ភ្នំពេញ៖ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរ មានសមត្ថកិច្ច ចុះតាមដានត្រួតពិនិត្យជាប្រចាំ ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងតាមដាន ចំពោះក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ លើករណីធ្វើប្រតិបត្តិការក្រៅដែនអាជ្ញាបណ្ណ។ ការណែនានេះ ធ្វើឡើង នៅក្នុងកិច្ចប្រជុំ ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបនៅថ្ងៃទី២៦ ខែ សីហា...
កាលពីចុងសប្តាហ៍កន្លងទៅនេះ (23-24/សីហា) មិត្តហ្វូន សហការជាមួយអាជ្ញាធរជាតិអប្សរា និងដៃគូផ្សេងៗទៀតដូចជា ក្រុមហ៊ុនឆេមពាន ហាយតិច Nham 24 និង Kospet បានប្រែក្លាយតំបន់អង្គរទៅជាអច្ឆរិយៈដ៏រស់រវើក។ គឺការរួមបញ្ចូលកីឡាជាមួយនឹងការការពារបរិស្ថាន ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមជាច្រើន និងបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង។ Cycling Green Wonderland គឺជាដំណើរជិះកង់ពណ៌បៃតងដ៏មានន័យ ដែលមិត្តហ្វូនបានដាំដើមឈើជាង 700 ដើមនៅក្នុងតំបន់បេតិកភណ្ឌអង្គរ...
បរទេស៖ សេវាកម្មចារកម្មបរទេសរុស្ស៊ី (SVR) បានព្រមានថា សហរដ្ឋអាមេរិកកំពុងរៀបចំឆាក សម្រាប់រដ្ឋប្រហារបែបដែលធ្លាប់ធ្វើ នៅអ៊ុយក្រែននៅក្នុងប្រទេសហ្សកហ្ស៊ី ដោយជំរុញការតវ៉ាមុនការ បោះឆ្នោតសភារដូវស្លឹកឈើជ្រុះនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ សេវាកម្មចារកម្មបរទេសរុស្ស៊ី (SVR) បានអះអាងដោយលើកឡើងពីព័ត៌មានដែលមានថា សេតវិមាន “មិនសប្បាយចិត្តជាខ្លាំង” ជាមួយនឹងស្ថានភាពនៅក្នុងប្រទេសហ្សកហ្ស៊ី...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចែករំលែកបទពិសោធន៍ល្អៗ ក៏ដូចជា សេវាកម្មធនាគារនៅកម្ពុជា និងចក្ខុវិស័យ ARDB សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មនៅជនបទ ដល់គណៈប្រតិភូធនាគារអភិវឌ្ឍន៍ចិន (CDB) ។ នាថ្ងៃទី២៦ ខែសីហា នៅទីស្នាក់ការកណ្តាលធនាគារ ARDB គណៈប្រតិភូធនាគារអភិវឌ្ឍន៍ចិន...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានជំរុញឱ្យប្រទេសចិន លុបចោលការហាមឃាត់លើអាហារសមុទ្រ របស់ប្រទេសជប៉ុនភ្លាមៗ បន្ទាប់ពីការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពីរោងចក្រហ្វូគូស៊ីម៉ា ដែលខូចចូលទៅក្នុងសមុទ្រ បានចាប់ផ្តើមកាលពីមួយឆ្នាំមុន។ លោក គីស៊ីដា បានប្រាប់មន្ត្រីសហករណ៍ជលផល ក្នុងស្រុកក្នុងខេត្តហ្វូគូស៊ីម៉ា ថា ការហាមឃាត់របស់ប្រទេសចិន គឺជា “វិធានការដែលមិនផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ និងមិនអាចទទួលយកបានឡើយ ជប៉ុនជំរុញឱ្យលុបចោលជាបន្ទាន់នៃការហាមឃាត់ និងធ្វើសំណើនៅគ្រប់កម្រិតទាំងអស់”។...
