ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល សំណេះសំណាល ជាមួយក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ លោកបណ្ឌិត លើកឡើងថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺដោយសារការខិតខំប្រឹងប្រែង បម្រើប្រជាពលទ្វេដង ជាពិសេសការកំណត់យកសុខទុក្ខ របស់ប្រជាជនជាអាទិភាព...
គៀវ៖ មនុស្សរាប់រយនាក់ត្រូវបានជម្លៀស ចេញពីការតាំងទីលំនៅ នៅតាមបណ្តោយភាគខាងត្បូងនៃទន្លេ Dnipro របស់អ៊ុយក្រែន បន្ទាប់ពីទឹកបានហូរកាត់ទំនប់ Nova Kakhovka ដែលបាក់ ធ្វើឱ្យលិចទឹកតាមដងផ្លូវ និងទីប្រជុំជន។ ការដួលរលំនៃរចនាសម្ព័ន្ធ នៅចុងខាងត្បូងនៃអាងស្តុកទឹក Kakhovka ដ៏ធំសម្បើម កាលពីថ្ងៃអង្គារ បានបញ្ចេញទឹកហូរយ៉ាងខ្លាំង ដោយបន្ថែមភាពវេទនាដល់ មនុស្សរាប់ពាន់នាក់ ដែលត្រូវបានជាប់នៅជួរមុខ នៃសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា នាល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅសៀមរាប និងពីសៀមរាប ទៅប៉ោយប៉ែត នឹងចុះហត្ថលេខា ដើម្បីការសិក្សាសាងសង់។ នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នាថ្ងៃ៧ មិថុនា សម្ដេចតេជោ បានលើកឡើងថា បន្ទាប់ការបើកការដ្ឋានសាងសង់...
បរទេស៖ អាជ្ញាធរសហរដ្ឋអាមេរិកបានឲ្យដឹងថា លោក Robert Hanssen អតីតភ្នាក់ងារ FBI ដែលបានបម្រើចារកម្មឲ្យអតីតសហភាពសូវៀត ដែលការិយាល័យពិពណ៌នាថា ជាអ្នកបំផ្លាញបំផុតក្នុងប្រវត្តិសាស្ត្រ ត្រូវបានរកឃើញថា បានស្លាប់នៅក្នុងបន្ទប់ឃុំឃាំងរបស់លោក។ លោក Hanssen អាយុ ៧៩ឆ្នាំត្រូវបានកាត់ទោសក្នុងឆ្នាំ២០២២ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីបានសារភាពថា មានកំហុសក្នុងការធ្វើចារកម្ម សម្រាប់សហភាពសូវៀត និងក្រោយមកប្រទេសរុស្ស៊ី អស់រយៈពេលជាង...
បរទេស៖ ការអនុញ្ញាតឱ្យអ៊ុយក្រែនចាញ់រុស្ស៊ី នៅលើសមរភូមិ គឺនឹងផ្ទុះសង្គ្រាមលោក, នេះបើយោងតាមបេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋលោកស្រី Nikki Haley បានលើកឡើង ។ អតីតអភិបាលរដ្ឋ South Carolina បានប្រាប់ទស្សនិកជននៅសាលាក្រុងក្នុងរដ្ឋ Iowa កាលពីថ្ងៃអាទិត្យថា ការបំពាក់អាវុធឱ្យទីក្រុងគៀវគឺនិយាយអំពី “ការការពារសង្គ្រាម” ដោយ ការ “ផ្ញើសារ” ទៅកាន់គូប្រជែងរបស់សហរដ្ឋអាមេរិក។...
បរទេស៖ ប្រភពព័ត៌មានពីសេវាសន្តិសុខជាតិ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សជាង ៣០ នាក់ ដែលត្រូវបានចោទប្រកាន់ថា បានរៀបចំផែនការធ្វើរដ្ឋប្រហារ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AFP។ ប្រទេសនៅអាស៊ីកណ្តាលថែមទាំងក្រីក្រមួយនេះ និងមានទំនាក់ទំនងជាមួយរុស្ស៊ី និងចិន ត្រូវបានគេឃើញមានប្រធានាធិបតី ៣នាក់ បានលាលែងពីតំណែង ដោយសារវិបត្តិនយោបាយ ដែលបង្កឡើងដោយអំពើពុករលួយ បក្ខពួកនិយម និងការបោះឆ្នោត...
គៀវ៖ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី Hanna Maliar បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងចាប់ផ្តើមសកម្មភាព វាយលុកប្រឆាំងនឹងរុស្ស៊ី នៅក្នុងតំបន់មួយចំនួននៃតំបន់ជួរមុខ។ លោកស្រី Maliar បានសរសេរនៅក្នុងសារ Telegram ឲ្យដឹងថា “នៅក្នុងទិសដៅជាក់លាក់ យើងកំពុងឆ្ពោះទៅរកសកម្មភាពវាយលុក” នេះបើយោងតាមការចុះភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ មន្ត្រីរូបនេះបានឲ្យដឹងថា ទិសដៅទីក្រុងបាក់មុត នៅតែជាចំណុចកណ្តាលនៃអរិភាព ដោយបានកត់សម្គាល់ថា...
ភ្នំពេញ ៖ បើតាមការផ្សព្វផ្សាយពីទូរទស្សន៍ជាតិ ក្នុងវិញ្ញាសាកីឡាបាល់ទះអង្គុយផ្នែកបុរស ក្នុងវគ្គជម្រុះដំបូងនេះគឺកម្ពុជា បានយកឈ្នះឥណ្ឌូនេស៊ី ៣សិតទល់០ ហើយត្រូវបន្ដទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃ៧ មិថុនាស្អែកនេះ ។ សម្រាប់ថ្ងៃស្អែកនេះគឺក្រុមកីឡាករកម្ពុជា និងធ្វើការប្រកួតជាមួយក្រុមកីឡាករ ឥណ្ឌូនេស៊ីដដែល ៕
កំពង់ចាម៖ ប្រធានសាខាកាកបាទក្រហម ខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា រួមជាមួយសហការី នៅព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល និង នាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាពចំនួន ៣០០គ្រួសារ នៅក្នុងបរិវេណ វត្ត ហៅ វត្តផ្តៅជុំ ឃុំផ្តៅជុំ...
ប៉ុន្មានឆ្នាំកន្លងទៅនេះ យោងតាមកម្មវត្ថុស្តីពី “អាមេរិកជាអាទិភាព” អាមេរិកបានដាក់ចេញគោលនយោបាយ ឧស្សាហកម្មជាច្រើនដែល ប្រកបដោយភាពរើសអើង ព្រមពេលជាមួយគ្នានេះ ដើម្បីគាំពារអនុត្តរភាព និងផលប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចជាទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន អាមេរិកបានពន្លឿនការផ្តាច់ទំនាក់ទំនង និងខ្សែសង្វាក់ជាមួយ ប្រទេសចិនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងបច្ចេកវិទ្យាជាដើម ។ នាពេលបច្ចុប្បន្ននេះ ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច បានរីកចម្រើនយ៉ាងស៊ីជម្រៅ ប្រព័ន្ធបែងចែកឧស្សាហកម្មអន្តរជាតិ ប្រកបដោយវិទ្យាសាស្ត្រ និងសមហេតុផល វាមានអំណោយផលដល់...