តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសការទម្លាក់គ្រាប់បែក ដ៏សាហាវរបស់អ៊ីស្រាអែល លើតង់ក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៤នាក់ និងរបួស ១៧នាក់ផ្សេងទៀត។ លោក Kanaani បានឲ្យដឹងនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ការឈ្លានពានរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា កំពុងបន្តនៅចំពោះមុខប្រជាជនពិភពលោក...
រ៉ាម៉ាឡា៖ រដ្ឋាភិបាលថ្មីរបស់ប៉ាឡេស្ទីន ដឹកនាំដោយនាយករដ្ឋមន្ត្រី Mohammad Mustafa បានស្បថចូលកាន់តំណែង នៅទីនេះនៅតំបន់វេសបែង កាលពីថ្ងៃអាទិត្យ ស្របពេលដែលកំពុងមាន សង្គ្រាមបង្ហូរឈាមនៅតំបន់ហ្គាហ្សា។ រដ្ឋាភិបាលថ្មីមានផលប័ត្ររដ្ឋមន្ត្រីចំនួន ២៣ រួមទាំងរដ្ឋមន្ត្រីយ៉ាងហោចណាស់ ៦នាក់មកពីតំបន់ហ្គាហ្សាស្រ្ទីប ។ លោក Mustafa ក៏នឹងចូលកាន់តំណែងជា រដ្ឋមន្ត្រីការបរទេសពីអ្នកការទូតជើងចាស់ Riyad Al-Maliki ផងដែរ។...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការរបស់ក្រសួង ដែលបានចូលនិវត្តន៍ចំនួន២៤នាក់ ស្រី៩នាក់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកបច្ចេកទេស អគ្គាធិការស្ដីទី ប្រធាននាយកដ្ឋាន ។...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu បានប្រកាសថា ទីក្រុងប៉ារីសនឹងផ្គត់ផ្គង់ដល់ទីក្រុងកៀវ នូវមីស៊ីលចេញពីដីទៅអាកាស និងរថពាសដែករាប់រយគ្រឿង ដែលពីមុនត្រូវបានប្រើប្រាស់ ដោយកងកម្លាំងបារាំង។ ការចែកចាយគ្រោងនឹងចាប់ផ្តើមនៅដើមរដូវក្តៅនេះ និងបន្តក្នុងរយៈពេលពីរឆ្នាំខាងមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន La Tribune...
ពេលថ្មីៗនេះ កំណែថ្មីនៃវិបផតថលអន្តរជាតិ ទីក្រុងប៉េកាំង(International Web Portal of Beijing)ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ វេបសាយនេះបានបង្កើតឡើង ដោយផ្តោតសំខាន់ៗជុំវិញមុខងារ នៃមជ្ឈមណ្ឌលផ្លាស់ប្តូរអន្តរជាតិទីក្រុងប៉េកាំង ដែលរួមបញ្ចូលការចេញផ្សាយព័ត៌មាន សេវាកម្មសាធារណៈ ការប្រឹក្សាយោបល់និងការផ្លាស់ប្តូរ ហើយរួមបញ្ចូលភាសាចំនួន៩ ដែលបូករួមទាំងភាសាអង់គ្លេស ភាសាកូរ៉េខាងត្បូង ភាសាជប៉ុន ភាសាអាល្លឺម៉ង់និងភាសាបារាំងជាដើម។ កំណែថ្មីលើកនេះបានផ្តល់សេវាកម្ម ទីក្រុងដ៏សម្បូរបែប និងងាយស្រួលដល់មិត្តបរទេស និងអ្នកវិនិយោគបរទេស...
បរទេស៖ កងល្បាតនៃរដ្ឋអូក្លាហូម៉ា សហរដ្ឋអាមេរិក បានបិទស្ពានហាយវេមួយទាំងស្រុង បន្ទាប់ពីនាវាដឹកទំនិញ មួយគ្រឿងបានបុកស្ពាន US-59 ឆ្លងកាត់ទន្លេ Arkansas កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា សេវាស្ពានហាយវេរបស់រដ្ឋបានសរសេរនៅលើ X ដែលជាអតីត Twitterថា សមត្ថកិច្ចកំពុងបង្វែរចរាចរណ៍ ចេញពីតំបន់នោះទៅខាងត្បូងក្រុង...
បរទេស៖ ក្រសួងការពារជាតិហូឡង់ បានប្រកាសនៅសប្តាហ៍នេះថា ប្រទេសហូឡង់នឹងដាក់ពង្រាយ អង្គភាពការពារដែនអាកាស Patriot ទៅកាន់សម្ព័ន្ធមិត្តណាតូរបស់ខ្លួន គឺប្រទេសលីទុយអានី ដែលជាផ្នែកនៃសមយុទ្ធការពារ ដែនអាកាសរួមគ្នានៅរដូវក្តៅ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោធាហូឡង់បានអះអាងនៅក្នុង សេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធរយៈពេលជាច្រើនសប្តាហ៍ គឺមានសារៈសំខាន់ក្នុងការពង្រឹងការ ការពារដែនអាកាសនៅលើផ្នែកខាងកើត។...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា យោធាអ៊ីស្រាអែល កំពុងរៀបចំបើកការវាយប្រហារលើទីក្រុងរ៉ាហ្វា ខណៈដែលការចរចាបទឈប់បាញ់ បានចាប់ផ្តើមឡើងវិញនៅក្នុងប្រទេសអេហ្ស៊ីប។ ទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុត របស់តំបន់ហ្គាហ្សា បានក្លាយជាជម្រក សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ជាងមួយលាននាក់ ដែលកំពុងស្វែងរកទីជំរកពីការទម្លាក់គ្រាប់បែក។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ និងប្រទេសមួយចំនួនបានព្រមានថា ប្រតិបត្តិការជើងគោកណាមួយនៅក្នុងទីក្រុងនេះ នឹងនាំឱ្យមានមហន្តរាយដល់ជនស៊ីវិល។ នៅក្នុងសន្និសីទសារព័ត៌មានមួយ...
តូក្យូ៖ ប្រទេសជប៉ុន និងចិនបានរៀបចំ “កិច្ចសន្ទនាអ្នកជំនាញ” កាលពីថ្ងៃសៅរ៍ ជុំវិញការចេញផ្សាយទឹកសំណល់វិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពី រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយ របស់ពួកគេដើម្បីដោះស្រាយជម្លោះអំពីបញ្ហានេះ។ ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុង Dalian ភាគឦសានប្រទេសចិន ភាគីជប៉ុន បានពន្យល់ពីជំនឿរបស់ពួកគេថា ការបញ្ចេញទឹកមានសុវត្ថិភាព និងលម្អិតអំពីសកម្មភាពត្រួតពិនិត្យ វិទ្យុសកម្មដែលកំពុងបន្ត។ ប្រទេសចិន បានប្រកាន់យកការហាមប្រាម...
វ៉ាស៊ីនតោន៖ ប្រភពការទូតមួយបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងរៀបចំឱ្យមានកិច្ចចរចាត្រីភាគី ជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូងក្នុងខែកក្កដា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងទីក្រុងវ៉ាស៊ីនតោន។ ប្រភពបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នូវបញ្ហាជាច្រើនរួមទាំងការពង្រឹងការ ទប់ស្កាត់ប្រឆាំងនឹងការកើនឡើង...