បរទេស៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានជូនដំណឹងកាលពីថ្ងៃច័ន្ទ ចំពោះការកើនឡើងនៃកាត់ទោសប្រហារជីវិត នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមុន ដែលបានជំរុញឱ្យចំនួនសរុប នៃអ្នកដែលត្រូវប្រហារជីវិតនៅក្នុងប្រទេសនេះ រហូតមកដល់ពេលនេះដល់ជាង ៤០០ នាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨១ នាក់ត្រូវបានគេសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងខែសីហាតែមួយ គឺច្រើនជាងចំនួន ៤៥នាក់...
បរទេស៖ កំណកដុំប្រេងជាច្រើនបានរសាត់មកលើ ច្រាំងដោយសាររលកហើយ ដែលបានរាយប៉ាយតាមឆ្នេរ Nha Trang ដែលលាតសន្ធឹងប្រហែល ៣ គីឡូម៉ែត្រ ក្នុងប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ អ្នកទេសចរ និងអ្នកធ្វើដំណើរតាមឆ្នេរ បានរកឃើញដុំប្រេងដែលនៅរាយប៉ាយ លាតសន្ធឹងរាប់សិបម៉ែត្រ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានសរសេរថាប្លុកNATO មិនចង់ចូលរួមដោយផ្ទាល់នៅក្នុង ជម្លោះជាមួយទីក្រុងមូស្គូទេ។ ការលើកឡើងដែលធ្វើដោយ អ្នកនាំពាក្យប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ ដោយនិយាយអំពីការទាមទារពីអ៊ុយក្រែន និងសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការបរទេសប៉ូឡូញចំពោះបញ្ហានេះ។ ទីក្រុងគៀវបានស្នើម្តងហើយម្តងទៀត នូវអ្នកគាំទ្រលោកខាងលិចរបស់ខ្លួនឱ្យបាញ់ទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ីនៅក្នុងដែនអាកាសរបស់ខ្លួន ខណៈដែលការការពារដែនអាកាសរបស់ខ្លួន កាន់តែចុះខ្សោយទៅហើយនោះ។ អ្នកនាំពាក្យរបស់ប្លុកបានប្រាប់ ទីភ្នាក់ងារសារព័ត៌មានអេស្ប៉ាញ Europa Pressថា៖...
បរទេស៖ ប្រទេសវ៉េណេស៊ុយអេឡា បានចោទសហរដ្ឋអាមេរិកពីបទ “ប្លន់” និងបង្ខំប្រទេសជិតខាងឱ្យ “ក្លាយជាអ្នកសមគំនិត” បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានរឹបអូស យកយន្តហោះរបស់ប្រធានាធិបតី ម៉ាឌូរ៉ូ ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋាភិបាលវេណេស៊ុយអេឡា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២ ខែកញ្ញាថា “អាជ្ញាធរអាមេរិកបានរឹបអូស...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២នេះ បានអញ្ជេីញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតថ្លែងអំណរគុណចំពោះ ឧត្ដមនាវីឯក ទៀ សុខា និងលោកជំទាវ ដែលបានបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែន ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព...
ភ្នំពេញ៖ សហជីពនៅកម្ពុជាចេញថ្កោលទោស ចំពោះសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ធ្វើបាតុកម្មនៅកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗ មានចេតនាធ្វើបដិវត្តន៍ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បង់ទឹកដី។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានថ្កោលទោសចំពោះបាតុកម្មក្បត់ជាតិ នៅប្រទេសកូរ៉េខាងត្បូង ដែលដឹកនាំដោយមេឧទ្ទាម សម...
បរទេស៖ សហជីព UNITE HERE បាននិយាយថា អ្នកធ្វើការនៅតាមសណ្ឋាគារប្រហែល ១០.០០០នាក់ បានចាប់ផ្តើមធ្វើកូដកម្មច្រើនថ្ងៃ កាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុងជាច្រើន របស់សហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចពិភាក្សាកិច្ចសន្យាជាមួយ Marriott International, Hilton Worldwide និង Hyatt Hotels បានជាប់គាំង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១...
វិមានក្រឹមឡាំង៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចោទសួរអំពីហេតុផលរបស់ អាជ្ញាធរបារាំងសម្រាប់ការចាប់ខ្លួននាយកប្រតិបត្តិ Telegram លោក Pavel Durov ដោយចង្អុលទៅភាពមិនសមហេតុផល ដែលឲ្យរូបលោកទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត ដោយប្រើបណ្តាញរបស់លោកនោះ យោងតាមការចេញផ្សាយពីគេហទំព័រ RT។ សហគ្រិនបច្ចេកវិទ្យាជនជាតិរុស្ស៊ីរូបនេះ ត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋាន Paris-Le Bourget កាលពីសប្តាហ៍មុន...
ហ្គាហ្សាៈ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហារបន្តរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៤០,៧៣៨នាក់។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៤៧នាក់ និងរបួស ៩៤នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤០,៧៣៨នាក់ និងរបួសដល់ ៩៤,១៥៤នាក់ ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលបានផ្ទុះឡើង កាលពីថ្ងៃទី៧...