តេហេរ៉ង់៖ បេសកកម្មរបស់ប្រទេសអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ការចរចាដើម្បីរុះរើកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធីរបស់ខ្លួន “នឹងមិនកើតឡើងឡើយ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បេសកកម្មបានឲ្យដឹងថា អ៊ីរ៉ង់អាចនឹងពិចារណាលើការពិភាក្សា ដើម្បីដោះស្រាយការព្រួយបារម្ភលើសកម្មភាព យោធាដែលមានសក្តានុពល នៃសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែបានច្រានចោលការពិភាក្សាណាមួយ ដែលមានគោលបំណងលុបបំបាត់ កម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់ខ្លួន។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ...
បេរូត៖ អគ្គលេខាធិការក្រុមហេសបូឡាលោក Naim Qassem បានបញ្ជាក់ជាថ្មីថា ក្រុមនេះនឹងមិនអនុញ្ញាតឱ្យមានវត្តមាន របស់អ៊ីស្រាអែលណាមួយនៅក្នុង ភាគខាងត្បូងប្រទេសលីបង់នោះទេ ដោយសង្កត់ធ្ងន់លើភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់ក្រុមហេសបូឡា ក្នុងការការពារប្រទេសលីបង់។ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយទូរទស្សន៍ al-Manar TV លោក Qassem បានបង្ហើបថា ក្នុងអំឡុងកិច្ចព្រមព្រៀងឈប់បាញ់ ក្រុមហេសបូឡា បានបញ្ឈប់ប្រតិបត្តិការ ប៉ុន្តែរក្សាការត្រៀមលក្ខណៈយោធាពេញលេញដដែល នេះបើយោងតាមការចុះផ្សាយរបស់...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលមុនសម្រាលកូន គឺឧបត្ថម្ភចំនួន ៤ដង សម្រាប់អាហារូបត្ថម្ភដល់ស្ដ្រីជាកម្មករនិយោជិត ដែលមានផ្ទះពោះ ដើម្បីធ្វើយ៉ាងណាឱ្យកូន និងម្ដាយមានសុខភាពល្អ។ នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងយោធាអ៊ុយក្រែនបានបាញ់បង្ហោះគ្រាប់រ៉ុក្កែត HIMARS ចំនួនពីរគ្រាប់ដោយផ្ទាល់គោលដៅ តូបលក់ទំនិញនៅផ្សារមួយក្នុងទីក្រុង Veliky Kopani ក្នុងតំបន់ Kherson នៃប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ ។ បើយោងតាមអភិបាលតំបន់លោក Vladimir Saldo ។ Saldo បាននិយាយថា ការវាយប្រហារនេះបានធ្វើឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់ និង ជាច្រើននាក់រងរបួស។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ ទៅដល់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ត្រូវចុះពិនិត្យឱ្យបានម៉ត់ជត់ និងឱ្យបានច្បាស់ថា អ្នកប្រើប្រាស់បណ្ណ ប.ស.ស. ពុំត្រូវទទួលបានការរើសអើងឡើយ ។ ការថ្លៃងណែនាំរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងលោក Sebastien Lecornu បានប្រកាសថា ប្រទេសបារាំងនឹងប្រើប្រាស់ការប្រាក់លើ ទ្រព្យសម្បត្តិធនាគារកណ្តាលដែល បង្កករបស់រុស្ស៊ី ដើម្បីទិញអាវុធសម្រាប់យោធាអ៊ុយក្រែន។ ជាការឆ្លើយតប្រធានសភា Duma រដ្ឋរុស្ស៊ី លោក Vyacheslav Volodin បានចេញមកធ្វើការរិះគន់ ចំពោះការសម្រេចចិត្តនេះ ដោយចាត់ទុកថា វាបំពានច្បាប់អន្តរជាតិ។ គួរឲ្យដឹងដែឬថាបន្ទាប់ពីការផ្ទុះឡើង...
ប៉េកាំង៖ និយាយអំពីវិបត្តិអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយសហគមន៍អន្តរជាតិ ដោយគិតពីឆន្ទៈរបស់ភាគីជម្លោះ ដើម្បីបន្តដើរតួនាទីស្ថាបនារបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិ និងការសម្រេចបាននូវសន្តិភាពយូរអង្វែង។ លោលបានលើកឡើងថា ប្រទេសចិនស្វាគមន៍ និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាព ខណៈពេលដែលជួបជាមួយសារព័ត៌មាននៅថ្ងៃសុក្រនេះ។ ទន្ទឹមនឹងនេះលោក បញ្ជាក់ថា “វាក៏សំខាន់ដែរក្នុងការមើលឃើញពីភាពស្មុគស្មាញនៃមូលហេតុនៃវិបត្តិ”។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមទីក្រុងមូស្គូជាមួយនឹងការដាក់ទណ្ឌកម្មថ្មី និងទ្រង់ទ្រាយធំជាងមុនរហូតដល់បទឈប់បាញ់ អ៊ុយក្រែនត្រូវបានចុះហត្ថលេខា។ ប្រភពដដែលបានឲ្យដឹងទៀតថា លោកបានប្រកាសនៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃសុក្រថា ការរឹតបន្តឹងនេះនឹងកំណត់គោលដៅ លើវិស័យធនាគាររុស្ស៊ី និងរួមបញ្ចូលពន្ធលើពាណិជ្ជកម្មបរទេស របស់ប្រទេសនេះផងដែរ។ យោងតាមលោក Trump យោធារុស្ស៊ីកំពុងបន្តវាយលុកអ៊ុយក្រែនបន្ថែមទៀត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យកងទ័ពអាកាសលោក Yury Ignat បានប្រកាសកាលពីថ្ងៃសុក្រថា អ៊ុយក្រែនបានដាក់ពង្រាយយន្តហោះចម្បាំង Mirage 2000 ដែលផ្គត់ផ្គង់ដោយបារាំង នៅក្នុងការប្រយុទ្ធជាលើកដំបូង។ អ្នកនាំពាក្យរូបនេះបាននិយាយថា យន្តហោះនេះត្រូវបានប្រើប្រាស់ពេញមួយយប់ ដើម្បីប្រឆាំងនឹងការវាយប្រហារទ្រង់ទ្រាយធំ របស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។ កន្លងមកទីក្រុងគៀវ បានទទួលយន្តហោះជំនាន់ទីបួនដំបូងរបស់ខ្លួន ពីប្រទេសបារាំងកាលពីខែមុនហើយកាលពីខែតុលាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu...
ភ្នំពេញ៖ កម្មការិនីក្នុងវិស័យកាត់ដេរ បានលើកឡើងថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប ហើយស្ត្រីត្រូវបានផ្ដល់សិទ្ធិជាអាទិភាពជានិច្ច មិនថាក្នុងសង្គមការងារ ឬសង្គមគ្រួសារ ពោលគឺពួកគាត់ទទួលបាននូវការយកចិត្តទុកដាក់ និងលើកកម្ពស់គ្រប់ផ្នែក។ ក្រុមកម្មការិនីនៃក្រុមហ៊ុន សាប្រ៊ីណា (ខេមបូឌា) ហ្គារម៉ិន ម៉ាញូហ្វាក់ឆឺរីង ខប (SABRINA(CAMBODIA) GARMENT MANUFACTURING...