ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេលបីថ្ងៃ ត្រូវបានបិទបញ្ចប់ជាមួយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន រួមទាំងភ្ញៀវទេសចរបរទេសសរុបជាង៦លាននាក់។ របាយការណ៍វាយតម្លៃរួមរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអះអាងថា ក្នុងរយៈពេលបីថ្ងៃមកនេះ ប្រជាពលរដ្ឋចូលរួមកម្សាន្ដសប្បាយប្រកបដោយទឹកមុខសប្បាយរីករាយ នៅក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យ ក្រោមកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ជោគជ័យ នៃការយល់ដឹង និងទុកដាក់សំរាមបានល្អប្រសើរ ក្នុងព្រះរាជពិធីបុណ្យអុំទូក ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នា យ៉ាងរឹងមាំ រវាងក្រុមគ្រួសារបរិស្ថាន រួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
តូក្យូ៖ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” របស់ពួកគេអំពីការអភិវឌ្ឍន៍មីស៊ីល របស់ទីក្រុងព្យុងយ៉ាង និងកិច្ចសហប្រតិបត្តិការយោធា ដ៏ស៊ីជម្រៅរបស់ខ្លួនជាមួយទីក្រុងមូស្គូ បន្ទាប់ពីកងទ័ពកូរ៉េខាងជើង បានចាប់ផ្តើមប្រយុទ្ធនៅក្នុងសង្គ្រាម របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ នៅក្នុងជំនួបកំពូលរបស់ពួកគេ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានព្រមព្រៀងគ្នាលើតម្រូវការ សម្រាប់ប្រជាជាតិទាំងពីរធ្វើការជាមួយគ្នា...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានអំពាវនាវដល់ក្រុមហ៊ុន ផលិតរថយន្តឱ្យសម្របខ្លួន ជាមួយនឹងរថយន្តថ្មីរបស់ពួកគេទៅជាឥន្ធនៈ ជីវឥន្ធនៈនៅដើមទសវត្សរ៍ឆ្នាំ២០៣០ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយឧស្ម័នឡើងកំដៅផែនដី។ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មបាននិយាយថា ខ្លួនរំពឹងថា រថយន្តនឹងអាចប្រើប្រាស់បានជាមួយប្រេងសាំង លាយជាមួយនឹងជីវឥន្ធនៈរហូតដល់ ២០ភាគរយ ដោយបន្ថែមថា ខ្លួនគ្រោងនឹងធ្វើការជាមួយវិស័យឯកជន ដើម្បីបង្កើតផែនការសកម្មភាពមួយ នៅរដូវក្តៅក្រោយ។ ជីវឥន្ធនៈត្រូវបានផលិតចេញពីរុក្ខជាតិ ដែលស្រូបយកកាបូនឌីអុកស៊ីត និងមានប្រសិទ្ធភាពជាងក្នុងការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូបានបញ្ជាក់ថា ខ្លួនបានធ្វើការវាយប្រហារទ្រង់ទ្រាយធំ សាជាថ្មីមួយទៀតលើអ៊ុយក្រែន ត្រឹមតែមួយយប់ប៉ុណ្ណោះ ដោយផ្តោតលើថាមពលដ៏សំខាន់ និងហេដ្ឋារចនាសម្ព័ន្ធយោធា និងឧស្សាហកម្ម។ ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យដោយរៀបរាប់ លម្អិតអំពីប្រតិបត្តិការនេះ ដែលប្រើប្រាស់អាវុធ រយៈចម្ងាយឆ្ងាយតាមអាកាស និងតាមសមុទ្រ ព្រមទាំងយន្តហោះគ្មានមនុស្សបើកផងដែរ។ ក្រសួងបានបញ្ជាក់បែបនេះថា៖ ការវាយប្រហារដែលត្រូវផ្តោតទៅលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់ ដែលគាំទ្រដល់ការងារនៃបរិវេណ...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃសៅរ៍ថា លោកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយរដ្ឋបាលចូល ដែលគ្រោងនឹងចាប់ផ្តើមនៅខែមករា ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ប្រសិនបើប្រទេសនេះមិនចាត់ទុក ប្រទេសចិនជាសត្រូវ។ នៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ ពួកគេនៅប្រទេសប៉េរូ លោក ស៊ី បានសង្កត់ធ្ងន់ថា ដើម្បីឲ្យទំនាក់ទំនងទ្វេភាគីឆ្ពោះទៅមុខ...
