បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យុវជនដែលមានវ័យក្មេងនៅក្នុងតំបន់អឺរ៉ុប និងលោកខាងលិចកាន់តែច្រើន បានបង្ហាញអំពីការព្រួយបារម្ភ ចំពោះបញ្ហាផ្សេងៗដែលមានដូចជា ការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្សជំនួសវិញ នៅក្នុងពេលបច្ចុប្បន្ននេះ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់លោកខាងលិច កំពុងមានភាពលំបាកក្នុងការជ្រើសរើស យុវជនជំនាន់ថ្មីដែលមានសមត្ថភាព ខណៈដែលមនុស្សជំនាន់ក្រោយ បានចាប់ផ្តើមផ្តល់អាទិភាពដល់បញ្ហា ដែលមានស្រាប់ដូចជាការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្សនេះបើយោងតាមអ្វី ដែលអតីតប្រតិបត្តិការស៊ើបការណ៍សម្ងាត់អង់គ្លេសម្នាក់ បានប្រាប់ទៅកាន់កាសែត ABC News របស់ប្រទេសអូស្ត្រាលី។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បានព្រមានថានឹងបង្កើតឲ្យមានភាពវេទនា យ៉ាងខ្លាំងមួយសម្រាប់ក្រុមហាម៉ាស ប្រសិនបើក្រុមហាម៉ាសមិនដោះលែង ចំណាប់ខ្មាំងអ៊ីស្រាអែលដែល នៅសេសសល់មុនពេលគាត់ចូលកាន់តំណែង។ ប្រភពដដែលបានសរសេរទៀតថាលោក Trump បានដាក់សម្ពាធទាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ឲ្យបញ្ចប់ជម្លោះរបស់ពួកគេ មុនពេលលោកចូលកាន់តំណែង។ រំលឹកដែរថាក្រុមសកម្មប្រយុទ្ធហាម៉ាស បានចាប់ចំណាប់ខ្មាំងជាង ២៥០នាក់ ក្នុងអំឡុងពេលវាយលុករបស់ពួកគេ លើអ៊ីស្រាអែលកាលពីខែតុលាឆ្នាំមុន។...
ភ្នំពេញ៖ នគរបាលខេត្តបន្ទាយមានជ័យ បានឃាត់បញ្ជូនជនជាតិថៃប្រុសស្រីចំនួន ១០នាក់ ទៅសាលាខេត្តបន្ទាយមានជ័យ ជាមួយនិងសារធាតុញៀនជាច្រើនមុខចំនួនជិត ១ម៉ឺនគ្រាប់។ បើតាមលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាអនុវត្តតាមផែនការណែនាំនិងបញ្ជាដោយផ្ទាល់របស់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ...
ភ្នំពេញ៖ សាលាដំបូងខេត្តកណ្តាលបានសម្រេចដាក់ ពន្ធនាគារស្រ្តីជនជាតិហ្វីលីពីន១៣នាក់ ក្នុងម្នាក់ៗ៤ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ឆ្នាំ ទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន (ពពោះជំនួស) ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល នាថ្ងៃ២ ធ្នូបានឲ្យដឹងថា ករណីនេះកើតឡើងនៅចំណុចបុរី វិមានភ្នំពេញ ស្ថិតនៅលើផ្លូវជាតិលេខ៦A ផ្ទះលេខ៦២រ ផ្លូវលេខ២៤ និងផ្ទះលេខ១៤អ ផ្លូវលេខ២០ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ នេះជាកិច្ចប្រជុំលើកទីពីរហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានជួបប្រជុំជាមួយតំណាងគណបក្សនយោបាយ ដែលមិនមានអាសនៈក្នុងសភា តែអាចជួបជាមួយគ្នា ដោយប្រើប្រាស់យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានសម្តែងការត្រៀមខ្លួនដើម្បីបញ្ចប់ “ដំណាក់កាលក្តៅ” នៃជម្លោះជាមួយរុស្ស៊ី ជាថ្នូរនឹងការចូលជាសមាជិករបស់អ៊ុយក្រែន នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ លោក ហ្សេឡិនស្គី ត្រូវបានដកស្រង់សម្តីថា “ប្រសិនបើយើងចង់បញ្ឈប់ ដំណាក់កាលក្តៅនៃសង្រ្គាម យើងត្រូវដាក់ទឹកដីអ៊ុយក្រែន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង នៅក្រោមឆ័ត្រណាតូ ហើយយើងត្រូវធ្វើវាឱ្យលឿន”...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី២ ធ្នូនេះ បានអញ្ជើញជួបពិភាក្សាជាមួយ លោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
វ៉ាស៊ីនតោន៖ កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក កបានតែងតាំងលោក Massad Boulos ដែលជាឪពុកក្មេករបស់កូនស្រីគាត់ ជាទីប្រឹក្សាជាន់ខ្ពស់របស់គាត់ ទទួលបន្ទុកកិច្ចការអារ៉ាប់ និងនៅមជ្ឈិមបូព៌ា ។ លោក ត្រាំ បានប្រកាសនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា “ខ្ញុំមានមោទនភាពក្នុងការប្រកាសថា...
គៀវ៖ នៅក្នុងការផ្លាស់ប្តូរជំហរដ៏សំខាន់មួយ ស្តីពីបទឈប់បាញ់ដ៏មានសក្តានុពល បន្ទាប់ពីជម្លោះរយៈពេល ៣៣ ខែ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានបង្ហាញជាលើកដំបូងថា ទីក្រុងគៀវ អាចទទួលយកការគ្រប់គ្រងរបស់រុស្ស៊ី លើទឹកដីមួយចំនួនរបស់ខ្លួនជាថ្នូរនឹង ការប្ដូរយកសមាជិកភាពរបស់ខ្លួន នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ ឥរិយាបថថ្មីរបស់អ៊ុយក្រែន ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការឆ្លើយតបទៅនឹងជ័យជម្នះរបស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក...
ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានសម្តែងការខកចិត្តជាខ្លាំងចំពោះការ សម្រេចចិត្តរបស់សភាអឺរ៉ុបឲ្យមានការសើរើEBA និងដាក់ទណ្ឌកម្មកម្ពុជា។ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចថ្មីមួយ ឲ្យមានការសើរើប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) ចំនួន ៨០% និងដាក់ទណ្ឌកម្មមកលើរាជរដ្ឋាភិបាលកម្ពុជា។ សភាអឺរ៉ុប បានលើកឡើងពាក់ព័ន្ធអង្គការសង្គមស៊ីវិល ទាមទារឲ្យដោះលែងអ្នកទោសនយោបាយ សកម្មជន បរិស្ថាន និងអ្នកសារព័ត៌មាន។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋសភា នាថ្ងៃ២៩...