ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងរួមគ្នា ដោយប្រកាសពីការបើក គណនីធនាគារជាប្រាក់រៀល ជូនអាជីវកម្មទាំងអស់ ដែលចុះបញ្ជីស្របច្បាប់នៅកម្ពុជា។ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក្នុងវិស័យធុរកិច្ច ក៏ដូចជាចូលរួមរក្សាស្ថិរភាពហិរញ្ញវត្ថុ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងមុំទី៥ នៃបញ្ចកោណទី៣ របស់យុទ្ធសាស្ត្របញ្ចកោណ...
ភ្នំពេញ ៖ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះខ្មែរក្រោម ដែលបន្តថែរក្សាបាននូវវប្បធម៌ ប្រពៃណីខ្មែរតជំនាន់មក និងបានចូលរួមក្នុងអង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរយ៉ាងច្រើនកុះករ។ ការវាយតម្លៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែរក្រោម នៅវត្តពោធិគិរីវង្សារាម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពេលដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារ ចូលមកកាន់វត្តនេះ។...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឲ្យដឹងថា ជំហររបស់អ៊ីស្រាអែល លើបទឈប់បាញ់នៅហ្គាហ្សា និងលីបង់ អាចប៉ះពាល់ដល់ប្រភេទ និងកម្រិតនៃការឆ្លើយតបរបស់ប្រទេសលោក ចំពោះការឈ្លានពាន របស់អ៊ីស្រាអែលនាពេលថ្មីៗនេះ នៅលើទឹកដីរបស់ខ្លួន។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ខណៈដែលសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យមានការ ឈ្លានពានណាមួយប្រឆាំងនឹងទឹកដី និងសន្តិសុខរបស់ខ្លួន ទៅជាគ្មានចម្លើយ នេះបើយោងតាមសេចក្តីថ្លែងការណ៍...
បរទេស៖ វិស័យធុរកិច្ច និងវិស័យសិក្សា អាចព្យាករណ៍ពីសេណារីយ៉ូដែលលទ្ធផល នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នាពេលខាងមុខបាន រវាងបេក្ខជនគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris និងបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump អាចបង្កើតទាំងហានិភ័យ និងឱកាសសម្រាប់ប្រទេសថៃ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា...
បរទេស៖ អ្នកស្រុកដែលមានកំហឹងបាននាំគ្នាស្រែក និងគប់ស៊ុតដាក់ស្តេច Felipe និងម្ចាស់ក្សត្រី Letizia របស់ប្រទេសអេស្ប៉ាញ នៅពេលដែលពួកគេបានទៅទស្សនកិច្ច ឬ ទតតំបន់ Valencia ជាកន្លែងដែលមនុស្សជាង ២០០នាក់ បានស្លាប់នៅក្នុងទឹកជំនន់ដ៏បំផ្លិចបំផ្លាញ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រះអង្គ Felipe...
បរទេស៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៧ របស់អាមេរិក នឹងប្រព្រឹត្តទៅនៅថ្ងៃនេះ ដោយមានអ្នកបោះឆ្នោតប្រមាណ ១៧០ លាននាក់ជ្រើសរើសរវាងលោក Trump និងលោកស្រី Harris ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងចំនួនបីនៅ New Hampshire, Dixville...
កាលពីថ្មីៗនេះ ក្រុមអ្នកជំនាញ Ford Performance សហការជាមួយនឹងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team បានធ្វើការចូលរួមប្រកួតក្នុងកម្មវិធី Thailand Rally Raid Championship (TRRC) 2024 ហើយទទួលបានជ័យជំនះចំណាត់ថ្នាក់លេខ 1 ក្នុងវិញ្ញាសារប្រភេទរថយន្តថ្មីដែលនៅក្នុងសភាពដើមបំផុត (Production Class)។...
ភ្នំពេញ៖ «យុទ្ធនាការភ្នំពេញស្អាត» បានវិលត្រឡប់មកវិញជាមួយនឹង គម្រោងផែនការសកម្មភាពថ្មីៗ សម្រាប់ដោយវិវត្តចេញពីការផ្តោតលើការ បញ្ជ្រាបសារអប់រំលើឥរិយាបថក្នុងការគ្រប់គ្រងសំរាម ទៅជាការលើកទឹកចិត្តឲ្យកាត់បន្ថយការ ប្រើប្រាស់របស់របរដែលបង្កើតជាសំរាម និងកែច្នៃសំរាមទៅជាសម្ភារៈ អាចប្រើប្រាស់បានម្តងទៀតក្នុងឆ្នាំ២០២៤នេះ។ កម្មវិធីបើកជាផ្លូវការនៃ យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤ ត្រូវបានរៀបចំនៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) ក្រោមការចូលរួមពីលោក...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានហៅ «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ថាជាពិធីបុណ្យដ៏អស្ចារ្យ។ នៅលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃ២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក វ៉ាង វិនពីន បានបង្ហោះនូវវីដេអូបទចម្រៀង «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ដោយភ្ជាប់ខ្លឹមសារថា “ការប្រារព្ធពិធីបុណ្យកឋិនទានដ៏អស្ចារ្យ! សូមអនុមោទនាបុណ្យកឋិនទាន!”។ សូមរំលឹកថា អង្គកឋិនមហាសាមគ្គីមហាគ្រួសារខ្មែរ...
តាកែវ (ព្រំដែនកម្ពុជា-វៀតណាម)៖ ក្នុងទឹកមុខបង្ហាញស្នាមញញឹមសប្បាយរីករាយ ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសម្រុកចូលទៅប្រទេសវៀតណាម ដើម្បីចូលរួមកម្មពិធីបុណ្យកឋិនមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តខ្មែរកម្ពុជាក្រោម។ សូមរំលឹកថា អង្គកឋិនមហាសាមគ្គីមហាគ្រួសារខ្មែរ ដែលផ្ដួចផ្ដើមដោយថ្នាក់ដឹកនាំ នយោបាយកំពូលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី...