ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយ បានទូលំទូលាយនូវសកម្មភាពនានា នៃការអនុវត្តការងារ របស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ក្នុងគោលដៅ បង្កើនការផ្សព្វផ្សាយឧត្តមានុវត្តន៍ និងនវានុវត្តន៍ នៃការផ្តល់សេវា និងគុណតម្លៃនៃមន្ត្រីអប់រំ និងសុខាភិបាលមូលដ្ឋាន។ ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥...
បរទេស៖ សហរដ្ឋអាមេរិកបានបញ្ឈប់ ការផ្តល់ទិន្នន័យចាំបាច់ដល់អ៊ុយក្រែន ដើម្បីប្រើប្រាស់ប្រព័ន្ធរ៉ុក្កែតចល័ត (HIMARS) សម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយ ប្រឆាំងនឹងប្រទេសរុស្ស៊ី នេះបើយោងតាមលោក Oliver Carroll អ្នកសរសេរអត្ថបទរបស់ The Economist ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា...
បរទេស៖ រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការលោក Ronald Lamola បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តស្នើសុំការិយាល័យ ទំនាក់ទំនងតៃវ៉ាន់របស់ទីក្រុងតៃប៉ិ ដែលបច្ចុប្បន្នមានទីតាំងនៅទីក្រុង Pretoria ផ្លាស់ប្តូរទីតាំងទៅកាន់ទីក្រុង Johannesburg ឬទីតាំងផ្សេងទៀតនៃជម្រើសរបស់ពួកគេ នៅខាងក្រៅរដ្ឋធានីនយោបាយរបស់អាហ្វ្រិកខាងត្បូង គឺស្របតាមគោលនយោបាយចិនតែមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក...
បរទេស៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមកាត់បន្ថយបុគ្គលិកនៅ CIA ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយមួយ ដើម្បីកាត់បន្ថយភ្នាក់ងាររដ្ឋាភិបាល, នេះបើយោងតាមកាសែត New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពនានា។ ការបណ្តេញចេញដំបូងត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅលើមន្ត្រីដែលត្រូវបាន ជួលក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលភាគច្រើននៃពួកគេនៅតែ ស្ថិតក្នុងកិច្ចសន្យាសាកល្បង។ យោងតាមសារព័ត៌មាន RT...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិ ក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងធានាបាននូវកំណើន ប្រកបដោយនិរន្តរភាពរយៈពេលវែង។ ពោលគឺ មនុស្សជាកត្តាដ៏សំខាន់បំផុតមួយក្នុងចំណោមកត្តាសំខាន់ផ្សេងទៀត ដូចជា ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១...
ភ្នំពេញ: BYD ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកខាង រថយន្តអគ្គិសនី បានចាប់ដៃជាមួយ Harmony Auto ដែលជាភ្នាក់ងារចែកចាយផ្តាច់មុខនៅកម្ពុជា បានប្រកាសជាផ្លូវការនូវម៉ូដែលរថយន្តអគ្គិសនីថ្មីចំនួនពីរគឺ BYD ATTO 2 និង BYD Sealion 5 នៅក្នុងទីផ្សារកម្ពុជា។ ជាមួយនឹងដំណើរការដ៏ល្អ បច្ចេកវិទ្យាឈានមុខគេ និងតម្លៃប្រកួតប្រជែងល្អ ម៉ូដែលទាំងពីរបាននាំមកនូវបទពិសោធន៍បើកបរឆ្លាតវៃថ្មី និងជម្រើសធ្វើដំណើរបៃតងដល់អ្នកប្រើប្រាស់កម្ពុជា។តម្លៃផ្លូវការសម្រាប់ទីផ្សារកម្ពុជាគឺ៖...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងថា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ(KDM) ដែលដឹកនាំដោយលោកស្រីមូរ សុខហួរមានមូលដ្ឋាននៅលើទឹកដីបរទេស គឺជាចលនាមួយមានតែឈ្មោះប៉ុណ្ណោះ ដើម្បីប្រមូលពីអ្នកចូលរួមឲ្យ ទៅថ្នាក់ដឹកនាំប៉ុន្មាននាក់ ប៉ុន្តែគ្មានឥទ្ធិពលនយោបាយអ្វីមកលើកម្ពុជានោះទេ ។ ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ ដើម្បីឆ្លើយតបទៅនឹងចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ(KDM) ដែលដឹកនាំដោយលោកស្រីមូរ សុខហួរ នឹងប្រកាសប្រារព្ធខួបមួយឆ្នាំនៅទីក្រុងឡង់ប៊ិច សហរដ្ឋអាមេរិក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជា បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការធ្វើពាណិជ្ជកម្ម ដោយស្មើភាព និង តម្លាភាព ។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការពន្លឿនការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន ដោយបានដាក់ចេញនូវវិធានការកែទម្រង់ជាច្រើន។ នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ (Cambodia-ASEAN Business Summit 2025) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ការពង្រឹងការអប់រំសុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុតនៅកម្ពុជា ជារឿងសំខាន់ ដើម្បីធានាបានថា កុមារគ្រប់រូបអាចបំពេញសិទ្ធិរបស់ពួកគេក្នុងការរៀនរីកចម្រើន និងអភិវឌ្ឍន៍ឱ្យពេញសមត្ថភាព ។ ការលើកឡើងរបស់សាស្រ្តាចារ្យរដ្ឋមន្រ្តីនេះ ក្នុងពិធីបើកគម្រោងការពង្រឹងការអប់រំ សុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុតនៅកម្ពុជា នាថ្ងៃ៥ មីនា ដែលមានការចូលរួមពីលោកវ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក...