ភ្នំពេញ៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង សុណាឌីន បានឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការលីកាដូ ជុំវិញការចេញផ្សាយអំពី វិបត្តិកំណើនអ្នកជាប់ពន្ធនាគារ មានភាពចង្អៀតណែនតានតាប់ អាចជាមិនបានប្រៀបធៀបទៅនឹង ករណីជាក់ស្តែងនាពេលបច្ចុប្បន្ន ដែលលោកយល់ឃើញថា ជារបាយការណ៍វាយតម្លៃមុន មានការកែប្រែពោលតាំងពី៥ឆ្នាំមុន ។ កាលពីថ្ងៃ ១៨ កុម្ភៈ អង្គការលីកាដូចេញផ្សាយរបាយការណ៍ស្តីពី វិបត្តិកំណើនអ្នកជាប់ពន្ធនាគារថា មានភាពចង្អៀតណែន និងតម្រូវការកំណែទម្រង់ប្រព័ន្ធនាគារ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Putin បានស្នើថា ការជួសជុលស្ថានីយ៍បូមប្រេង នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដែលរងការខូចខាតដោយការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនកាលពីថ្ងៃចន្ទ។ ការបំផ្លាញនេះគួរតែត្រូវបានទទួលខុសត្រូវ ដោយលោកខាងលិចនេះបើយោងតាម ការលើកឡើងដោយលោកប្រធានាធិបតី Vladimir Putin ។ ហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានដំណើរការដោយ Caspian Pipeline Consortium...
ភ្នំពេញ៖ ក្រសួងបរិស្ថាន រួមជាមួយ រដ្ឋបាលខេត្តកោះកុង និងអង្គការមេត្តាធម្មជាតិ នឹងរៀបចំពិធី «បុណ្យកោងកាងសន្តិភាព» មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៥ នៅទីតាំងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា...
បរទេស៖ ប្រទេសចិនបានជំរុញឱ្យរដ្ឋាភិបាលថៃ រក្សាគោលនយោបាយរបស់ខ្លួន ក្នុងការកាត់ផ្តាច់អគ្គិសនី ថាមពល និងអ៊ីនធឺណិត ឆ្លងកាត់ព្រំដែនក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល និងក្រុមជនជាតិភាគតិចឱ្យបង្ក្រាបក្រុមឆបោក។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា បញ្ហានេះនឹងត្រូវលើកយកមកពិភាក្សា នៅថ្ងៃនេះក្នុងកិច្ចប្រជុំរវាងជំនួយការ រដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ចិនលោក Liu Zhongyi និងរដ្ឋមន្ត្រីការពារជាតិថៃ...
បរទេស៖ រដ្ឋសភារបស់ប្រទេសវៀតណាម កាលពីថ្ងៃអង្គារ បានអនុម័តសេចក្តីសម្រេចស្តីពីការរុះរើស្ថាប័នរដ្ឋាភិបាល ដើម្បីកាត់បន្ថយរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រី របស់វៀតណាមមកត្រឹម ១៤ ក្រសួង និងស្ថាប័នថ្នាក់រដ្ឋមន្ត្រីចំនួន ៣ ដែលជាការធ្លាក់ចុះចំនួន ៥ ចាប់ពីដើមអាណត្តិនៃរដ្ឋសភាក្នុងឆ្នាំ ២០២១។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ...
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធាន ជាមួយ លោក ឧត្តមសេនីយ៍ឯក លឿង តាមក្វាង (LUONG TAM QUANG) រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដឹកនាំកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល...
ភ្នំពេញ៖ ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការយល់ឃើញថា កំណើនភ្ញៀវទេសចរ ដើរកម្សាន្តនៅតាមផ្លូវថ្មើរជើង ឬWalk street តាមបណ្ដោយមាត់ទន្លេ រាល់ថ្ងៃសៅរ៍-អាទិត្យនោះ គឺជាជោគជ័យមួយ បង្ហាញឱ្យឃើញពីការផ្លាស់ប្តូរផ្នត់គំនិតរស់នៅ របស់ប្រជាពលរដ្ឋកាន់តែស៊ីវិល័យ។ ផ្លូវថ្មើរជើងតាមបណ្ដោយមាត់ទន្លេ (Walk...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា ចង់ដោះស្រាយដោយសន្តិវិធី ប៉ុន្ដែកម្ពុជា ក៏ររក្សាសិទ្ធក្នុងការការពារខ្លួនគ្រប់មធ្យោបាយ រួមទាំងប្រើប្រាស់ កម្លាំងប្រដាប់អាវុធ បើសិនប្រទេសណាមួយ ហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធ មកឈ្លានពានកម្ពុជា។ នាអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Robert F. Kennedy Jr. បាននិយាយថា ប្រជាជនអាមេរិកមិនចង់ឃើញប្រាក់ដុល្លារ ជាប់ពន្ធរបស់ពួកគេត្រូវបានចំណាយ ឥតឈប់ឈរលើជម្លោះអ៊ុយក្រែនទៀតនោះទេ។ រហូតមកដល់ពេលនេះ សភាអាមេរិកបានអនុម័តជំនួយជិត ១៨៣ពាន់លានដុល្លារ សម្រាប់ទីក្រុងគៀវ ចាប់តាំងពីជម្លោះកើនឡើងនៅឆ្នាំ ២០២២ដោយក្នុងនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTរដ្ឋាភិបាលទីក្រុងមូស្គូបានច្រានចោល យ៉ាងម៉ឺងម៉ាត់ចំពោះកងទ័ពណាតូ ដែលត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃអង្គារបន្ទាប់ពី កិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយ មន្ត្រីអាមេរិកនៅទីក្រុងរីយ៉ាដ។ ក្នុងអំឡុងពេលកិច្ចប្រជុំនៅប្រទេសអារ៉ាប៊ីសាអូឌីត ទីក្រុងមូស្គូ និងវ៉ាស៊ីនតោនបានព្រមព្រៀងគ្នា ក្នុងការផ្តួចផ្តើមដំណើរការសម្រាប់ ដោះស្រាយជម្លោះប៉ុន្តែ អ៊ុយក្រែន និងសហភាពអឺរ៉ុបបានអវត្តមានក្នុងកិច្ចប្រជុំនេះ ដោយទីក្រុងគៀវបានទទូចថា ខ្លួននឹងមិនទទួលស្គាល់លទ្ធផលណាមួយឡើយ បើគ្មានការចូលរួមរបស់ខ្លួននោះ។...