ភ្នំពេញ៖ លោក ជ័យ មករា សមាជិកគណៈកម្មាធិការនាយកនៃសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) នៅថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៩ បានដឹកនាំអ្នកសារព័ត៌មានប្រមាណ ១០នាក់ ទៅពិនិត្យសុខភាពជាលើកទី៥ នៅមន្ទីរពហុព្យាបាល ហុង អិន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៨៦ មហាវិថីសម្តេចមុនីរ៉េត (២១៧) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ មន្ទីរពហុព្យាបាលហុង អិន ជាមន្ទីរពេទ្យព្យាបាលជម្ងឺជាលក្ខណៈសកលដែលមាន ទ្រង់ទ្រាយដ៏ធំមួយដែលបានបើក នៅផ្នែកសំខាន់ៗដូចជា ជម្ងឺទូទៅ ផ្នែកវះកាត់ ផ្នែកជម្ងឺសើស្បែក ផ្នែកឆ្អឹង ផ្នែករោគស្ត្រី ផ្នែកកុមារ ផ្នែកកំទេចគ្រួស ផ្នែកកាំរស្មី X និងផ្នែកពិសោធន៍។ល។ គួបផ្សំរួមមានការវិភាគយ៉ាង ច្បាស់លាស់ជាមួយនឹងម៉ាស៊ីន CT ស្កេន ឧបករណ៍ អេឡិចត្រូនិច ពិនិត្យក្រពះឧបករណ៍បំបែកគ្រួសខាងក្រៅខ្លួន ដែលកំណត់ទីតាំងដោយ កុំព្យូទ័រស្វ័យប្រវត្តិ និង គ្រឿងបរិក្ខារឧបករណ៍ដ៏ទំនើប។ វេជ្ជបណ្ឌិតសុទ្ឋតែមកពីមន្ទីរពេទ្យល្បីៗនៃប្រទេសចិន មានជំនាញ និង បទពិសោធន៍ខ្ពស់។ ក្នុងនោះដែរ លោកប្រធានមន្ទីរពេទ្យបានថ្លែងថា “យើងចង់អោយក្រុមអ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ទោះជាជនជាតិខ្មែរ ជនជាតិចិន ឬ ជាតិសាសន៍ដទៃអាចមក ចូលរួមពិនិត្យសុខភាព នៅមន្ទីរពហុព្យាបាលហុង អិន” ។ តាងនាមឱ្យ សសកច លោក ជ័យ មករា បានថ្លែងអំណរគុណដល់មន្ទីរពហុព្យាបាល ហុង អិន ដែលបានផ្តល់ការគាំទ្រលើផ្នែកពិនិត្យសុខភាព ដល់អ្នកសារព័ត៌មានកម្ពុជានិងចិន ដែលកំពុងបំពេញការងារ ។ លោកបន្ថែមថា “ពហុព្យាបាលនេះបានផ្តល់មកសសកច សម្រាប់ការពិនិត្យសុខភាពដែលជាកាយ វិការសប្បុរសធម៌មួយ គួរអោយគោរព”៕
ភ្នំពេញ៖ ភាពរីករាយដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ នឹងមកដល់ឆាប់ៗនេះហើយ! ណាហ្គាវើលដ៍ សូមគោរពអញ្ជើញពុកម៉ែ បងប្អូនទាំងអស់មកទទួលយកនូវអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន នៅថ្ងៃទី៣១ ខែធ្នូ ជាមួយការប្រគំតន្ត្រីឆ្លងឆ្នាំ ដែលចូលរួមសម្តែងដោយកំពូលតារាចម្រៀងកម្ពុជាល្បីៗ ម្ហូបឆ្ងាញ់ៗដ៏សម្បូរបែប និងរាត្រីកម្សាន្តដ៏អស្ចារ្យ! ទស្សនាដោយសេរី ចាប់ពីម៉ោង ៩:៣០ យប់តទៅនៅណាហ្គាវើលដ៍! ជួបជាមួយ អាយដល របស់អ្នក ដូចជា នីកូ...
បរទេស៖ ពលករកូរ៉េខាងជើង មានចំនួនជាង ៣០នាក់ ត្រូវបានគេប្រទះឃើញ ចូលទៅក្នុងប្រទេសរុស្ស៊ី នៅអាកាសយានដ្ឋានអន្តរជាតិ Vladivostok ក្រោយមួយថ្ងៃបន្ទាប់ពី ផុតកំណត់ទណ្ឌកម្ម នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត UPI។ ចំណែកនៅក្នុងប្រទេសចិនវិញ កម្មករកូរ៉េខាងជើង ដែលធ្វើការនៅក្នុងភោជនីយដ្ឋាន ដំណើរការដោយទីក្រុងព្យុងយ៉ាង បានដំណើរការធ្វើទិដ្ឋាការ នៅទីក្រុងតាមព្រំដែននានា ដើម្បីធ្វើការស្នាក់នៅបន្ត ហើយស្រីបម្រើការរត់តុកូរ៉េខាងជើង នៅក្នុងភោជនីយដ្ឋានក្នុងទីក្រុងប៉េកាំង...
