ហ្វីលីពីនបានបង្ករឿងហេតុកាន់តែខ្លាំងឡើងៗនៅសមុទ្រចិនខាងត្បូង ។ យោងតាមការរាយការណ៍នៃរដ្ឋបាលឆ្មាំសមុទ្រចិនឱ្យដឹងថា កាលពីថ្ងៃទី១៧ខែមិថុនា ហ្វីលីពីនបានចាត់បញ្ជូននាវាផ្គត់ផ្គង់សម្ភារៈមួយគ្រឿងនិងកាណូតពីរគ្រឿងឱ្យបំពានចូលក្នុងលំហសមុទ្រនៅជាប់ថ្មប៉ប្រះទឹក Ren’ai នៃប្រជុំកោះ Nansha របស់ចិនដោយខុសច្បាប់ ដោយប៉ុនប៉ងដឹកជញ្ជូននិងផ្គត់ផ្គង់សម្ភារៈទៅឱ្យនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅទីនោះ ។ ក្នុងអំឡុងពេលនេះ នាវាដឹកជញ្ជូនសម្ភារៈរបស់ហ្វីលិពីនបានបើកចូលទៅជិតនិងបំបុកប៉ះដោយចេតនានូវនាវារបស់ភាគីចិនដែលកំពុងធ្វើនាវាចរណ៍ដោយប្រក្រតី ។ ឆ្មាំសមុទ្រចិនបានចាត់វិធានការគ្រប់គ្រងចំពោះនាវារបស់ហ្វីលីពីន ចំណាត់ការរបស់ភាគីចិនគឺសមហេតុផល មានភាពជំនាញនិងស្របច្បាប់ ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ ទង្វើបង្ករឿងហេតុកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃរបស់ហ្វីលីពីនគឺកើតក្នុងបរិបទដែលចិនបានអនុវត្ត《ការកំណត់ស្តីពីរបៀបវារៈអនុវត្តច្បាប់នៃស្ថាប័នឆ្មាំសមុទ្រ》 ។ភាគីហ្វីលីពីនបានអះអាងម្តងហើយម្តងទៀតថា អ្វីដែលខ្លួនដឹកជញ្ជូនគឺសម្ភារៈសម្រាប់ជីវភាពរស់នៅ...
មហោស្រពភាពយន្តអន្តរជាតិសៀងហៃលើកទី ២៦ ដែលផ្តួចផ្តើមរៀបចំដោយរដ្ឋបាលជាតិភាពយន្តចិន និងសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលប្រជាជនក្រុងសៀងហៃ បានប្រារព្ធធ្វើនៅថ្ងៃទី ១៤ខែមិថុនា ដែលមានរយៈពេល១០ថ្ងៃ។ មហោស្រពភាពយន្តអន្តរជាតិសៀងហៃឆ្នាំនេះធ្វើក្រោមប្រធានបទ “ទីក្រុងនៃភាពយន្ត” ដែលមានវណ្ណកម្មភាពយន្តចំនួនជាង ៣៧00រឿងនៃប្រទេសនិងតំបន់ចំនួន ១០៥ បានចុះឈ្មោះចូលរួមការប្រកួតប្រជែងនេះ។ បន្ទាប់ពីការជ្រើសរើស មានវណ្ណកម្មភាពយន្តចំនួន៥០រឿងនៃប្រទេសនិងតំបន់ចំនួន២៩ចូលរួមប្រកួតយកជ័យលាភី ក្នុងនោះ មានភាពយន្តចំនួន ៣៨ រឿងបានចាក់បញ្ចាំងជាលើកដំបូងលើពិភពលោក ។...
