បរទេស៖ ការិយាល័យរបស់នាយករដ្ឋមន្រ្តីថៃ បាននិយាយនៅថ្ងៃអង្គារថា នាយករដ្ឋមន្ត្រីលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ហើយក្នុងអំឡុងពេលសន្ទនានោះ ភាគីទាំងពីរបានសន្យាថា នឹងគាំទ្រដល់រដ្ឋបាលរបស់គ្នាទៅវិញទៅមកផងដែរ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤...
កំពង់ធំ: បន្ទាប់ពីទទួលបានដំណឹង ដ៏សែនក្រៀមក្រំ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងលោកស្រី លឹម អៀងចេង បានចាត់ឱ្យលោកវរសេនីយ៍ឯក ម៉ៅ ចាន់ធី អធិការនគរបាលស្រុកសន្ទុក និងក្រុមការងារ នាំយកថវិកាផ្ទាល់ខ្លួន ទៅចូលរួមរំលែកទុក្ខដល់សពកុមារ ដែលលង់ទឹកស្រះចំនួន ៣នាក់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានគំរាមទីក្រុងប៉េកាំងជាមួយនឹង ការដាក់ទណ្ឌកម្មក្នុងអំឡុងពេល កិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែល ជាកន្លែងដែលអ្នកការទូតកំពូល របស់សហភាពអឺរ៉ុប បានប្រមូលផ្តុំគ្នាដើម្បីពិភាក្សាអំពីការ ស៊ើបការណ៍សម្ងាត់នាពេលថ្មីៗនេះ ដែលបង្ហាញថា ប្រទេសចិនកំពុងផ្តល់ការគាំទ្រផ្នែកយោធា ដល់ប្រទេសរុស្ស៊ីចំពេលមានជម្លោះអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅមុនកិច្ចប្រជុំកាលពីថ្ងៃចន្ទ...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា រំពឹងថា ប្អូនស្រីរបស់លោកដែលជា អតីតនាយករដ្ឋមន្ត្រីដែលកំពុងរត់គេចខ្លួន គឺ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នឹងត្រឡប់មកប្រទេសថៃវិញនៅអំឡុងខែមេសា ឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា សារព័ត៌មាន...
ព្រះសីហនុ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសផ្ដល់សិទ្ធិទាំងស្រុងជូនរដ្ឋបាលខេត្តព្រះសីហនុ រៀបចំមន្រ្តីផ្ទេរពីអង្គភាពផ្សេងៗ ចូលទៅបម្រើការងារ នៅរដ្ឋបាលសាលាក្រុងកំពង់សោម ទាំងមន្រ្តីរាជការស៊ីវិល និងកងកម្លាំង ដោយត្រូវរៀបចំជាកញ្ចប់ឱ្យត្រឹមត្រូវ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា នាឱកាសអញ្ជើញចុះពិនិត្យទីតាំងត្រូវសាងសង់អគារ រដ្ឋបាលសាលាក្រុងកំពង់សោម ស្ថិតនៅភូមិអុង សង្កត់រាម ក្រុងកំពង់សោម...
បរទេស៖ ប្រធានាធិបតីចិនលោក Xi Jinping បានដាក់ចេញនូវដែនកំណត់ចំនួនបួន ដែលសហរដ្ឋអាមេរិកគួរតែគោរពដើម្បី រក្សាទំនាក់ទំនងប្រកបដោយតុល្យភាព និងសុខភាពល្អរវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Xi Jinping បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងមានគោលបំណងបណ្តុះទំនាក់ទំនង “ស្ថិរភាព សុខភាព និងនិរន្តរភាព”...
បរទេស៖ ស្ត្រីជនជាតិរុស្សីម្នាក់ ត្រូវបានអ្នករត់ម៉ូតូឌុបលើកម្មវិធី Bolt វាយធ្វើបាប បន្ទាប់ពីនាងបានប្រាប់គាត់ឱ្យបន្ថយល្បឿន ព្រោះខ្លាចមានគ្រោះថ្នាក់។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ភ្នាក់ងារអចលនៈទ្រព្យអាយុ ៤១ឆ្នាំ ត្រូវបានគេស្គាល់ថាជា Anna បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីស Muang Pattaya...
ដីនៅក្រាំងធ្នង់លក់បន្ទាន់ តម្លៃត្រឹមតែ ២៥,០០០ដុល្លារប៉ុណ្ណោះ (អាចចរចាបាន) -ប្លង់រឹង (L-Map) -ទំហំដី ៥៤ម៉ែត្រក្រឡា (4.5m x 12m) -ចាក់ដីហើយស្អាត -ជិតសាលារៀន -ជិតមណ្ឌលសុខភាព -សម្រាប់សាងសង់លំនៅដ្ឋាន ចាប់អារម្មណ៍ សូមទាក់ទងមកលេខ 0712999789 រឺតេឡេក្រាម 0712999789
ព្រៃវែង ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សខេត្តព្រៃវែង ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន ១១៩នាក់ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានកោតសរសើរ និងលើកទឹកចិត្តដល់សិស្សនិទ្ទេស A ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ...
តូក្យូ៖ ប្រទេសជប៉ុន និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីជួយសម្រួលដល់ការ ផ្លាស់ប្តូរព័ត៌មានសន្តិសុខ ដែលបានចាត់ថ្នាក់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ចំពេលមានសង្រ្គាមដ៏រ៉ាំរ៉ៃរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ដែលឥឡូវនេះពាក់ព័ន្ធនឹងកងទ័ពកូរ៉េខាងជើង ចូលរួមប្រយុទ្ធថែមទៀត។ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya ដែលបានធ្វើទស្សនកិច្ច ដោយមិនប្រកាសនៅទីក្រុងគៀវ នៅមុនថ្ងៃនោះ និងនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានចូលរួមក្នុងពិធីមួយ...