តេហរ៉ង់៖ ទីភ្នាក់ងារងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ថា អ្នកនាំពាក្យមកពីអង្គការ ថាមពលបរមាណូអ៊ីរ៉ង់ ហៅកាត់ថា (AEOI)បានលើកឡើងកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់ នឹងបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដដែល ទោះបីជាមានការដាក់ សម្ពាធពីសហរដ្ឋអាមេរិក ។ យោងតាមសារព័ត៌មានប្រចាំថ្ងៃ Tehran Times បានរាយការណ៍ដូច្នេះ ។ លោក Behrouz Kamalvandi...
ភ្នំពេញ៖ ការរួមបញ្ចូលគ្នា រវាង ធនាគារ ហ្វីលីព (Phillip Bank) និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត (Kredit MFI) បានទទួលការអនុម័តជាផ្លូវការ ពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម។ ការរួមបញ្ចូលគ្នានេះ ជាការរួមបញ្ចូលគ្នាដ៏ធំមួយ ក្នុងវិស័យធនាគារនៅកម្ពុជា ដែលបង្កើតឲ្យមានបណ្តាញ សាខាធនាគារពាណិជ្ជដ៏ធំបំផុតលំដាប់ទី៣ ក្នុងប្រទេស។ ស្ថាប័នថ្មីនេះ នឹងដំណើរការប្រតិបត្តិក្រោមឈ្មោះជា...
ភ្នំពេញ៖ ក្នុងខណៈប្រជាជនចិនទាំងមូល កំពុងតែប្រយុទ្ធប្រឆាំង នឹងជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាប្រភេទថ្មី ហើយក៏កំពុងតែប្រឈមនឹង ការខ្វះខាត់សម្ភារៈសុខភិបាលផងនោះ នៅថ្ងៃទី២ ខែកុម្ភៈ រដ្ឋបាលខេត្តសៀមរាប បានសម្រេចចិត្តជូនម៉ាសចំនួន ១០ម៉ឺនម៉ាស ទៅកាកបាទក្រហមវ៉ាន់ចូវ ក្រុងឆុងឈីង តែដោយសារពេលវេលាប្រញាប់ពេក ទើបប្រមូលបានតែ ១១៩០កញ្ចប់ ត្រូវនឹង ៥៩៥០០ម៉ាស ។ ក្រោមកិច្ចសម្របស្រួលរបស់ ការិយាល័យកុងស៊ុលចិន...
បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានទទូចដល់ប្រទេស កាហ្សាក់ស្ថាន ឱ្យចូលរួមជាមួយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់សម្ពាធលើ រដ្ឋាភិបាលទីក្រុងប៉េកាំង លើការប្រព្រឹត្តរបស់ខ្លួនទៅលើ ជនជាតិភាគតិចមូស្លីមដែលជាបញ្ហា រសើបសម្រាប់ប្រជាជាតិអាស៊ីកណ្តាល ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រទេសជិតខាងរបស់ខ្លួនចិន ។ យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី៣...
បរទេស៖ ពួកបះបោរស៊ីរី តាមសេចក្តីរាយការណ៍ បានប្រើប្រាស់រថយន្ត គ្រាប់បែកចំនួនពីរលើក ក្នុងការវាយប្រហារលើ កងកម្លាំងគាំទ្ររដ្ឋាភិបាល ក្នុងទីក្រុងអាឡេប៉ូ នៅថ្ងៃសៅរ៍ម្សិលមិញនេះ និងបានបើកសមរភូមិថ្មីមួយ នៅភាគឦសាននៃទីក្រុង ដើម្បីវាយបកវិញ បន្ទាប់ពីកងកម្លាំងស៊ីរីដណ្ដើម កាន់កាប់បានតំបន់នោះ។ ការវាយប្រហារនេះ គឺត្រូវបានធ្វើឡើងដោយក្រុមជីហាដ Hayat Tahrir al-Sham និងបានផ្តោតគោលដៅទៅលើទីក្រង Jamiyat ក្នុងតំបន់...
បរទេស៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានដាក់ទណ្ឌកម្មលើប្រធានថាមពលនុយក្លេអ៊ែ របស់ប្រទេសអ៊ីរ៉ង់ និងបានបញ្ជាឲ្យបង្កកទ្រព្យសម្បត្តិ របស់លោកដែលមានជាប់ ពាកព័ន្ធនឹងអាមេរិក ស្របពេលនៅតែមាន ភាពតានតឹងកំពុងតែប្រព្រឹត្តទៅ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។ តាមសេចក្តីរាយការណ៍ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា បានដាក់ទណ្ឌកម្ម លើលោក Ali Akbar Salehi ជាប្រធានអង្គការថាមពលអាតូមិក របស់ប្រទេសអ៊ីរ៉ង់...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាននិងកំពុងអញ្ជើញចូលរួមជាអធិបតី ក្នុងវេទិកាលើកទី៣ស្ដីពីភាពជា ដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។ វេទិកាស្តីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៣ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។ ដោយឡែក ក្នុងឆ្នាំ២០១៩ រដ្ឋបាលរាជធានី-ខេត្តទាំងអស់...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹងកនាំរបស់លោក ផៃ ស៊ីផាន នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បាននិងកំពុងរៀបចំសន្និសីទសារព័ត៌មានស្តីពី “បច្ចុប្បន្នភាព និងវឌ្ឍនភាព របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ” ៕
ដារ៉េស សាឡាអាម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួសក្រោយមានករណីរត់ជាន់គ្នា ។ ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញនេះ នៅឯពហុកីឡដ្ឋានមួយ ស្ថិតនៅភាគខាងជើង នៃប្រទេសតង់ហ្សានៀ មានករណីផ្អើករត់ជាន់គ្នា ដែលអ្នកទាំងនោះចូលរួមក្នុងកម្មវិធីសាសនាមួយ បណ្តាលឲ្យស្លាប់២០នាក់ និងមនុស្សជាច្រើននាក់ទៀតបានរងរបួសធ្ងន់ស្រាល ។...
បរទេស៖ នៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ បានឲ្យដឹងថា សហជីពមួយសម្រាប់បុគ្គលិកមន្ទីរពេទ្យទាំងអស់ របស់ក្រុងហុងកុងបានធ្វើការប្រកាសសុំឲ្យសមាជិក របស់ខ្លួនទាំងអស់ក្នុងការ ធ្វើកូដកម្មមួយនៅថ្ងៃចន្ទស្អែកនេះដើម្បីធ្វើការ ទាមទារឲ្យក្រុងនេះបដិសេធ រាល់អ្នកដំណើរទាំងអស់ចេញពី ដីគោកក្នុងគោលបំណង ទប់ស្កាត់ការរីករាលដាលនៃវីរុសថ្មីកូរ៉ូណា ដែលកំពុងបានសម្លាប់ ពលរដ្ឋចិនអស់រាប់រយនាក់មកហើយនោះ។ សហជីពដែលត្រូវបានគេស្គាល់ថា សម្ព័ន្ធបុគ្គលិកនិយោជិកនៃអាជ្ញាធរមន្ទីរពេទ្យគឺជា ក្រុមមួយក្នុងចំណោមក្រុម ជាច្រើនដែលតំណាងឱ្យបុគ្គលិកមន្ទីរពេទ្យ បាននិយាយកាលពីថ្ងៃសៅរ៍ថា សមាជិកជាងរបស់ខ្លួនប្រមាណជា ៩០០០...