សេអ៊ូល៖ ក្រសួងការពារជាតិ បានប្រកាសនៅថ្ងៃអង្គារនេះថាប្រទេសកូរ៉េខាងត្បូង នឹងបញ្ជូនកងទ័ពទៅកាន់ច្រក សមុទ្រហូម៉ូស ដោយពង្រីកតំបន់ប្រតិបត្តិការ របស់អង្គភាពប្រឆាំងការលួចចម្លងរបស់ខ្លួន ដែលបានដាក់ពង្រាយនៅក្បែរនោះ ដើម្បីជួយការពារផ្លូវទឹកយុទ្ធសាស្ត្រ។ ប៉ុន្តែក្រសួងនឹងមិនចូលរួម ជាមួយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ ហេីយនឹងបើកប្រតិបត្តិការ ដោយឯករាជ្យបើតាមការពិចារណាលើ ទំនាក់ទំនងរបស់ខ្លួន ជាមួយអ៊ីរ៉ង់។ ចំពេលមានភាពតានតឹង ជាមួយអ៊ីរ៉ង់សហរដ្ឋអាមេរិក បានស្នើសុំឱ្យកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តដទៃទៀតចូលរួម ក្នុងសម្ព័ន្ធយោធា ដើម្បីការពារដែនទឹកហើយទីក្រុងសេអ៊ូល បានឲ្យដឹងថាខ្លួនកំពុងថ្លឹងថ្លែងនូវជម្រើសចម្រុះ...
ភ្នំពេញ៖ នៅថ្ងៃអង្គារ១២ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ នាវាទេសចរណ៍ WESTERDAM សញ្ជាតិ NETHERLAND មានបណ្តោយ ២៨៥ម៉ែត្រ និងទទឹង ៣២ម៉ែត្រ ជំរៅទឹក ៨ម៉ែត្រ បាននាំអ្នកដំណើរចំនួន...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានអញ្ជើញប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នាទីស្ដីការក្រសួងមហាផ្ទៃ ៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា នៅតំបន់មួយចំនួន នឹងចុះត្រជាក់ពី១៩អង្សាសេ ចាប់ពីថ្ងៃទី២១-២៧ ខែមករា ឆ្នាំ២០២០ ។ យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅថ្ងៃ២១ មករា នេះបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាព អាកាសធាតុជាប់ជាបន្តសង្កេតឃើញ ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានខ្សោយគ្របដណ្តប់លើកម្ពុជា ។ ក្រសួងបន្តថា ស្ថានភាពបែបនេះ...
បរទេស៖ កងកម្លាំងការពារជាតិអ៊ីស្រាអែល នៅថ្ងៃអាទិត្យម្សិលមិញនេះ បាននិយាយប្រាប់ថា ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមដំឡើងឧបករណ៍ចាប់សញ្ញាក្រោមដីដ៏ទំនើប នៅតាមតំបន់ព្រំដែនភាគខាងជើង ជាប់ប្រទេសលីបង់ ដើម្បីតាមដានសកម្មភាពជីករូងក្រោមដីថ្មី។ នៅក្នុងសារបង្ហោះលើ បណ្ដាញសង្គមធ្វីតធ័រមួយ កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយប្រាប់ដូច្នេះថា “ឧបករណ៍ចាប់សញ្ញាទាំងនេះ នឹងកំណត់សញ្ញា និងទប់ស្កាត់ការជីកកសាងផ្លូវក្រោមដី សម្រាប់វាយប្រហារចូល ក្នុងប្រទេសអ៊ីស្រាអែល បង្កឡើងដោយអង្គការភេរវកម្មហេស៍ប៊ូឡា ក្នុងប្រទេសលីបង់”។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
អ្នកតំណាងពិសេស របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិប្រចាំនៅអ៊ីរ៉ាក់លោកស្រី Jeanine Hennis-Plasschaert នៅថ្ងៃចន្ទនេះបានទទូច ដល់អាជ្ញាធរអ៊ីរ៉ាក់ ឲ្យជំរុញជាថ្មីសម្រាប់ការកែទម្រង់ ខណៈការតវ៉ាប្រឆាំង រដ្ឋាភិបាលកំពុងកេីនឡេីង។ លោកស្រីបានសម្តែងការ ព្រួយបារម្ភអំពីអំពើហឹង្សា ក្នុងកំឡុងពេលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ជុំវិញបញ្ហាអំពើពុករលួយ កង្វះការងារ និងសេវាកម្មសាធារណៈ។ រយៈពេល ២ ខែបន្ទាប់ពីនាយករដ្ឋមន្រ្តីលោក Adel Abdul Mahdi...
ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះសកម្មភាពរួមចំណែក ផ្សព្វផ្សាយយ៉ាងសកម្មរបស់ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) ក្នុងការផ្សព្វផ្សាយ ជូនដល់សាធារណជនឲ្យ ជ្រាបពីការរីកចំរើន នៃទំនាក់ទំនងរវាងកម្ពុជា-ចិន នាពេលនេះ និង ទៅអនាគត ។ នៅថ្ងៃទី២០ ខែមករា...
ភ្នំពេញ៖ សួស្តីឆ្នាំថ្មីប្រពៃណីចិន! រីករាយ និងប្រារព្ធឱកាសដ៏ពិសេសនេះ ជាមួយការផ្តល់ជូនដ៏អស្ចារ្យ នៅណាហ្គាវើលដ៍ ដូចជា ម្ហូបនាំលាភ ការសម្តែងសិល្បៈ និងការតុបតែងនៅក្នុងអគារដ៏ស្អាតប្លែក ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី៩ ខែកុម្ភៈ។ ប្រសិនបើអ្នកចង់ពិសាអាហារ ពេលល្ងាចជាមួយអ្នក ជាទីស្រឡាញ់របស់អ្នក ឬម្ហូបចិនផ្សេងទៀត សូមអញ្ជើញមកសាកល្បង ម្ហូបឈុតនៅភោជនីយដ្ឋាន ឈ្នះពានរង្វាន់ចិន Fortune Palace ឬ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ក្រុមហ៊ុនមិត្តហ្វូន បានប្រគល់រង្វាន់រថយន្តសេរីថ្មីទំនើបម៉ាក TOYOTA HILUX REVO ឆ្នាំ2020 ទៅកាន់អតិថិជនដែល មានសំណាងពីកម្មវិធី «បញ្ចូលលុយឈ្នះ រង្វាន់មហស្ចារ្យ» នៅឯការិយាល័យកណ្តាលរបស់ខ្លួន។ អ្នកស្រី ហាក់ ស្រី រស់នៅរាជធានីភ្នំពេញ ជាអតិថិជនដែលមានសំណាងឈ្នះ រង្វាន់រថយន្តទំនើបនេះបានថ្លែង ទាំងអារម្មណ៍រំភើបឥតឧបមាថា...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានមានប្រសាសន៍ថា លោកមិនចង់ឲ្យប្រទេសរុស្ស៊ីវិល ទៅរកការអនុវត្តនាសម័យ សហភាពសូវៀត ដែលមេដឹកនំាស្លាប់ក្នុងតំណែង ដោយគ្មានផែនការជ្រើស អ្នកស្នងតំណែងបន្ទាប់ ហើយនេះគឺជាការរំពឹងទុក ផ្លាស់ប្តូរជុំវិញអនាគតរបស់លោក ក្រោយរូបលោកបានធ្វើឲ្យមាន ភាពចលាចលផ្នែកនយោបាយ នៅក្នុងសប្ដាហ៍នេះ។ លោក ពូទីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “តាមទស្សនៈរបស់ខ្ញុំ...