ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក លីវ ចុងអ៉ី (LIU ZHONGYI) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ៕
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២» ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសីទចតុមុខ។ ពិធីនេះ ក៏មានអញ្ជើញចូលរួមពី លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌...
បន្ទាយមានជ័យ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា កម្ពុជា បន្តនៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជា ១.៥៧៧ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋជាង ១ លាននាក់ កំពុងបន្តរស់នៅលើតំបន់សង្ស័យទាំងនោះ។ ការលើកឡើងរបស់ លោកបណ្ឌិត លី ធុជ...
ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានរំលឹកថា សកម្មភាពបង្ក្រាបជនបរទេសដែលសំងំលាក់ខ្លួន ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់នានា នៅកម្ពុជាបានធ្វើការបង្ក្រាបជាហូរហែរ មិនមែនទើបតែអនុវត្តនោះទេ ។ ការលើកឡើងរបស់លោកបណ្ឌិត ទូច សុឃៈនេះបន្ទាប់ពីសមត្ថកិច្ច បានរកឃើញជនបរទេស ចំនួន២៣០ នាក់ ក្នុងនោះ មានជនជាតិថៃ ចំនួន១២៣នាក់ កំពុងសំងំលាក់ខ្លួនលួចលាក់ ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់...
ភ្នំពេញ៖ លោកបណ្ឌិត ស៊ុផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីសន្និសីទសារព័ត៌មានស្ដីពី “ព្រឹត្តការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី នៅតែបើកចំហចំពោះការចរចា ដើម្បីដោះស្រាយជម្លោះក្នុងប្រទេស អ៊ុយក្រែន នេះបើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Peskov បានលើកឡើងនៅពេលនិយាយអំពី ការរំពឹងទុកសម្រាប់ការដោះស្រាយ ដោយសន្តិវិធីលើជម្លោះរុស្ស៊ី និងអ៊ុយក្រែនថា “យើងរក្សាការបើកចំហរបស់យើង” ដោយបន្ថែមថាប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន...
យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែលបានឲ្យដឹងថា អ៊ីស្រាអែលបានបង្កើនការ ត្រៀមលក្ខណៈយោធានៅជិតតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាស់ បានចោទប្រកាន់ថា ខ្លួនបានព្យាយាមគេចចេញពីកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងឈប់បាញ់។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង “បន្ទាប់ពីការវាយតម្លៃស្ថានភាព” អ្នកនាំពាក្យយោធាអ៊ីស្រាអែលបានឲ្យដឹងថា កងកម្លាំងកំពុងពង្រឹង “ការត្រៀមខ្លួនខាងយោធា និងការត្រៀមលក្ខណៈប្រតិបត្តិការ” នៅក្នុងតំបន់ព្រំដែនហ្គាហ្សា។ នៅព្រឹកថ្ងៃអាទិត្យ អ៊ីស្រាអែល បានប្រកាសពីការពន្យារពេលក្នុងការដោះលែង អ្នកជាប់ឃុំប៉ាឡេស្ទីនចំនួន ៦២០នាក់ ដែលត្រូវបានកំណត់ឱ្យដោះលែង ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់។...
ភ្នំពេញ ៖ សមត្ថកិច្ច បានរកឃើញជនបរទេស ចំនួន២៣០ នាក់ ក្នុងនោះ មានជនជាតិថៃ ចំនួន ១២៣នាក់ កំពុងសំងំលាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានមេក្លោងជាជនជាតិចិន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ...
ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃ២៤ កុម្ភៈនេះ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំដើម្បីបំភ្លឺលើ សេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្ដីព្រាងច្បាប់ស្ដីពីការចាត់ចែង ជាបណ្ដោះអាសន្ននូវវត្ថុចាប់យក ជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការនានា នៃព្រឹទ្ធសភា។ សេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យដែលមាន៧មាត្រា ត្រូវបានរដ្ឋសភា...