បរទេស៖ ប្រទេសតួកគីបាននិយាយ នៅថ្ងៃអាទិត្យថា ខ្លួននឹងកាត់បន្ថយសកម្មភាពយោធា នៅតំបន់ប្រតិបត្តិការក្នុងប្រទេសស៊ីរី ដើម្បីជាការឆ្លើយតបទៅនឹង ការផ្ទុះឆ្លងនៃមេរោគកូរ៉ូណា ស្របពេលដែលករណីស្លាប់ និងករណីឆ្លងនៅតួកគី បានកើនឡើង ។ ក្រសួងការពារជាតិតួកគី បាននិយាយថា កងទ័ពដែលដាក់ពង្រាយនៅស៊ីរី ក្នុងពេលបច្ចុប្បន្ននេះ នឹងចូលហើយ និងចេញពីតំបន់ប្រតិបត្តិការ លុះត្រាតែមានការអនុញ្ញាតពីមេកងទ័ព ដូច្នោះសកម្មភាពរបស់បុគ្គលិកនិងកងទ័ព ត្រូវបានថយចុះ ប្រសិនបើគ្មានការចាំបាច់ទេនោះ។ គួរបញ្ជាក់ថា...
យូអិន៖ ការិយាល័យប្រធានាធិបតី បានឲ្យដឹងថា ប្រធានទីភ្នាក់ងារសុខភាព របស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានស្នើសុំឱ្យប្រធានាធិបតី កូរ៉េខាងត្បូងលោក មូន ជេអ៊ីន ឈានមុខគេនៅក្នុងសង្គ្រាមពិភពលោក ប្រឆាំងនឹងមេរោគកូវីដ-១៩ ដើម្បីឱ្យប្រទេសដទៃទៀត អាចដើរតាមគន្លងរបស់ប្រទេសលោក។ ថ្លែងតាមទូរស័ព្ទជាមួយលោក មូន អគ្គនាយកអង្គការ សុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus...
បរទេស៖ The Dailymail ចេញផ្សាយនៅថ្ងៃចន្ទ ទី៦ ខែមេសានេះបានឲ្យដឹងថាអ្នកជំងឺប្រមាណជា ៥១នាក់ ដែលបានជាសះស្បើយពីជំងឺឆ្លងវីរុសកូរ៉ូណានៅក្នុង ប្រទេសកូរ៉េខាងត្បូងបានធ្វើតេស្តរកឃើញវិជ្ជមានសាជាថ្មី ឡើងវិញកំពុងបាន បង្កើនទៅជាការភ័យខ្លាចថាវីរុសអាច នឹងធ្វើឱ្យសកម្មឡើងវិញ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង ជំងឺរាតត្បាតនៃប្រទេសកូរ៉េCenter for Disease Control and Prevention (KCDC) បានបញ្ជាក់ថា វិរុសនេះទំនងជាមានសកម្មភាពឡើងវិញដោយខ្លួនឯងមិនមែនដោយសារតែ...
បរទេស៖ ក្រោយកិច្ចប្រជុំមួយដែលមាន លោកនាយករដ្ឋមន្ត្រី Li Keqiang ជាអធិបតី រដ្ឋាភិបាលចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា ប្រទេសចិននឹងធ្វើការងារ ដើម្បីធ្វើការទប់ស្កាត់បន្ថែមទៀត នូវករណីវីរុសកូរ៉ូណាដែលនាំចូលមក តាមច្រកព្រំដែនផ្លូវគោក។ តាមសេចក្តីរាយការណ៍ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិននោះ បាននិយាយប្រាប់ថា ហានិភ័យនៃវីរុសដែលត្រូវគេនាំចូលមកប្រទេសចិន តាមច្រកព្រំដែនគោក កំពុងតែមានការកើនឡើង ហើយចំនួននៃករណីបែបនេះ មានការកើនឡើងលើសករណីដែលគេកត់ត្រានៅតាម អាកាសយានដ្ឋាននានា ក្នុងពេលថ្មីៗនេះ។ គួរបញ្ជាក់ថា...
បរទេស៖ មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់នឹងមិនសុំឲ្យសហរដ្ឋអាមេរិកជួយ នៅក្នុងដំណើរប្រយុទ្ធប្រឆាំងនឹងមេរោគថ្មី គឺវីរុសកូរ៉ូណានោះឡើយ។ នៅក្នុងសន្និសីទផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ លោក Abbas Mousavi បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រទេសអ៊ីរ៉ង់មិនដែលស្នើសុំ ហើយនឹងក៏មិនសុំឲ្យអាមេរិកជួយដល់ទីក្រុងតេអេរ៉ង់ ក្នុងដំណើរប្រយុទ្ធប្រឆាំង នឹងការផ្ទុះឆ្លងមេរោគ ប៉ុន្តែអាមេរិកគួរតែលើកលែងរាល់ទណ្ឌកម្ម ឯកតោភាគីមិនស្របច្បាប់ទាំងអស់ លើអ៊ីរ៉ង់”។ ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព នាវេលាម៉ោង៩ព្រឹក។
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញមុខប្រកាសថា មិនទុកអោយប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ ដោយមិនបានដឹង ហើយមិនបានដោះស្រាយ ដោយសារជំងឺកូវីដ-១៩ នោះទេ។នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សម្តេចតេជោបានបញ្ជាក់ថា “យើងត្រៀមថវិកានេះ សម្រាប់យកទៅជួយប្រជាពលរដ្ឋ ក្នុងស្ថានការណ៍ដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩...