បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់ព័ត៌មានចេញពីកាសែតThe Telegraph បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសបារាំងបានត្រៀមខ្លួន ដើម្បីពង្រីកការទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួន ទៅកាន់ប្រទេសសហភាពអឺរ៉ុបផ្សេងទៀត ហើយបញ្ជូនយន្តហោះចម្បាំងដែលបំពាក់ ដោយអាវុធនុយក្លេអ៊ែរទៅឈរជើង នៅក្នុងប្រទេសអាល្លឺម៉ង់តែម្តង។ របាយការណ៍នេះកើតឡើងនៅពេលដែលលោក Friedrich Merz ដែលសហភាពប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) បានឈ្នះការបោះឆ្នោតសភា របស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យចក្រភពអង់គ្លេស និងបារាំងពង្រីកការការពារនុយក្លេអ៊ែរ របស់ពួកគេទៅកាន់ប្រទេសអាល្លឺម៉ង់។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សន្និបាតអប់រំ យុវជន និងកីឡាឆ្នាំនេះ បានដំណើរការចាប់ពីថ្ងៃទី២៤...
បរទេស៖ យោងតាមក្រសួងពាណិជ្ជកម្ម របស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចដកទណ្ឌកម្មលើការផ្គត់ផ្គង់ ឧបករណ៍វេជ្ជសាស្ត្រដល់ប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបាន ចេញផ្សាយនៅលើគេហទំព័រផ្លូវការ របស់ខ្លួនកាលពីថ្ងៃចន្ទ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល (MOTIE) របស់កូរ៉េខាងត្បូង បាននិយាយថា...
បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវបានយល់ព្រមចំពោះ កិច្ចព្រមព្រៀងរ៉ែរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ, នេះបើតាមសារព័ត៌មាន Financial Times, Bloomberg និង AFP បានរាយការណ៍កាលពីថ្ងៃអង្គារ។ បើយោងតាម AFP ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែនអនាមិក គឺឯកសារនៃកិច្ចព្រមព្រៀងនេះអាចនឹង ត្រូវបានចុះហត្ថលេខានៅដើមថ្ងៃសុក្រនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥...
ភ្នំពេញ៖ លោក Mehmet CELEPOGLU អនុប្រធានក្រុមហ៊ុន Total Energies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន អំពីការដាក់ចេញនូវគោលនយោបាយ និងគំនិតផ្ដួចផ្ដើមដ៏ល្អជាច្រើនរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ពិសេសលើការកែទម្រង់ពន្ធដា ដែលជាកម្មវិធីកែទម្រង់គាំទ្រ ដល់ការប្រកួតប្រជែង ប្រកបដោយតម្លាភាព ។ ការបង្ហាញចំណាប់អារម្មណ៍របស់អនុប្រធានក្រុមហ៊ុន Total Energies ខាងលើនេះ...
ភ្នំពេញ ៖ តាមការណែនាំ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោង, លោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារបច្ចេកទេសអង្គភាពគ្រប់គ្រងគម្រោង រួមជាមួយក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV បានចុះពិនិត្យការដ្ឋានរួមគ្នា ដើម្បីពិនិត្យ និងចង្អុលបង្ហាញបណ្តាញបញ្ជូនថាមពលអគ្គិសនីក្រោមដី ដែលមានបច្ចុប្បន្ន ហើយរងប៉ះពាល់ដោយសារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រព្រឹត្តចំពោះលោកដោយ “ការគោរពដ៏ខ្ពង់ខ្ពស់” ក្នុងអំឡុងពេលហៅទូរស័ព្ទជាមួយគ្នាកាលពីដើមខែនេះ។ យោងតាមលោក ត្រាំ លោក ពូទីន បានបង្ហាញនូវបំណងច្បាស់លាស់ ក្នុងការបញ្ចប់ជម្លោះអ៊ុយក្រែន និងធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ ឱ្យមានលក្ខណៈធម្មតា។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា ពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដា នឹងបន្ដ “ឆ្ពោះទៅមុខ” ដោយមិនមានការបន្ធូរបន្ថយណាមួយឡើយ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព៧ត៌មានចិនស៊ិនហួ ។ នៅពេលត្រូវបានសួរអំពីកាលបរិច្ឆេទកំណត់ នាពេលខាងមុខសម្រាប់ពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដា លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចដែលព្រាង ដោយសហរដ្ឋអាមេរិក អំពាវនាវឱ្យបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស និងជំរុញឱ្យមានសន្តិភាពយូរអង្វែងរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលពិភពលោកបានប្រារព្ធខួបលើកទីបី ចាប់តាំងពីការកើនឡើងពេញលេញ នៃវិបត្តិសង្គ្រាមនៃប្រទេសទាំងពីរ។ សេចក្តីសម្រេចនេះ ទទួលបានសំឡេងគាំទ្រ ១០សំឡេង និង៥សំឡេង អនុប្បវាទ រួមមាន បារាំង អង់គ្លេស ដាណឺម៉ាក ក្រិក និងស្លូវេនី។ ឯកសារនេះបញ្ជាក់ជាថ្មីថា...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង បានដាក់បទបញ្ជាឲ្យមន្រ្តីក្រោមឱវាទកោះហៅជនស្លៀកពាក់ស៊ីវិល ដែលប្រើប្រាស់រថយន្តពាក់ស្លាកលេខនគរបាលជាតិ (ន.ប) ដឹកឈើល្មើសច្បាប់មកធ្វើការសាកសួរ និងស្រាវជ្រាវបន្ថែមទៀត។ ការដាក់បទបញ្ជាហៅមកសួរនាំនេះ បន្ទាប់ពីមានបណ្តាញព័ត៌មានផ្សព្វផ្សាយថា “មានជនស្លៀកពាក់ស៊ីវិល ប្រើប្រាស់រថយន្តពាក់ស្លាកលេខនគរបាលជាតិ កាងបទល្មើសព្រៃឈើ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង”។ ក្រោយមានការផ្សាយបែបនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង...