នូវកិច្ចសន្ទនាជាមួយនិស្សិតកម្ពុជា ដែលកំពុងរៀនសូត្រ នៅក្នុងក្រុងវូហាន ខេត្តហឺប៉ីក្នុងមួយព្រឹកម្នាក់ ឬពីរនាក់ ។ នេះជាការផ្សព្វផ្សាយ ក្នុងហ្វេសប៊ុករបស់ លោករដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងក្រុមគ្រួសារ...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង កំពុងតែបង្កើនការផលិតម៉ាស់ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ផ្តល់កិច្ចការពារបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ និងមន្ត្រីសុខាភិបាលរបស់ខ្លួន មិនឲ្យឆ្លងកូរ៉ូណាវីរុស ដែលកំពុងតែឆ្លងរីករាលដាលយ៉ាងលឿន នៅក្នុងប្រទេសចិន និងប្រទេសដទៃជាច្រើនទៀត។ ការបង្កើនការផលិតម៉ាស់របស់ទីក្រុងព្យុងយ៉ាងនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើង ស្របពេលមានសេចក្តីរាយការណ៍ អំពីមនុស្សក្នុងប្រទេសជាច្រើន ប្រញាប់ប្រញាល់បង្កើនចំនួនម៉ាស់ លាងសម្អាតដៃដោយទឹកអនាម័យ និងរបស់របរអនាម័យផ្ទាល់ខ្លួនផ្សេងទៀត ព្រោះមានក្តីព្រួយបារម្ភកាន់តែខ្លាំង...
បរទេស៖ និយោជិកជនជាតិចិន ដែលត្រឡប់មកធ្វើការនៅ HCMC បន្ទាប់ពីឈប់សម្រាកបុណ្យចូលឆ្នាំចិន ត្រូវបានគេស្នើសុំឱ្យនៅឆ្ងាយពីកន្លែង ធ្វើការរបស់ពួកគេរយៈពេល ១៤ថ្ងៃ។ ការស្នើសុំនេះធ្វើឡើងកាលពីថ្ងៃអង្គារ ដោយមន្ទីរការងារយុទ្ធជនពិការ និងសង្គមកិច្ចទីក្រុងហូជីមិញ ទៅកាន់ក្រុមហ៊ុនក្នុងស្រុកចំនួន ១៨៧ ដែលមានបុគ្គលិកចិនចំនួន ១,០៦៩ នាក់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០...