បរទេស៖ ប៉ូឡូញគួរតែដកខ្លួនចេញពី បម្រាមលើមីនប្រឆាំងមនុស្ស ហើយដាក់ពង្រាយគ្រាប់មីន នៅតាមព្រំដែនជាមួយតំបន់ Kaliningrad របស់ប្រទេសរុស្ស៊ី។ នេះបើតាមការលើកឡើងរបស់ អតីតរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ គឺលោក Mariusz Blaszczak ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Blaszczak បច្ចុប្បន្នជាសមាជិកសភាជាមួយគណបក្សច្បាប់...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយស្វីសបានរាយការណ៍ កាលពីថ្ងៃអង្គារដោយដកស្រង់សម្តីអាជ្ញាធរថា សហរដ្ឋអាមេរិកបានពន្យារពេល ការបញ្ជូនមីស៊ីលស្ទាក់ចាប់រយៈចម្ងាយឆ្ងាយ ទៅកាន់ប្រទេសស្វីស ដើម្បីផ្តល់អាទិភាពដល់តម្រូវការ យោធារបស់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសកាលពីសប្តាហ៍មុនថា អ្នកទិញសព្វាវុធអាមេរិកពីបរទេស នឹងត្រូវនៅពីក្រោយទីក្រុងគៀវ ព្រោះអ៊ុយក្រែនត្រូវការអាវុធបន្ថែមទៀត...
បរទេស៖ ទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាង បានសន្យាជួយគ្នាទៅវិញទៅមក ប្រឆាំងនឹងការឈ្លានពានពីបរទេស នេះបើតាមការប្រកាស របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកពូទីន និងសមភាគីកូរ៉េខាងជើង លោក គីម...
បរទេស៖ ទីភ្នាក់ងារសន្តិសុខ BfV របស់ប្រទេសអាល្លឺម៉ង់ បានព្រមានកាលពីថ្ងៃអង្គារថា ក្រុមជីហាដបង្កហានិភ័យសន្តិសុខ ក្នុងស្រុកយ៉ាងធ្ងន់ធ្ងរដល់ប្រទេសអាល្លឺម៉ង់ ដោយលើកឡើងពីការបាញ់ប្រហារ របស់អង្គការភេរវជនដ៏មានអំណាចមួយ ដែលធ្លាប់មានមូលដ្ឋាន នៅអាហ្វហ្កានីស្ថានរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS)។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុម ISPK...
កណ្ដាល៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា បច្ចុប្បន្ន ក្រុមប្រឆាំងជ្រុលនិយម និងបណ្តាញឃោសនា របស់គេពីក្រៅស្រុកមួយចំនួន បាននិងកំពុងប្រើប្រាស់ព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់គ្រប់បែបយ៉ាងជាអាវុធយុទ្ធសាស្ត្រ ដែលជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់។ ប៉ុន្តែលោកថា វ៉ាក់សាំងការពារ និងបន្សាបមេរោគខាងព័ត៌មាន ដែលមានការបំពុលនេះ ធ្វើឡើងតាមរយៈសកម្មភាពបុរេសកម្ម បញ្ចេញព័ត៌មានពិតដែលរាជរដ្ឋាភិបាលបានខិតខំធ្វើ ដើម្បីប្រទេសជាតិ...
ភ្នំពេញ៖ លោក តូ ឡឹម(TÔ LÂM) ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម បានទន្ទឹងរង់ចាំសហការយ៉ាងជិតស្និទ្ធ ជាមួយសម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ តាមរយៈលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ លោក តូ ឡឹម បានបង្ហាញសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានទទួលសារលិខិតអបអរសាទរជាមួយនឹងពាក្យពេចន៍ដ៏ស្មោះស្ម័គ្ររបស់សម្ដេចតេជោ...
ភ្នំពេញ៖ លោក អេស្តេបាន ឡាហ្សូ អែណានដែស (Esteban Lazo Hernandez) ប្រធានរដ្ឋសភាអំណាចប្រជាជន សាធារណរដ្ឋគុយបា បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានព្រឹទ្ធសភាកម្ពុជា។ តាមរយៈសារលិខិត លោកឡាហ្សូ អែណានដែស បានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេច ប្រទេសទាំងពីរនឹងបន្តអភិវឌ្ឈន៍...
ភ្នំពេញ ៖ លោក សម វឌ្ឍនា អតីតប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំរដ្ឋកាលីហ្វញ៉ា បានប្រកាសដើរចេញពីប្រឆាំងជ្រុលនិយម ដែលព្យាយាមប្រឆាំង គម្រោងព្រែកជីកហ្វូណនតេជោ ។ ជាមួយនឹងការដើរចេញនេះ អតីតប្រធានគណបក្សប្រឆាំងរូបនេះ ក៏បានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។ ជាការឆ្លើយតប នឹងសំណើរនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់...