វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងដំឡើងពន្ធបន្ថែមរបស់រដ្ឋបាល របស់លោកទ្វេដងលើការនាំចូលពីប្រទេសចិនដល់ ២០ ភាគរយនៅសប្តាហ៍ក្រោយ ដោយចោទប្រកាន់ប្រទេសនេះថា មិនបានធ្វើគ្រប់គ្រាន់ដើម្បីទប់ស្កាត់លំហូរ នៃគ្រឿងញៀនខុសច្បាប់។ លោក ត្រាំ ក៏បានឲ្យដឹងផងដែរថា ពន្ធ ២៥ ភាគរយដែលបានស្នើឡើងរបស់គាត់លើទំនិញកាណាដា និងម៉ិកស៊ិកចូលសហរដ្ឋអាមេរិក នឹងចូលជាធរមាននៅថ្ងៃអង្គារ តាមការគ្រោងទុកដោយអះអាងថា ថ្នាំដែលផលិតដោយខុសច្បាប់ដូចជា...
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ ក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើស ជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៥ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ ណែនាំឲ្យសិស្សានុសិស្ស យុវជន ងាកមកស្រឡាញ់វិស័យអប់រំកាយនិងកីឡា ព្រោះវិស័យនេះបានរួមចំណែកកាត់បន្ថយភាពអសកម្ម និងអំពើអបាយមុខក្នុងសង្គម ដូចជា ការសេពគ្រឿងញៀន...
បរទេស៖ FBI បានចោទពួក Hacker ដែលមានទំនាក់ទំនងនឹងកូរ៉េខាងជើងថា បានប្រព្រឹត្តិការលួចដ៏ធំបំផុតមួយនៃរូបិយប័ណ្ណគ្រីបតូ ដែលគេស្គាល់ជាសាធារណៈ ដោយបានរឹបអូសយកបានលុយឌីជីថល ដែលមានតម្លៃប្រហែល ១,៥ ពាន់លានដុល្លារពីក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ការលួចកាលពីដើមខែនេះផ្តោតលើរូបិយបណ្ណឌីជីថល Bybit ដែលជាការដោះដូរគ្រីបតូ ដ៏ធំបំផុតមួយរបស់ពិភពលោក...
ភ្នំពេញ ៖ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត Yun Seogdae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានរបស់សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) បានស្វែងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ ក្នុងឱកាសនៃជំនួប, លោកបណ្ឌិត Yun...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu មានសេរីភាពក្នុងការធ្វើទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ ដោយមិនខ្លាចការឃុំខ្លួនក្រោមដីកាចាប់ខ្លួន របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) , នេះបើតាមលោក Friedrich Merz មេដឹកនាំសហភាពប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) របស់ប្រទេសអាល្លឺម៉ង់ និងជាអធិការបតីថ្មីរបស់ប្រទេសនេះបាននិយាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥...
ភ្នំពេញ ៖ ក្រុមអ្នកអភិរក្ស កាលពីពេលថ្មីៗនេះបានប្រទះឃើញ ហ្វូងសត្វទន្សោងមួយហ្វូង កំពុងនាំគ្នាដើររកចំណី យ៉ាងសុខសាន្តនៅដែនជម្រកសត្វព្រៃភ្នំត្នោត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ហ្វូងសត្វទន្សោង ដែលថតបានដោយកាម៉េរ៉ា មានចំនួនជាង ១០ ក្បាល មានទាំងញី ឈ្មោល និងកូនតូចៗ ទៀតផង។ ទន្សោងជាប្រភេទជីវៈចម្រុះកម្រ និងជាប្រភេទ ជិតផុតពូជលើពិភពលោក ហើយបានចុះក្នុងបញ្ជីក្រហម របស់អង្គការ...
កំពង់ធំ៖ លោក សាយ គឹមឡម ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង តំណាងលោក ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកអញ្ជើញ ជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសីលាបុកគ្រឹះ សាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកបានបន្ថែមថា ក្នុងនាមប្រធានគណបក្សស្រុក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ថោ ជេដ្ឋា...
ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្ត ប្រធានគណះកម្មការថ្នាក់ខេត្ត និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ២៧ ខែ កុម្ភះ ឆ្នាំ ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណះកម្មការ និងអនុគណះកម្មការថ្នាក់ខេត្តដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និង ពិនិត្យវឌ្ឍនភាព ការអនុវត្តន៍ស្មារតីលិខិតលេខ ៧៨៥ សជណ...
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានស្នើឲ្យអ្នកផលិតមាតិកាផ្សព្វផ្សាយ តាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បញ្ឈប់ជាបន្ទាន់ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលដាច់ ឬទាក់ទាញការចាប់អារម្មណ៍ ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងបំពានសីលធម៌ និងសិទ្ធិរបស់អ្នកដទៃ ។ ការបង្កើតវិធីសាស្ត្រលេងសើច (Prank) នេះ មិនមែនជាភាពស្មោះត្រង់ក្នុងការផលិតមាតិតាទេ ប៉ុន្តែជាការបង្កើតមាតិកាដោយខ្វះក្រមសីលធម៌ និងការទទួលខុសត្រូវ ព្រមទាំងបានបង្កើតឲ្យមានការយល់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានស្នើសុំពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លើការអនុវត្តគម្រោង ហិរញ្ញប្បទានអាកាសធាតុកម្ពុជា ។ ការស្នើនេះធ្វើឡើងក្នុងឱកាស លោកបណ្ឌិត កៅ ថាច ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Alvaro Lario ប្រធានអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម...