បរទេស៖ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានប្រកាសថា លោកនឹងដាក់ពន្ធថ្មីលើផលិតផលទាំងអស់ ដែលនាំចូលមកសហរដ្ឋអាមេរិក ពីប្រទេសចិន ម៉ិកស៊ិក និងកាណាដា នៅពេលលោកចូលកាន់តំណែង។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោត Donald Trump...
ថៃ៖ ប៉ូលីសថៃ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកកាលពីថ្ងៃចន្ទឲ្យដឹងថា ក្រុមប៉ូលីសថៃកំពុងស្វែងរកដីកាចាប់ខ្លួនរបស់ Interpol ដែលជាមហាសេដ្ឋី ដោយពួកគេជឿថា មហាសេដ្ឋីរូបនេះបានភៀសខ្លួនទៅកាន់ប្រទេសចិន បន្ទាប់ពីមានការចោទប្រកាន់ថា បានឆបោកវិនិយោគទឹកប្រាក់ចំនួន ២០០លានដុល្លារ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ នេះបើតាមស្នងការរងប៉ូលិសក្រុងបាងកក លោក Nopasin Poolsawat បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា លោក...
បរទេស៖ តម្លៃលោហៈដ៏មានតម្លៃបានធ្លាក់ចុះ ៣ភាគរយ បន្ទាប់ពីមានព័ត៌មានថា អ៊ីស្រាអែល និងក្រុមហេសបូឡា ជិតឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ហើយលោក Trump មានជម្រើសសុវត្ថិភាពសម្រាប់តំណែង ជារដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅចុងបញ្ចប់នៃវគ្គជួញដូរនៅថ្ងៃទី ២៥ ខែវិច្ឆិកា តម្លៃមាសពិភពលោកបានធ្លាក់ចុះ...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្តោត លើគោលនយោបាយចំនួន ៥០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យបរិយាកាស ធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែ មានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។ កម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង ដែលកំពុងដំណើរនេះ ពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយបរិយាបន្ន និងមានចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងមុរបររបស់ប្រជាពលរដ្ឋ។...
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អគ្គនាយក អគ្គនាយិកា ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលបានយកចិត្តទុកដាក់ចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ទទួលបានជោគជ័យទាំងស្រុង។ ការថ្លែងអំណរគុណបែបនេះ ធ្វើឡើងតាមរយៈ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន...
បាត់ដំបង៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់បងប្អូនប្រជាកសិករ ឱ្យដាំដុះស្រូវដែលមានពូជច្បាស់លាស់ ជាពិសេសពូជស្រូវផ្ការំដួល និងសែនក្រអូបដែលជាពូជស្រូវរបស់ខ្មែរ ទទួលបានចំណាត់ថ្នាក់អង្ករល្អ កំពុងមានតម្រូវការទីផ្សារ និងតម្លៃខ្ពស់។ ក្នុងឱកាសអញ្ជើញដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវនៅកសិដ្ឋានផលិត ពូជស្រូវទួលសំរោង ដែលស្ថិតនៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង...
បេរូត៖ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បានឲ្យដឹងថា ក្រុមហេសបូឡា និងអ៊ីស្រាអែលត្រូវតែដាក់សម្ពាធឱ្យ ទទួលយកសំណើរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ ដោយសន្យាផ្តល់ប្រាក់ចំនួន ២០០លានដុល្លារដល់កងទ័ពលីបង់។ លោក Borrell បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំ របស់គាត់នៅទីក្រុងបេរ៉ូត ជាមួយប្រធានសភាលីបង់ លោក Nabih Berri ថា...
គុយវ៉ែត៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានឲ្យដឹងថា ប្រទេសអេហ្ស៊ីប «ឈរជាមួយប្រទេសអារ៉ាប់ណាមួយ ដែលប្រឈមមុខនឹងការឈ្លានពាន ឬការគំរាមកំហែងពីអ៊ីស្រាអែល» ដោយព្រមានប្រឆាំងនឹងការអូសទាញ តំបន់នេះឱ្យទៅជាសង្គ្រាមទ្រង់ទ្រាយធំ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសគុយវ៉ែត លោក Abdelatty បានរិះគន់ភាពអសកម្មរបស់សហគមន៍អន្តរជាតិ ដែលធ្វើឲ្យប្រព័ន្ធពិភពលោក ប្រឈមនឹងហានិភ័យ ចំពេលដែលការឈ្លានពានរបស់អ៊ីស្រាអែល ផ្តោតលើស្ត្រី...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់នឹងជួបពិភាក្សាជាមួយអង់គ្លេស បារាំង និងអាល្លឺម៉ង់នៅថ្ងៃសុក្រនេះ ជាមួយនឹងប្រទេស ដែលគេជឿថា កំពុងស្វែងរកការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលជាប់គាំងរបស់ពួកគេ។ ប្រភពបានឲ្យដឹងថា កិច្ចពិភាក្សាអនុរដ្ឋមន្ត្រីគ្រោងនឹង ប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ហើយសហភាពអឺរ៉ុបក៏នឹងចូលរួមផងដែរ។ កិច្ចពិភាក្សានឹងធ្វើឡើងស្របពេល ដែលប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ត្រលប់មកសេតវិមានក្នុងខែមករា។ លោក ត្រាំ...
ភ្នំពេញ៖ ព្រឹទ្ធសភានៅរសៀលថ្ងៃ២៥ វិច្ឆិកានេះ នឹងបើកកិច្ចប្រជុំបោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា។ ការបោះឆ្នោតនេះ បន្ទាប់លោក ប្រាក់ សុខុន ដែលជាអនុប្រធានទី១ព្រឹទ្ធសភា ត្រូវបានរដ្ឋសភាកាលពីសប្តាហ៍មុន បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឲ្យក្លាយជារដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរជំនួសលោក សុខ ចន្តាសោភា៕