បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងតែរៀបគម្រោងផ្អាកជាអចិន្ត្រៃយ៍ នូវកម្មវិធីកូនដ្រូនស៊ីវិលរបស់ខ្លួន ដោយសារតែឧបករណ៍នេះ យ៉ាងហោចណាស់កំពុង ត្រូវបានផលិតមួយផ្នែក នៅក្នុងប្រទេសចិន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយកាសែត Financial Times នៅថ្ងៃអាទិត្យ។ កាសែត Financial Times បានរាយការណ៍ថា ក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក កំពុងតែពិចារណាផ្អាក កូនដ្រូនប្រហែល ១.០០០គ្រឿង ក្រោយសម្រេចចិត្តថា...
បរទេស៖ ប្រធានាធិបតីនៃប្រទេសបារាំង លោក Emmanuel Macron តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ប្រទេសបារាំងនិងប្រទេសរុស្ស៊ី មានបំណងដូចគ្នាចង់ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ របស់ប្រទេសអ៊ីរ៉ង់។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកប្រធានាធិបតីបារាំង បានមានប្រសាសន៍ថា...
ប៉េកាំង៖ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងប្រហែលជា ត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបឋម ប៉ុន្តែក្រុមហ៊ុននានា នៅក្នុងប្រទេសចិនមិនឆ្លៀត យកឱកាសណាមួយឡើយដោយ ជំរុញឲ្យមានផែនការ យថាភាពក្នុងករណីសង្រ្គាមពន្ធចាប់ផ្តើម យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ នៅពេលលោកឧបនាយករដ្ឋមន្រ្តីចិន Liu He ធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោនដើម្បី ផ្សាភ្ជាប់កិច្ចព្រមព្រៀងនេះ អ្នកផលិត និងអ្នកផ្គត់ផ្គង់បានប្រាប់ថា ពួកគេខ្លាចកិច្ចព្រមព្រៀងនេះ អាចត្រូវបានអនុវត្តទោះបីជាវាត្រូវបាន ចុះហត្ថលេខាក៏ដោយ។...
ភ្នំពេញ៖ លោក មុត ចន្ថាដែលគេដឹងថា ជាមនុស្សជំនិត និងបច្ចុប្បន្ននាយខុទ្ទកាល័យរបស់លោក កឹម សុខា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ បានធ្វើការក្រើនរំលឹក នូវពាក្យដំបូន្មានលោកកឹម សុខា ៣ឃ្លា ក្នុងការតស៊ូផ្នែកនយោបាយ។ សាលាដំបូងរាជធានីភ្នំពេញប្រកាសថា នឹងបើកសវនាការជាសាធារណៈនៅសាលសវនាការទី១ ដើម្បីជំនុំជម្រះ លើសំណុំរឿងព្រហ្មទណ្ឌលោក កឹម សុខា...
សេអ៊ូល៖ ក្រុមអ្នកជំនាញបានឲ្យដឹង នៅថ្ងៃច័ន្ទនេះថា កិច្ចចរចានុយក្លេអ៊ែរ ដែលកំពុងដំណើរការរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង អាចនៅតែជាប់គាំង នៅពាក់កណ្តាលឆ្នាំនេះ ខណៈដែលប្រទេសទាំងពីរហាក់ដូចជា មានភាពរអាក់រអួល។ កាលពីថ្ងៃសៅរ៍អតីត ប្រេសិតនុយក្លេអ៊ែរកូរ៉េខាងជើងលោក Kim Kye-gwan បានអះអាងជាថ្មីថាកូរ៉េខាងជើង នឹងមិនវិលត្រឡប់ទៅរក កិច្ចពិភាក្សាដោយគ្មាន ការផ្តល់សម្បទានរបស់សហរដ្ឋអាមេរិកទេនោះ ហើយបានបង្ហាញការមិនពេញចិត្ត ចំពោះតួនាទីរបស់កូរ៉េខាងត្បូង ក្នុងនាមជាអ្នកសម្រុះសម្រួល។ ការចរចាររវាងសហរដ្ឋអាមេរិក...
បរទេស៖ សមាជិកយោធាអ៊ីរ៉ាក់ចំនួន ៤នាក់ បានរងរបួស នៅក្នុងការវាយប្រហារ ដោយមីស៊ីលកាលពីថ្ងៃអាទិត្យ នៅមូលដ្ឋានទ័ពអាកាសមួយ នៅភាគខាងជើងនៃទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ដែលមានកងទ័ពអាមេរិកបានឈរជើង។ យោងតាមសារព័ត៌មាន New York Post ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា នាយទាហានទ័ពអាកាសអ៊ីរ៉ាក់ម្នាក់ និងទាហានទើបចូលធ្វើការ៣ នាក់ បានរងរបួស...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានផ្អាកដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងឌូបៃ នៅក្នុងខែនេះ ដោយសារតែមានក្តីព្រួយបារម្ភពីសន្តិសុខ ពាក់ព័ន្ធទៅនឹងការសម្រេចចិត្ត ស្តីពីភាពតានតឹងរវាង ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ មន្ត្រីការទូតអ៊ីស្រាអែលមួយរូប បាននិយាយដោយ មិនផ្តល់សេចក្តីលម្អិតថា លោក Israel Katz ដែលមានតំណែងជា រដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់ផងនោះ បានគ្រោងចូលរួមក្នុងកិច្ចប្រជុំ នៅពាក់កណ្ដាលខែតំបន់ឈូងសមុទ្រ...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានAPPF លើកទី២៧ នៅព្រឹកថ្ងៃទី១៣ ខែមករានេះ បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដែលរៀបចំធ្វើឡើងនៅវិមានរដ្ឋសភា ប្រទេសអូស្រ្តាលី ក្នុងទីក្រុងកង់បេរ៉ា មុនពិធីបើកកិច្ចប្រជុំប្រចំាឆ្នាំ លើកទី២៨ ជាផ្លូវការ។ យោងតាមគេហទំព័រ ហ្វេសប៊ុករបស់សម្ដេច ហេង សំរិន បានឲ្យដឹងបន្ថែមថា...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ថា ភ្នំភ្លើង Taal ដែលស្ថិតនៅលើដែនកោះដ៏សំខាន់ គឺកោះ Luzon នៅក្នុងប្រទេសហ្វីលីពីន បានបន្លឺសូរសន្ធឹកដែលគំរាមកំហែង ដល់អាយុជីវិតមនុស្សនៅថ្ងៃអាទិត្យ ដែលបានភាយផ្សែង និងផេះប៉ើងពេញមេឃប្រមាណ ១០០ម៉ែត្រឡើងទៅលើ ។ វិទ្យាស្ថានតាមដាន បន្ទុះភ្នំភ្លើងហ្វីលីពីន និងរញ្ជួយដី (Phivolcs) នៅថ្ងៃអាទិត្យនេះ...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងលោក Emmanuel Macron ប្រធានាធិបតីបារាំង បានឯកភាពគ្នាតាមរយៈ ការសន្ទនាគ្នាតាមទូរស័ព្ទ ដែលក្រុមអ្នកជំនាញការរបស់បារាំង នឹងជួយក្នុងការដោះលេខកូដសម្ងាត់ ចេញពីប្រអប់ខ្មៅទាំងនោះ សម្រាប់ស្វែងការធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន នៅក្នុង ប្រទេសអ៊ីរ៉ង់...