ភ្នំពេញ ៖ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងអំពីការគិតគូររបស់ក្រសួងផែនការ ក្នុងការប្រែក្លាយការប្រមូលទិន្នន័យ ដោយប្រើកម្រងសំណួរលើក្រដាស មកជាការប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍ថាប្លេតជំនួសវិញ ដើម្បីធ្វើយ៉ាងណាឱ្យមានភាពឆាប់រហ័ស និងលឿនជាងមុន។ នាឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តព្រះវិហារ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីស្នូលរបស់ក្រសួងផែនការ គឺ...
អាមេរិក៖ អ្នកស្រាវជ្រាវបាននិយាយថា អ្នកដែលដេកតិចជាង ៦ម៉ោងនៅពេលយប់ ប្រឈមមុខខ្ពស់ នឹងការកើនឡើងជាតិស្ករក្នុងឈាមដែលជា មូលហេតុនាំឲ្យកើតរោគទឹកនោមផ្អែម។ ពួកគេក៏បានរកឃើញដែលថា អ្នកដែលមិនបានដេកគ្រប់គ្រាន់ នៅក្នុងអំឡុងពេលធ្វើការមានអត្រាខ្ពស់ ជាងអ្នកធម្មតារហូតដល់៥ដង ក្នុងការកើតមានភាពមិនប្រក្រតីដែលនាំ ឲ្យកើតជម្ងឺទឹកនោមផ្អែមប្រភេទពីរបាន។ ប្រមាណមួយភាគបីនៃមនុស្សពេញវ័យ នៅក្នុងចក្រភពអង់គ្លេស តែងតែដេកពេលយប់បាន ត្រឹម ៥ម៉ោង ឬតិចជាងនេះ ហើយជាមធ្យមគឺ ៧ម៉ោង ដែលអ្នកស្រាវជ្រាវបានផ្តល់ជាយោបល់ថា...
ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានចោទប្រកាន់សមភាគីដូមីនីកែន លោក Luis Abinader ថាជាចោរ និងក្រុមចោរ បន្ទាប់ពីការរឹបអូសយន្តហោះរបស់លោក នៅសាធារណរដ្ឋដូមីនីកែន។ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ដែលផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍រដ្ឋ លោក ម៉ាឌូរ៉ូ បានអះអាងថា លោក Abinader ដោយមានកិច្ចសហការពីមន្ត្រីក្នុងតំបន់ បានជួយសម្រួលដល់អាជ្ញាធរសហរដ្ឋអាមេរិក...
ម៉ូស្គូ៖ កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងរបស់រុស្ស៊ីបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនអស់ចំនួន ១៤៤គ្រឿងនៅទូទាំងតំបន់ចំនួន៩ ។ ក្រសួងការពារជាតិបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកចំនួន ៧២គ្រឿង ត្រូវបានបំផ្លាញនៅលើតំបន់ Bryansk ហើយចំនួន២០គ្រឿងលើតំបន់ Moscow និងចំនួន១៤គ្រឿងនៅតំបន់ Kursk របស់ប្រទេសរុស្ស៊ី ។ លោក Andrey...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន រាយការណ៍កាលពីថ្ងៃអង្គារថា មេដឹកនាំកំពូលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលគេស្គាល់ថា ប្រទេស (កូរ៉េខាងជើង) បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែង បន្ថែមទៀតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការពង្រឹងវិស័យការពារជាតិ នៅក្នុងឱកាសគម្រប់ខួបលើកទី៧៦ឆ្នាំ នៃការបង្កើតប្រទេសកូរ៉េខាងជើង ។ លោក គីម ជុងអ៊ុន អគ្គលេខាបក្សពលករកូរ៉េ ហៅកាត់ថា (WPK) និងជាប្រធានកិច្ចការរដ្ឋនៃកូរ៉េខាងជើង បានធ្វើការកត់សម្គាល់យ៉ាងដូច្នេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា សហរដ្ឋអាមេរិកនឹងហ៊ានធ្វើអ្វីៗទាំងអស់ ដើម្បីធានាបាននូវភាពលេចធ្លោរបស់ខ្លួន នៅក្នុងឆាកអន្តរជាតិបន្តទៅមុខទៀត។ ថ្លែងបែបនេះដោយ ប្រធានាធិបតីរុស្ស៊ីលោក Putin នៅក្នុងអំឡុងពេលដែលលោក កំពុងវត្តមានចូលរួមក្នុងការចាប់ផ្តើម សមយុទ្ធដែនសមុទ្រដ៏ធំបំផុតមិនធ្លាប់មាន របស់ប្រទេសរុស្សីកាលពីថ្ងៃអង្គារ។ លោកបានបន្ថែមថា ទីក្រុងមូស្គូត្រូវតែត្រៀមខ្លួនសម្រាប់ ការអភិវឌ្ឍន៍ណាមួយចំពេលមាន ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir PUtin នឹងមិនចូលរួមសម័យប្រជុំជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នៅឆ្នាំនេះទេ ដោយលើកឡើងថាសហរដ្ឋអាមេរិក មិនសមជាម្ចាស់ផ្ទះសមរម្យ សម្រាប់ព្រឹត្តិការណ៍បែបនេះឡើយ។ មហាសន្និបាតអង្គការសហប្រជាជាតិ នឹងចាប់ផ្តើមបើកនៅថ្ងៃអង្គារ ហើយនឹងបញ្ចប់នៅថ្ងៃទី...
ហាណូយ៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់ប្រទេសវៀតណាម បានឲ្យដឹងថា ព្យុះទីហ្វុងដ៏ខ្លាំងក្លាឈ្មោះថា Yagi និងគ្រោះទឹកជំនន់ និងគ្រោះបាក់ដីកើតឡើងជាបន្តបន្ទាប់ នៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម បានឆក់យកជីវិតមនុស្សអស់តិចបំផុតចំនួន ៨២នាក់ គិតត្រឹមរសៀលថ្ងៃអង្គារ ខណៈមនុស្សចំនួន៦៤នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន ។ ខេត្ត Cao Bang ដែលជាតំបន់ភ្នំបានរងគ្រោះខ្លាំងក្លា ជាងគេបំផុតដោយមានមនុស្សស្លាប់ចំនួន១៩ នាក់ និងចំនួន៣៦នាក់បាត់ខ្លួន...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងសម្រាប់លក់ ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១១-២០ ខែកញ្ញា ដោយសាំងធម្មតា មានតម្លៃ ៣ ៩០០រៀល ចុះថ្លៃ១០០រៀល ខណៈម៉ាស៊ូតតម្លៃ ៣ ៧៥០រៀល ចុះថ្លៃ១០០រៀល បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពី ១០ថ្ងៃមុន ៕
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ ។ វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ រៀបចំឡើងដោយ សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមអធិបតីភាពខ្ពង់ខ្ពស់...