ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងវេទិកាបិទសន្និបាត របស់ក្រសួងដែនដី ដែលក្រសួងនេះមានភារកិច្ចមើលការខុសត្រូវ លើសំណង់នោះ បានមានប្រសាសន៍ពីការដោះស្រាយបញ្ហារឿងផ្ទះបុរី ថា បើប្រសិនដោះស្រាយមិនស្រួលទេ អាចនឹងក្លាយជារឿងនយោបាយវិញ ។ ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី មានប្រសាសន៍ថា “បើយើងយកនយោបាយ ទៅឡូកឡំនៅក្នុងរឿងបច្ចេកទេស គឺយើងដោះអត់ចេញទេ អាហ្នឹងហើយដូចរឿងព្រំដែន ដែលអ្នកនយោបាយមួយចំនួន...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបើកសិក្ខាសាលា ស្តីពីការជំរុញភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនលើបរិវត្តកម្មនៃ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដោយផ្តោតលើចល័តភាព នៃជំនាញប្រកបដោយចីរភាព។ សិក្ខាសាលានេះធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍លើកឡើង ពីករណីបឹងទន្លេសាបដែលបានផ្តល់ផលប្រយោជន៍ជាច្រើន ដល់ពលរដ្ឋនៅជុំវិញនោះថា ត្រូវតែរួមគ្នាថែរក្សា សម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស និងសម្រាប់ខ្មែរជំនាន់ក្រោយផងដែរ ៕
TA៖ ការបោះឆ្នោតថ្នាក់តំបន់ របស់ប្រទេសឥណ្ឌូណេស៊ី ដែលរួមមានខេត្ត ក្រុង និងតំបន់នានា ត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ នៅក្នុងតំបន់ចំនួន៥៤៥ ។ លោក Afifuddin ប្រធានគណៈកម្មាធិការរៀបចំ ការបោះឆ្នោតឥណ្ឌូនេស៊ី បានលើកឡើងនៅក្នុង សន្និសីទសារព័ត៌មានមួយ នៅទីក្រុងហ្សាការតាកាលពីថ្ងៃចន្ទថា “តាមបច្ចេកទេស ការបោះឆ្នោតថ្នាក់តំបន់ បានត្រៀមខ្លួនរួចរាល់ហើយ ។ តម្រូវការដឹកជញ្ជូនត្រូវបានចែកចាយ...
បរទេស៖ ក្រុមអ្នកគាំទ្រដែលស្វែងរកការដោះលែង អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan ដែលកំពុងជាប់ឃុំ នៅថ្ងៃអង្គារបានទម្លុះរបាំងកុងតឺន័រ ដឹកជញ្ជូនដែលបិទខ្ទប់រដ្ឋធានី Islamabad របស់ប៉ាគីស្ថាន ខណៈដែលមនុស្សយ៉ាងហោចណាស់ ៦ នាក់បានស្លាប់នៅក្នុងអំពើហិង្សាទាក់ទងនឹងការតវ៉ានេះ។ ក្រុមអ្នកតវ៉ាបានប្រយុទ្ធប្រឆាំងនឹងកម្លាំងសន្តិសុខ ហើយមិនអើពើនឹងការគំរាមរបស់រដ្ឋាភិបាល ក្នុងការឆ្លើយតបដោយការបាញ់កាំភ្លើង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. កាលពីថ្ងៃចន្ទបានពណ៌នាការគំរាមកំហែង ជាសាធារណៈដោយអនុប្រធានាធិបតី ក្នុងការសម្លាប់រូបលោកថាជាផែនការឧក្រិដ្ឋ ហើយបានប្តេជ្ញាថានឹងប្រយុទ្ធប្រឆាំងវិញ នៅក្នុងការប៉ះទង្គិចគ្នារវាងមេដឹកនាំកំពូល ទាំងពីររបស់ប្រទេស។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បាននិយាយកាលពីថ្ងៃសៅរ៍នៅក្នុង...
ឡុងដ៍៖ ខ្យល់បោកបក់ខ្លាំង ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងមានគ្រោះទឹកជំនន់ដែលបង្កឡើងដោយព្យុះ Bert បានបណ្តាលឱ្យមានការរំខានដល់ការធ្វើដំណើរ និងធ្វើដាច់ចរន្តអគ្គិសនីនៅទូទាំងចក្រភពអង់គ្លេស នៅចុងសប្តាហ៍នេះ ដោយបានបណ្តាលឲ្យបុរសចំនួន ៣នាក់ស្លាប់ ។ អ្នកស្លាប់ទាំងនេះ នៅក្នុងឧបទ្ទវហេតុនៅតាមផ្លូវថ្នល់ អំឡុងពេលព្យុះបោកបក់នៅរដ្ឋ Hampshire, Lancashire និង Trefriw, North Wales ។ នៅរដ្ឋ...
ភ្នំពេញ៖ កម្ពុជា-ឡាវ-វៀតណាម បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត លើវិស័យការពារជាតិ ។ ការប្ដេជ្ញាចិត្តនេះធ្វើឡើង ក្នុងជំនួបរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនាយឧត្តមសេនីយ៍ ចាន់សាម៉ាន ចាន់យ៉ាឡាត់ (Chansamone Chanyalath) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ និងនាយឧត្តមសេនីយ៍...
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាថ្នាក់ខេត្តស្ដីពី កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សំដៅរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាពបញ្ហាប្រឈម សំណូមពរ កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិស ផ្នែកគោលនយោបាយ សម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែប្រសើរឡើង។ ថ្លែងក្នុងពិធីបើកវេទិកាដែលធ្វើឡើង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលប្រជុំសាលាខេត្តបាត់ដំបង លោក សុខ លូ អភិបាលខេត្តបាត់ដំបង...
បេរូត៖ កាលពីយប់ថ្ងៃអាទិត្យ អ៊ីស្រាអ៊ែល បានបើកការវាយប្រហារតាមផ្លូវអាកាស ជាច្រើនលើកមកលើក្រុងបេរូត និងតំបន់ជាយក្រុងនៅភាគខាងត្បូង របស់ប្រទេសលីបង់ បន្ទាប់ពីការវាយប្រហារកាលពីមុននេះ ដោយបានសម្លាប់មនុស្សអស់តិចបំផុតចំនួន ២៩នាក់ និងបង្កឲ្យរបួសចំនួន ៦៦នាក់ នៅក្នុងរដ្ឋធានីរបស់លីបង់ ។ ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក al-Jadeed បានរាយការណ៍ពីការវាយប្រហារ តាមអាកាសចំនួន ១២លើក ក្នុងរយៈពេលកន្លះម៉ោង ។ យោធាអ៊ីស្រាអ៊ែល...