តូក្យូ៖ ការវាយតម្លៃ សម្រាប់គណៈរដ្ឋមន្ត្រី របស់នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba បានកើនឡើង ៧,៩ភាគរយដល់ ៤០ភាគរយ នេះបើតាមការស្ទង់មតិរបស់កាសែត Kyodo News បានបង្ហាញនៅថ្ងៃអាទិត្យនេះ ដោយទុកឱ្យវានៅតែទាបជាង ការគាំទ្រដំបូងរបស់ខ្លួនដែលមានជាង ៥០ ភាគរយកាលពីជាងមួយខែមុន។ ការស្ទង់មតិតាមទូរស័ព្ទ ដែលបានធ្វើឡើងរយៈពេល ពីរថ្ងៃចាប់ពីថ្ងៃសៅរ៍នេះ បានរកឃើញថា ៦៩,៩ភាគរយនៃអ្នកឆ្លើយតបគាំទ្រ...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងលើកទឹកចិត្តដល់ក្រុមការងារ គិលានសង្រ្គោះសុខាភិបាល ដោយពោលពាក្យមួយឃ្លាថា «ការលះបង់ដោយសេចក្តីគោរពស្មោះស្ម័គ្រ នៃបុគ្គលិកសុខាភិបាល នៅពីក្រោយការសប្បាយរីករាយ របស់ប្រជាពលរដ្ឋដ៏ឧត្តុង្គឧត្តមនៃយើង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក»។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណផ្ទាល់ដល់មន្រ្តីសុខាភិបាល ដែលបានចូលរួមលះបង់ពេលវេលា ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី...
ដាម៉ាស់៖ អ៊ីស្រាអែលបានបង្កើនការវាយប្រហារ របស់ខ្លួនលើប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ ដោយវាយប្រហារសង្កាត់លំនៅឋាន ពីរក្នុងក្រុងដាម៉ាស់ និងតំបន់នៅតាមព្រំដែនស៊ីរី-លីបង់ក្នុងខេត្ត Homs ភាគកណ្តាលប្រទេស។ យោងតាមក្រសួងការពារជាតិស៊ីរី និងទូរទស្សន៍រដ្ឋបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ និង ១៦ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលកងកម្លាំងអ៊ីស្រាអែល បានវាយប្រហារទៅលើអគារលំនៅដ្ឋានចំនួន ៣ នៅក្នុងសង្កាត់ al-Mazzeh ភាគខាងលិចទីក្រុងដាម៉ាស់...
ប្រ៊ុចសែល៖ គណៈកម្មការអឺរ៉ុប បានប្រកាសផ្តល់មូលនិធិសម្រាប់ គម្រោងលទ្ធកម្មការពារឆ្លងព្រំដែនចំនួន៥ ក្នុងគោលបំណងសម្រួលកិច្ចសហប្រតិបត្តិការ ក្នុងចំណោមរដ្ឋជាសមាជិកសហភាពអឺរ៉ុប។ គណៈកម្មាការបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងទាំងនេះ គាំទ្រដោយ ការពង្រឹងឧស្សាហកម្មការពារអឺរ៉ុប តាមរយៈលទ្ធកម្មរួម (EDIRPA) ម្នាក់ៗនឹងទទួលបាន ៦០ លានអឺរ៉ូ (៦៣,៦លានដុល្លារអាមេរិក) ដែលសរុបជាថវិកា ៣០០លានអឺរ៉ូ។ លោកស្រី Margrethe Vestager...