បរទេស៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួននឹងកាត់បន្ថយពន្ធគយលើផលិតផលជាង ៨៥០មុខ ដែលមានចាប់តាំងពីសាច់ជ្រូកឡើងទៅ ក្នុងគោលបំណងលើកកម្ពស់ លំហូសេរីនៃការធ្វើពាណិជ្ជកម្ម ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មាធិការពន្ធគយ នៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បាននិយាយប្រាប់ថា ដោយមានការអនុម័តយល់ព្រម ពីក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន ផែនការនេះនឹងអនុវត្ត ពន្ធគយបណ្ដោះអាសន្ន ចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០...
ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានបើកកិច្ចប្រជុំសាមញ្ញលើកទី៨ ដើម្បីដាក់ចេញគោលការណ៍ថ្មីៗមួយចំនួន ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក្រោមអធិបតីភាព លោក សួន រិនឌី ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធវិនិយោគិនកម្ពុជា កាលពីពេលថ្មីៗនេះ ។ កិច្ចប្រជុំក៏មានវត្តមានចូលរួមពីលោក ង៉ែត ចដ្តាវី អនុប្រធាន , លោក លី ហួរ...
កង់ប៉េរ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ថា ផ្ទះជាច្រើងខ្នងបានរងការបំផ្លិចបំផ្លាញ ដោយសារភ្លើងឆេះព្រៃ ដែលបានកើតឡើងនៅភាគខាងត្បូង នៃប្រទេសអូស្ត្រលី ដែលអ្វីបានខូច ខាតនោះ គឺថា មានច្រើនលើសពីអ្វីដែលបាន ប៉ាន់ប្រមាណកាលពីគ្រាដំបូងទៅទៀត ។ ផ្ទះស្ទើរតែ ២០០ខ្នងរងការបំផ្លាញ ដោយបន្តឆេះនៅទូទាំងប្រទេស នៅព្រឹកថ្ងៃចន្ទនេះ ក្រោយពីបានកើតឡើងនៅតំបន់ Adelaide Hills...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នឹងកសាងផ្សារ ២បន្ថែមទៀត នៅបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តកំពត និងស្វាយរៀង ដើម្បីដោះដូរទំនិញជាមួយវៀតណាម ដើម្បីបង្កើតសេដ្ឋកិច្ចបន្ថែមទៀត។ សម្តេចថា ចំពោះគម្រោងផ្សារទាំង២នេះ ក៏បានស្នើសុំទៅវៀតណាមជួយកសាងដែរ តែមិនទាន់ឆ្លើយតប ដូច្នេះគួរធ្វើខ្លួនឯងទៅ។ សម្តេចថា ផ្សារមួយចំណាយប្រមាណជា ២លានដុល្លារ គឺមិនច្រើនទេ...
ភ្នំពេញ៖ ក្នុងពិធីសម្ពោធផ្សារដោះដូរ ទំនិញកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានធ្វើការព្រមានដកអភិបាលខេត្តត្បូងឃ្មុំ បើផ្សារគំរូព្រំដែនកម្ពុជា ដំបូងគេបរាជ័យ ។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកជាសំណូមពរឲ្យភាគីវៀតណាម ជួយបន្តទិញផលិតផលកម្ពុជាបន្ថែមទៀត ខណៈកម្ពុជាក៏នាំចូល ផលិតផលវៀតណាមផងដែរ ធ្វើដូច្នេះទើបមានការ ជួយគ្នាទៅវិញទៅមក។ សម្តេចតេជោបន្តថា “ខ្ញុំស្នើឲ្យវៀតណាមទិញទំនិញ ពីកម្ពុជាចំពោះទំនិញ ណាដែលកម្ពុជាមាន។ ទំនិញក្នុងពិព័រណ៌បុណ្យសមុទ្រ នឹងហូរចូលទៅវៀតណាមផងដែរ ។ កន្លងមកស្វាយកម្ពុជា នាំចូលទៅវៀតណាម ព្រោះស្វាយវៀតណាមមិនគ្រប់ចំនួន” ។...
សេអ៊ូល៖ អ្នកតាមដានអាកាសចរណ៍ម្នាក់ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក បានហោះហើរយន្តហោះ ស៊ើបការណ៍មួយគ្រឿងទៀត នៅលើឧបទ្វីបកូរ៉េ ដែលជាការហោះហើរចុងក្រោយបង្អស់ ដើម្បីតាមដានកូរ៉េខាងជើង ចំពេលមានក្តីបារម្ភកាន់តែខ្លាំងឡើង ដែលក្រុងព្យុងយ៉ាងអាចបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយដោយពុំបាន បញ្ជាក់ពីពេលវេលាជាក់លាក់ នៃប្រតិបត្តិការថាទ័ពអាកាស RC-135W Rivet Joint របស់សហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញហោះហើរ នៅលើឧបទ្វីបនេះ។...