បរទេស៖ អគ្គលេខាធិការសភាប្រទេសវៀតណាម គឺលោក Bui Van Cuong បាននិយាយកាលពីថ្ងៃចន្ទថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី របស់វៀតណាមនឹងធ្វើឡើងក្នុងសម័យ ប្រជុំរដ្ឋសភាក្នុងខែតុលា ដោយយោងតាមសេចក្តីសម្រេចចិត្តរបស់បក្ស។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងជំនួបជាមួយអតីតថ្នាក់ដឹកនាំបក្ស និងមេដឹកនាំរបស់រដ្ឋនាថ្ងៃទី ១៥ ខែសីហា...
តូក្យូ៖ ប្រទេសជប៉ុន បានថ្កោលទោសការរំលោភលើដែនអាកាសរបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមក ដោយយន្តហោះយោធាចិនកាលពីថ្ងៃមុន ដោយបានហៅវាថា ជាការរំលោភលើអធិបតេយ្យភាព និងសុវត្ថិភាពរបស់ខ្លួន ដែលមិនអាចទទួលយកបានទាំងស្រុង។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Minoru Kihara បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារទឹកដី ដែនសមុទ្រ និងដែនអាកាសរបស់យើង ហើយនឹងក្រោកឈរឡើង ដើម្បីនិយាយពីអ្វីដែលយើងត្រូវនិយាយ” ។ ប្រធានខុទ្ទកាល័យលោក Yoshimasa...
ភ្នំពេញ៖ ស្ថានទូតថៃប្រចាំកម្ពុជា សហការជាមួយក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រៀបចំសិក្ខាសាលាក្រោមប្រធានបទ “ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម : ស្វែងយល់អំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងការងារគយនៅកម្ពុជា” ដែលមានអ្នកចូលរួមប្រមាណ ១៥០ រូប ដែលជាពីតំណាងមកពីក្រុមហ៊ុននាំចេញ-នាំចូល, ក្រុមហ៊ុនដឹកជញ្ជូន, ក៏ដូចជាតំណាងមកពីរដ្ឋបាលគយថៃ។ នាឱកាសអញ្ជើញចូលរួម សិក្ខាសាលាខាងលើនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ លោក...
ឥស្លាម៉ាបាដ៖ កាលពីថ្ងៃចន្ទ យ៉ាងហោចណាស់មានមនុស្សចំនួន ៥៣នាក់ រួមទាំងបុគ្គលិកសន្តិសុខ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងការវាយប្រហារ ជាបន្តបន្ទាប់នៅក្នុងខេត្ត Balochistan ស្ថិតនៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន ។ អង្គការចាត់តាំង Balochistan Liberation Army ហៅកាត់ថា (BLA) ដែលបានអះអាងទទួលខុសត្រូវ ចំពោះការវាយលុកនោះ បានបើកការវាយប្រហារភ្លាមៗ នៅមុនពាក់កណ្តាលអធ្រាត្រ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានប្តេជ្ញាបង្ក្រាបការធ្វើចំណាកស្រុកខុសច្បាប់ និងពន្លឿនការនិរទេសជនភៀសខ្លួន ដោយសារការបាញ់ប្រហារដ៏សាហាវមួយ ដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តិដោយអ្នកស្វែងរក សិទ្ធិជ្រកកោនជនជាតិស៊ីរីសមរម្យ។ ប្រភពដដែលបានឲ្យដឹងទៀតថា លោក Scholz បានធ្វើការសន្យាខណៈដែលបានទៅមើលទីតាំង នៃការវាយប្រហារកាលពីថ្ងៃចន្ទ។ ជនដៃដល់ម្នាក់បានវាយដំអ្នកទស្សនា នៅឯពិធីបុណ្យនៃភាពចម្រុះក្នុងទីក្រុង Solingen កាលពីយប់ថ្ងៃសុក្រ។ ជាលទ្ធផលមនុស្សបីនាក់...