កូឡាឡាំពួរ៖ នៅថ្ងៃព្រហស្បតិ៍នេះ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងថា ពលរដ្ឋជាង៣៧.០០០នាក់ បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ ចុះយ៉ាងខ្លាំងនៅក្នុងរដ្ឋចំនួន៦ របស់ប្រទេសម៉ាឡេស៊ី នៅក្នុងសប្តាហ៍នេះ ។ លោក Anwar បានប្រាប់ដល់សភាថា ជម្រកបណ្តោះអាសន្នចំនួន ៣២២កន្លែង ត្រូវបានបើកឲ្យដំណើរការនៅរដ្ឋ Kelantan, Terengganu,...
តៃប៉ិ៖ យោធារបស់កោះតៃវ៉ាន់ បានធ្វើសមយុទ្ធការពារ ដែនអាកាសរយៈពេលមួយព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ ដើម្បីសាកល្បងការឆ្លើយតប និងនីតិវិធីនៃការចូលរួមរបស់ខ្លួន នៅមុនពេលដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី Lai Ching-te នៅចុងសប្តាហ៍ទៅកាន់ដែនមហាសមុទ្រប៉ាស៊ីហ្វិក ដែលនឹងរួមបញ្ចូលគ្នាជាមួយ សហរដ្ឋអាមេរិកផងដែរ ។ យោងតាមការវាយតម្លៃរបស់កោះតៃវ៉ាន់ និងមន្ត្រីសន្តិសុខក្នុងតំបន់បានឱ្យដឹងថា ប្រទេសចិន ទំនងជានឹងចាប់ផ្តើមសមយុទ្ធយោធា នៅប៉ុន្មានថ្ងៃខាងមុខនេះនៅជិតកោះតៃវ៉ាន់ ដោយយកហេតុផលនៃការធ្វើដំណើរ នាពេលខាងមុខរបស់លោក Lai...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ ARDB សូមគោរពសម្តែងនូវអំណរសាទរ ដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) នៅថ្ងៃអង្គារ...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានដាក់សេចក្តីជូនដំណឹងមួយ ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ពីចេតនារបស់ខ្លួន ដើម្បីប្តឹងឧទ្ធរណ៍ លើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ។ សេចក្តីថ្លែងការណ៍របស់ការិយាល័យ នាយករដ្ឋមន្ត្រីបានឲ្យដឹងថា អ៊ីស្រាអែល ក៏បានស្នើឱ្យពន្យារពេលការអនុវត្តដីកាចាប់ខ្លួន ដែលត្រូវបានចេញកាលពីសប្តាហ៍មុន...
បន្ទាយមានជ័យ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងពីក្រុមប្រឆាំងដែល មានសកម្មភាពងប់ងល់ប្រឆាំងផ្កាប់មុខនាពេលកន្លងមក ដូចជា ហៃ វណ្ណា ជាដើមបានមកសុំចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំ រាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ។ សម្តេចធិបតីក៏បានលើកឡើងពីលោក ហៃ វណ្ណាចំពោះសកម្មភាពកន្លងមក ដែលរូបគេជាយុវជនរបស់អតីតបក្សប្រឆាំង នៅជប៉ុនបានដឹកនាំធ្វើបាតុកម្មយ៉ាងផុសផុលមុនគេ ក្នុងការប្រឆាំងរាជរដ្ឋាភិបាលស្ទើរគ្រប់ទម្រង់។ ការលើកឡើងរបស់សម្តេចធិបតីនេះ ក្រោយពីអ្នកគាំទ្ររបស់ អតីតបក្សប្រឆាំងដែលនាំគ្នាជេរប្រមាថ...
រីហ្គា៖ បេសកកម្មរបស់អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលជាបេសកកម្មប៉ូលីសអាកាសបាល់ទិក បានបញ្ចប់ការដាក់ពង្រាយរបស់ខ្លួន នៅក្នុងប្រទេសឡាតវី ជាមួយនឹងពិធីមួយនៅឯមូលដ្ឋានទ័ពអាកាសនៅ Lielvarde ។ ក្នុងអំឡុងពេលបេសកកម្មនៅប្រទេសឡាតវី ដែលមានរយៈពេលពីខែមីនាដល់ខែវិច្ឆិកា យន្តហោះចម្បាំងត្រូវបានហោះ ចេញពីមូលដ្ឋានយោធាចំនួន ៥៤ ដងក្នុងការឆ្លើយតបទៅនឹង ការហៅទូរស័ព្ទជូនដំណឹង។ ឥឡូវនេះបេសកកម្មនឹងត្រឡប់ទៅមូលដ្ឋាន Amari ដែលត្រូវបានជួសជុលឡើងវិញ របស់ប្រទេសអេស្តូនី ជាកន្លែងដែលយន្តហោះចម្បាំង...
បរទេស៖ ប្រធានរដ្ឋអាជ្ញារបស់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃពុធ គឺបានស្នើឱ្យចៅក្រមចេញដីកា ចាប់ខ្លួនមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹង ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា របស់ប្រទេសនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧត្តមសេនីយ Min Aung Hlaing ដែលបានដណ្តើមអំណាច ពីមេដឹកនាំជាប់ឆ្នោតលោកស្រី...
ភ្នំពេញ៖ អ្នកជំនាញលើកឡើងថា ការចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងវិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី គឺជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍមូលធនមនុស្ស។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ស្ថាបនិក និងជានាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី រវាងកម្ពុជាដែលមានក្រសួងការងារ ជាមួយប្រទេសអូស្ត្រាលី...
ហែលស៊ីនគី៖ មេដឹកនាំនៃប្រទេស Nordic និង Baltic ចូលរួមដោយនាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk បានសម្តែងការបន្ត និងពង្រីកការគាំទ្ររបស់ពួកគេ សម្រាប់អ៊ុយក្រែន ចំពេលកំពុងមានសង្គ្រាម អូសបន្លាយជាមួយរុស្ស៊ី។ ការសន្យានេះត្រូវបានធ្វើឡើងនៅពេលដែល នាយករដ្ឋមន្ត្រីនៃប្រទេសដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ ន័រវេស ប៉ូឡូញ និងស៊ុយអែត រួមជាមួយនឹងរដ្ឋមន្ត្រីការបរទេសនៃប្រទេសឡាតវី បានចាប់ផ្តើមកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅ...
បន្ទាយមានជ័យ៖ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា នៅខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃ២៩ វិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លី ត្រូវជឿជាក់លើរាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាទំនាស់ដីធ្លីកុំជឿ អ្នកញុះញង់របស់បុគ្គលមួយចំនួន នាំឲ្យខាត់ប្រយោជន៍ផ្ទាល់ខ្លួនទៅវិញទេ ៕