ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជាបានមានព្រះបន្ទូលថា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាគឺជាស្រ្តីឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័នរដ្ឋសភា គិតគូរឧត្តមប្រយោជន៍ជាតិជាធំ។ នេះបើយោងតាមព្រះរាជសារ របស់ព្រះមហាក្សត្រក្នុងឱកាសរដ្ឋសភា នៅព្រឹកថ្ងៃ១ មេសា បានបើកសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ អានដោយសម្តេចឃួន សុដារី។ អង្គព្រះមហាក្សត្រ...
ភ្នំពេញ៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃ៣០ មីនា បានដឹកនាំក្រុមការងារ ចុះពិនិត្យសួរសុខទុកស្ថានភាពជំងឺ របស់ជនរងគ្រោះដោយសារ ឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ កាលពីម្សិលមិញនេះ។ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ ជនរងគ្រោះខាងលើនេះ នៅមន្ទីរពេទ្យបង្អែកខេត្ដពោធិ៍សាត់ សាស្ដ្រា ចារ្យរដ្ឋមន្រ្តី បានពាំនាំប្រសាសន៍របស់សម្តេចធិបតី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់បំផ្លាញយន្តហោះចម្បាំង គាំទ្រដែនអាកាសជិតៗរបស់អ៊ុយក្រែន Su-25 ចំនួនបីគ្រឿង។ ប្រភពដដែលបានសរសេរទៀតថា យន្តហោះយោធាទាំងនោះគឺ បានឈរជើងនៅអាកាសយានដ្ឋាន Voznesensk ក្នុងតំបន់ Nikolaev ដែលជាតំបន់សំខាន់ជាយុទ្ធសាស្ត្រ នៅភាគខាងត្បូងនៃប្រទេស។ ទោះបីជាយ៉ាងណាក្តី ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយ ប្រើយន្តហោះយុទ្ធសាស្ត្រ កងកម្លាំងមីស៊ីល...
ហ្គាហ្សា៖ ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣២,៦២៣នាក់។ កងទ័ពអ៊ីស្រាអែលបាន សម្លាប់ជនជាតិប៉ាឡេស្ទីន ៧១នាក់ និងរបួស ១១២នាក់ផ្សេងទៀត ក្នុងអំឡុងពេល ២៤ម៉ោងកន្លងមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នេះនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣២,៦២៣ នាក់ និងរបួសដល់ ៧៥,០៩២...
ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៩នាក់ រួមទាំងមន្ត្រីប៉ូលីសម្នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលនៅភាគខាងកើតនៃទីក្រុងហ្គាហ្សា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាសបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានសម្លាប់សមាជិករបស់ខ្លួនចំនួន ១០នាក់ និងជនស៊ីវិល ២នាក់ រួមទាំងស្ត្រីប៉ាឡេស្ទីនម្នាក់ផងដែរ នៅក្នុងការវាយប្រហារសំដៅ ទៅលើកម្លាំងសន្តិសុខប៉ូលីស ដែលកំពុងធ្វើសកម្មភាពមនុស្សធម៌នៅឯក្លឹបកីឡា Shujaiya ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា...
ប៉េកាំង៖ នៅក្នុងកិច្ចប្រជុំមួយជាមួយ គណៈប្រតិភូមកពីសហគមន៍ធុរកិច្ច យុទ្ធសាស្រ្ត និងការសិក្សារបស់សហរដ្ឋអាមេរិក ប្រធានាធិបតីចិន ស៊ី ជីនពីង បានជំរុញឱ្យភាគីអាមេរិកបង្កើត ការយល់ឃើញជាយុទ្ធសាស្រ្ត ត្រឹមត្រូវរបស់ប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក បានជួបប្រទះនឹងភាពច្របូកច្របល់យ៉ាងខ្លាំង ដែលភាគច្រើនដោយសារតែ ការយល់ឃើញមានកំហុសយ៉ាងខ្លាំង ក្នុងចំណោមអ្នកនយោបាយអាមេរិក នៃប្រទេសចិនថា ជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្ររយៈពេលវែង និងជា “បញ្ហាប្រឈមភូមិសាស្ត្រនយោបាយ...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តកាលពីថ្ងៃសុក្រ ដើម្បីបន្តបដិសេធស្ថានភាពពាណិជ្ជកម្ម “ប្រទេសដែលពេញចិត្តបំផុត” របស់រុស្ស៊ី សម្រាប់រយៈពេលមួយឆ្នាំទៀតចាប់ពីចុងខែមីនា ដែលជាផ្នែកនៃទណ្ឌកម្មសេដ្ឋកិច្ចប្រ ឆាំងនឹងទីក្រុងម៉ូស្គូចំពោះការលុកលុយ យ៉ាងបង្ហូរឈាមរបស់ខ្លួនលើអ៊ុយក្រែន។ នៅខែមេសា ឆ្នាំ២០២២ សភារបស់ប្រទេសជប៉ុន បានផ្តល់ភ្លើងខៀវដល់វិធានការ ដែលនឹងដកហូតផលប្រយោជន៍របស់រុស្ស៊ី ដូចជាការកាត់បន្ថយពន្ធសម្រាប់រយៈពេលមួយឆ្នាំ ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មលើប្រទេសនេះ ដោយការសម្រេចចិត្តចុងក្រោយ គឺការបន្ថែមជាលើកទីពីរ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Shunichi Suzuki...
កិច្ចប្រជុំប្រចាំឆ្នាំ២០២៤ នៃវេទិកា Boao សម្រាប់អាស៊ីដែលមានរយៈបេល ៤ថ្ងៃ បាននិងកំពុងប្រព្រឹត្តទៅនៅទីក្រុង Boao ខេត្ត Hainan។ នៅពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ភ្ញៀវកិតិ្តយសដែលចូលរួមកិច្ចប្រជុំបានថ្លែងថា និន្នាការងើបឡើងវិញ និងល្អប្រសើរឡើងនៃសេដ្ឋកិច្ចប្រទេសចិន បានធ្វើឱ្យអ្នកផងទាំងពួងមានការរំពឹងទុក កាន់តែខ្លាំងចំពោះការអភិវឌ្ឍ របស់អាស៊ីនាពេលអនាគត ហើយក៏កាន់តែរំពឹងទុកដែរថា ប្រទេសចិននឹងបំពេញបន្ថែមកម្លាំងចលករ ដល់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ និងការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃពិភពលោក។ លោក...
បរទេស៖ អតីតអធិការបតីអាល្លឺម៉ង់ Gerhard Schroeder បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន dpa ក្នុងបទសម្ភាសន៍មួយដែលបាន ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថាមានតែ ការពិភាក្សាទៅកាន់ទីក្រុងមូស្គូទេ គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់ធម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បាន។ យោងតាមការចេញផ្សាយរបស់ RT លោកSchroeder បាននិយាយទៀតថា មិត្តភាពផ្ទាល់ខ្លួនរបស់គាត់ជាមួយប្រធានាធិបតី Vladimir Putin អាចដើរតួក្នុងការបញ្ឈប់ ការបង្ហូរឈាមនេះបាន។...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានធ្វើការណែនាំដល់ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពតាមកាស៊ីណូ KTV បៀរហ្គាដិន និងរង្គសាល ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការជួញដូរមនុស្ស។ ក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ បូកសរុបលទ្ធលការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ នាពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ដ្រី...