ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋអាចប្រារព្ធពិធីសែន ទទួលទេវតាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួន ប៉ុន្តែចំពោះការប្រមូលផ្តុំ មនុស្សច្រើននៅតាមវត្តអារាម រួមទាំងកម្មវិធីកំសាន្តសប្បាយនានា នៅតាមទីធ្លាសាធារណៈ ទូទាំងប្រទេស ត្រូវបានផ្អាកសម្រាប់ឆ្នាំនេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង កម្ចាត់មេរោគឆ្លងកូវីដ-១៩ ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរ...
បរទេស៖ ក្រោយតួលេខអ្នកស្លាប់ ដែលមានចំនួនទៅដល់ ២០១៨នាក់គិតត្រឹម ២៤ម៉ោងចុងក្រោយ កាលពីម្សិលមិញមកនៅថ្ងៃអាទិត្យ ទី១២ ខែមេសានេះ សហរដ្ឋអាមេរិកបានក្លាយទៅជាប្រទេសដែលមានចំនួន អ្នកស្លាប់ច្រើនជាងគេបំផុត ហើយពោលគឺប្រមាណជាជាង ២០០០០នាក់ហើយ។ ចំណែកឯតួលេខនៃ អ្នកឆ្លងមានទៅដល់ជាង ៥២០០០០នាក់នៅទូទាំងប្រទេសទោះបីជា កាលពីថ្ងៃសៅរ៍អភិបាលក្រុងញូវយ៉កលោក Andrew Cuomo បាននិយាយថា ស្ថានភាពត្រឡប់មករកស្ថេរភាពបន្តិចហើយក្តី។ គួរបញ្ជាក់ថា ត្រឹមល្ងាចថ្ងៃសៅរ៍តួលេខ...
ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិនបានត្រៀមខ្លួន រួចជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេស វ៉េណេស៊ុយអេឡា ក្នុងការការពារនិងត្រួតពិនិត្យលើជំងឺកូវីដ ១៩ ហើយបន្តជួយប្រទេសនៅអាមេរិកឡាទីនមួយនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ ហើយថា ចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជំនួយបន្ថែម។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ីបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីវេណេស៊ុយអេឡាលោកប្រធានាធិបតី...
ភ្នំពេញ៖ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលគ្រោងប្រារព្ធធ្វើនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅខេត្តកំពង់ធំ ត្រូវបានសម្រេចផ្អាកការរៀបចំ ដោយសារតែការរីករាលដាល នៃជំងឺកូវីដ១៩ ។ នេះបើយោងតាមលិខិតរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅថ្ងៃទី១១ មេសា ។ ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លឆ្នាំនេះ ត្រូវបានផ្អាក ដោយសារតែពិភពលោកទាំងមូល ក៏ដូចជាកម្ពុជា កំពុងតែព្រួយបារម្ភចំពោះ...
NUR-SULTAN៖ ក្រុមគ្រូពេទ្យចិនមួយក្រុម បានធ្វើដំណើរទៅដល់រដ្ឋធានី Nur-Sultan នៃប្រទេសកាហ្សាក់ស្ថាន ហើយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តរបស់នេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-១៩ ។ យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមគ្រូពេទ្យដែលមានសមាជិក ១០ នាក់ បាននាំយកជំនួយផ្នែកវេជ្ជសាស្រ្តរួម មានម៉ាស៊ីនដកដង្ហើមចំនួន...
ភ្នំពេញ៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ តំបន់ឆ្នេរមាសឆ្នេរប្រាក់ បរិច្ចាគម៉ាស់ ៥ម៉ឺនសន្លឹក ជូនបញ្ជាការដ្ឋានកងអង្គរក្ស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ការពារការ វិនិយោគនិងការអភិវឌ្ឍន៍របស់ សហគ្រាសចិននៅប្រទេសកម្ពុជា ។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១០ សម្តេចតេជោ...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានធ្វើការរឹតបន្តឹងកាន់តែខ្លាំង លើការនាំចេញម៉ាស់ និងសម្ភារៈការពារដទៃទៀត នៅថ្ងៃសុក្រនេះ ដោយធ្វើការអំពាវនាវឲ្យការ ដឹកជញ្ជូនទំនិញទាំងនោះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យរបស់គយចាំបាច់ ជាមួយនឹងការមានចំណាត់ការភ្លាមៗ។ ការរឹតបន្តឹងនេះ បង្ហាញឲ្យឃើញនូវ បំណងដ៏ថ្មីបំផុតរបស់ចិន ក្នុងការធ្វើឲ្យមានតុល្យភាពចំពោះ តម្រូវការសកលលោក សម្រាប់សម្ភារៈប្រើការពារ ដើម្បីជួយដោះស្រាយចំនួនកើនឡើង នៃករណីឆ្លងវីរុសកូរ៉ូណាថ្មី ទន្ទឹងនឹងការធ្វើឲ្យប្រាកដថា អ្នកផលិតនិងអ្នកទិញ មិនធ្វើឲ្យជន់លើទីផ្សារដោយ...
សិង្ហបុរី៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រ ទី១០ ខែមេសា បានឲ្យដឹងថា នាយករដ្ឋមន្ត្រីលោក Lee Hsien Loong នៅថ្ងៃនេះបានធ្វើការប្រកាសន្យាថា ប្រទេសសិង្ហបុរីនឹងធ្វើការឲ្យអស់ពីលទ្ធភាពដើម្បីយកចិត្តទុកដាក់ ទៅដល់ក្រុមពលករបរទេស ជាពិសេសសុខភាពរបស់ពួកគេ។ លោកបានបន្តថាសិង្ហបុរី ក៏នឹងធានាផងដែរដល់ជីវិត រស់នៅក្នុងសុខមាលភាព ហើយមិនត្រឹមតែប៉ុណ្ណោះលោកនឹងធ្វើឲ្យមាន ភាពច្បាស់លាស់ថា ពួកគេនឹងអាចត្រឡប់ទៅ កាន់ស្រុកកំណើតវិញប្រកបដោយសុខសុវត្ថិភាព ដើម្បីជួបជុំគ្រួសាររបស់គេវិញ។...
ស្វាយរៀង៖ លោក រស់ ផារិទ្ធ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល បាននាំយកនូវសម្ភារមួយចំនួនរួមមាន អង្ករ ក្រមា សាប៊ូ ទឹកអាល់កុល ម៉ាស សារអប់រំសុខភាព និងថវិកាមួយចំនួន ដែលជាអំណោយរបស់ លោកលី ធុជ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកអាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករំដួល...
ភ្នំពេញ៖ រដ្ឋាភិបាលចិន បានបន្តផ្តល់ជំនួយជាម៉ាស សម្លៀកបំពាក់ការពារ ឧបករណ៍វាស់កម្ដៅ និងសម្ភារៈផ្សេងទៀត ដែលមានតម្លៃសរុបជិត ៤លានRMB ដល់កម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ។ នេះបើយោងតាមហ្វេសប៊ុក ស្ថានទូតចិន ។ កាលពីថ្ងៃទី១០ ខែមេសា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា...