ប៉ារីស៖ លោកស្រី Agnes Pannier-Runacher រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសបារាំង បានប្រកាសឲ្យដឹងកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋប្រមាណ ១៧០.០០០គ្រួសារ រស់នៅភាគខាងលិចនៃប្រទេសបារាំង គ្មានអគ្គិសនីប្រើប្រាស់ ដោយសារការធ្លាក់ព្រិលយ៉ាងខ្លាំង ដែលបង្កឡើយងដោយព្យុះ Caetano ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Pannier-Runacher បានបញ្ជាក់ប្រាប់ថា កម្មករជាង១.៤០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីជួសជុល បណ្តាញអគ្គិសនីដែលខូចខាត ។...
រ៉ងហ្គោន៖ គណៈកម្មាធិការកណ្តាលសម្រាប់ ការគ្រប់គ្រងការប្រើប្រាស់គ្រឿងញៀន ហៅកាត់ (CCDAC) បានរាយការណ៍ឲ្យដឹង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសគ្រឿងញៀន បានយ៉ាងច្រើននៅក្នុងតំបន់នៃទីក្រុង Mandalay និងខេត្ត Sagaing ។ នៅក្នុងរបាយការណ៍បានបន្តឲ្យដឹងថា គ្រឿងញៀនដែលរឹបអូសបានរួមមាន សារធាតុហេរ៉ូអ៊ីនជាង ១៥០គីឡូក្រាម គ្រាប់ថ្នាំរំញោចអារម្មណ៍ជាង៥លានគ្រាប់ រឺហៅថា ICE (សារធាតុមេតំហ្វេតាមីន)...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឌសភានៃកម្ពុជា បានស្នើទៅកាន់ភាគីវៀតណាម ពិនិត្យលទ្ធភាពចុះរួមគ្នាជាមួយកម្ពុជា ព្រមទាំងប្រទេសតាមដងទន្លេមេគង្គ នូវបេតិភណ្ឌអរូបីនានា ដូចជាសង្ក្រាន្ត។ សម្តេចតេជោ ក៏បានស្នើវៀតណាមការចុះបញ្ជីនេះ អាចឱ្យការប្រារព្ធ ថែរក្សា និងផ្សារភ្ជាប់គ្នារវាងប្រទេសពាក់ព័ន្ធ។ ក្នុងជំនួបទ្វេភាគី ជាមួយលោក ជិន ថាញ់មិន ប្រធានរដ្ឋសភានៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងថ្ងៃទី២២...
ភ្នំពេញ៖ នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានគូសបញ្ជាក់ពីការរក្សាឱ្យបានម៉ឺងម៉ាត់ នូវគោលការណ៍មិនឱ្យកម្លាំងអមិត្ត ប្រើប្រាស់ទឹកដីប្រឆាំងប្រទេសជិតខាង ក្នុងនោះរួមមានទាំងកម្ពុជា និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ទប់ស្កាត់បទល្មើស និងព័ត៌មានមិនពិត និងថែរក្សាការពារប្រភពទឹកទន្លេមេគង្គ ។ ក្នុងជំនួបជាមួយសម្ដេចតេជោ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឺទ្ធសភានៃកម្ពុជា បានស្នើទៅកាន់ភាគីវៀតណាម ឱ្យបន្តយកចិត្តទុកដាក់លើបងប្អូនខ្មែរក្រោម។ ការស្នើនេះធ្វើឡើងក្នុងជំនួប រវាងសម្ដេចតេជោ ហ៊ុន សែន និងលោកជិន ថាញ់មិន (Tran Tranh Man) ប្រធានរដ្ឋសភានៃ សាធារណរដ្ឋសង្គមនិយមវៀតណាម នីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការកេងប្រវ័ញ្ចនយោបាយតាម ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិត និងការដាក់ទណ្ឌកម្មដោយឯកតោភាគី មិនគួរក្លាយជាទំនៀមទម្លាប់ ដែលអន្តរជាតិទទួលស្គាល់នោះទេ។ ក្នុងពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ មូលបទ ៖ ការស្វែងរកសន្តិភាព និងការផ្សះផ្សា...
តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani បានប្រាប់សមភាគីចិន លោក Dong Jun ថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន ខណៈដែលពួកគេបានជួបគ្នានៅប្រទេសឡាវជាច្រើនខែ បន្ទាប់ពីការរំលោភដែនអាកាស ពាក់ព័ន្ធនឹងយន្តហោះចារកម្មចិន។ លោក Nakatani បានធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ ជាមួយប្រទេសចិន ជុំវិញការរំលោភលើដែនអាកាស...
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បានប្រកាសអតីតអគ្គរដ្ឋអាជ្ញារដ្ឋ Florida លោកស្រី Pam Bondi ជាអ្នកតែងតាំងថ្មីដើម្បីដឹកនាំ នាយកដ្ឋានយុត្តិធម៌ប៉ុន្មានម៉ោងបន្ទាប់ពី ការជ្រើសរើសដំបូងរបស់គាត់បានដកខ្លួនចេញ។ សេចក្តីប្រកាសនេះបានធ្វើឡើង តាមរយៈការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការសម្រេចចិត្ត របស់អតីតសមាជិកសភារដ្ឋផ្លរីដា លោក Matt Gaetz ក្នុងការដកខ្លួនចេញពីការពិចារណា សម្រាប់តួនាទីចំពេលមានការ...
បរទេស៖ លេខាធិការរងផ្នែកព័ត៌មាន របស់មន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បាននិយាយថា មីស៊ីលលឿនជាងសំឡេង ដែលទើបនឹងសាកល្បងប្រយុទ្ធរបស់រុស្ស៊ី គឺបានបង្កការគំរាមកំហែងដល់អ៊ុយក្រែន ប៉ុន្តែលោកស្រីបានច្រានចោល ការព្រមានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចំពោះអង្គការណាតូថា គ្រាន់តែជា “វោហាសាស្ត្រដែលមិនប្រុងប្រយ័ត្ន” ជាជាងការគំរាមកំហែងដែលអាចជឿទុកចិត្តបាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថាប្រទេសរុស្ស៊ី បានបន្ថែមមូលដ្ឋានការពារមីស៊ីល របស់សហរដ្ឋអាមេរិកដែលទើបនឹងបើកថ្មី នៅក្នុងប្រទេសប៉ូឡូញទៅក្នុងបញ្ជី គោលដៅវាយប្រហារជាអាទិភាពរបស់ខ្លួន ។ ក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Zakharova ត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយ លើការបើកជាផ្លូវការនៃមូលដ្ឋាន ប្រឆាំងមីស៊ីលអាមេរិក-ណាតូនៅក្នុងភូមិ Redzikowo ប៉ូឡូញកាលពីសប្តាហ៍មុន...