បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មកដល់ពេលនេះប្រទេសរុស្ស៊ី មិនដែលដាក់សម្ពាធក្រុមហ៊ុនបរទេស ឲ្យចាកចេញពីប្រទេសចំពេល មានទណ្ឌកម្មលោកខាងលិច ក្នុងទំហំធំនោះទេ។ ការលើកឡើងដែលត្រូវបានធ្វើ ដោយប្រធានាធិបតីរុស្សីលោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធ នៅក្នុងសេចក្តីថ្លែងការណ៍ បែបអំពាវនាវមួយរបស់រុស្ស៊ីនៅទីក្រុងមូស្គូ។ លោក Putin បានកត់សម្គាល់ថា ទោះបីជាមានសម្ពាធនយោបាយ ពីរដ្ឋាភិបាលរបស់ពួកគេក៏ដោយ ក៏ក្រុមហ៊ុនជាច្រើនមកពីសហរដ្ឋអាមេរិក និងអឺរ៉ុបខាងលិចនៅតែបន្តប្រតិបត្តិការ...
កំពង់ធំ: លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានទទួលសំណើ សំណូមពរ និងបណ្ដឹងសរុបចំនួន២ករណី ជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង។ ករណីទី១៖ ប្រជាពលរដ្ឋនៅស្រុកកំពង់ស្វាយស្នើសុំធ្វើស្រែ លើដីដែលពួកគាត់ធ្លាប់បានប្រើប្រាស់ និងអាស្រ័យផលកន្លងមក នៅតំបន់អូរតាសេក (អាងទឹក ខឹម ឌៀង) ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់គោ...
កំពង់ធំ: នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៣និង៥០នាទី មានករណីភ្លើងឆេះផ្ទះចំនួន១ខ្នង នៅភូមិ ឈើទាលឃុំ កំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ មូលហេតុ ដោយសារដុតសំរាមក្រោយផ្ទះ ខ្វះការប្រុងប្រយ័ត្នធ្វើឱ្យឆេះរាលមកឆេះផ្ទះតែម្ដង។ តាមប្រភពពីសមត្ថកិច្ចលោកវីរៈសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្រុកស្ទោង បានឱ្យដឹងថាករណីភ្លើងឆេះផ្ទះមួយខ្នងម្ចាស់ផ្ទះឈ្មោះ សុខ ចាន់រម្យនាថ ភេទស្រីអាយុ៣៨ឆ្នាំ បណ្តាលឱ្យខូតខាតសម្បត្តិមានដូចជា÷...
ពោធិ៍សាត់៖ ពលរដ្ឋចំនួន ២៦គ្រួសារដែលមានដីទំទំនេរមិនមែនជា លំនៅដ្ឋានរស់នៅអចិន្ត្រៃយ៍ប្រភេទ”ខ” រងផលប៉ះពាល់នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ ច្រាំងស្ទឹងក្នុងភូមិសាស្ត្រឃុំវាល ចាប់ពីចំនុចផ្សារក្បាលហុងរហូតដល់ ក្រោមស្ពានអាកាសខាងលិចស្ទឹងពោធិ៍សាត់ នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានមកចូលរួមចាប់ឆ្នោតទទួលយក ដីឡូតិ៍លំនៅដ្ឋានទំហំ ៥×២០ម៉ែត្រ ជាការដោះស្រាយស្របតាម គោលនយោបាយឈ្នះ-ឈ្នះ ។ ពិធីចាប់ឆ្នោតខាងលើធ្វើឡើង នៅទីតាំងដីឡូតិ៍ស្ថិតនៅភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ក្រោមអធិបតីភាពលោកខូយ...
ពោធិ៍សាត់: រដ្ឋបាលខេត្តពោធិ៍សាត់គ្រោងដោះដូរដីឡូតិ៍ទំហំ ៥x២០មស្មើរៗគ្នា ជូនពលរដ្ខដែលរស់នៅជាប់របង វិទ្យាល័យពោធិ៍សាត់ចំនួន ១០គ្រួសារ ដើម្បីអោយពួកគាត់ទៅតាំងទីលំនៅថ្មីស្របច្បាប់ និង ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ សោភ័ណ្ឌភាពបរិស្ថាន និង អានាម័យនៅជុំវិញរបងវិទ្យាល័យពោធិ៍សាត់ ឈានទៅប្រឡងប្រណាំងស្តង់ដារសាលារៀនគំរូ និង សេវាសាធារណះគំរូនាពេលខាងមុខនេះ។ ទីតាំងដីដែលត្រូវដោះដូរហើយមានប្លង់កម្មសិទ្ធិត្រឹមត្រូវនោះគឺស្ថិតក្នុងបរិវេណដីឡូតិ៍ក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ សូមបញ្ជាក់ថា វិទ្យាល័យពោធិ៍សាត់បច្ចុប្បន្ន បាននឹងកំពុងធ្វើការរៀបចំសោភ័ណ្ឌភាព...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova កំពុងសញ្ជឹងគិតអំពីលទ្ធភាព នៃបណ្តាប្រទេសលោកខាងលិច វាយប្រហារកូរ៉េខាងត្បូងជាមួយនឹង ការដាក់ទណ្ឌកម្មជាការឆ្លើយតបទៅនឹង របាយការណ៍នៃការបង្រ្កាបការតវ៉ា ផ្នែកនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កាលពីថ្ងៃអង្គារបានប្រកាស ច្បាប់អាជ្ញាសឹកជាបន្ទាន់មួយ...
អ៊ីស្តង់ប៊ុល៖ នៅក្នុងប្រតិបត្តិការទ្រង់ទ្រាយធំមួយ នៅទូទាំងប្រទេសកាលពីថ្ងៃអង្គារ ប៉ូលិសតួកគី បានឃាត់ខ្លួនជនសង្ស័យចំនួន ៧៧នាក់ ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយ អង្គការភេរវកររដ្ឋឥស្លាម ហៅកាត់ (IS) ។ ទីភ្នាក់ងារព័ត៌មានរដ្ឋឈ្មោះថា Anadolu បានរាយការណ៍ឲ្យដឹងថា ប្រតិបត្តិការនេះគឺជាផ្នែកមួយ នៃការស៊ើបអង្កេតលើការ ផ្តល់ហិរញ្ញប្បទានដល់ក្រុម IS ដែលធ្វើឡើងដោយព្រះរាជអាជ្ញា នៃការិយាល័យរដ្ឋអាជ្ញាសាធារណៈ នៅក្នុងទីក្រុងកំពង់ផែភាគខាងលិចនៃទីក្រុង...
ម៉ានីល៖ ការិយាល័យរតនាគាររបស់ប្រទេសហ្វីលីពីន បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រាក់បំណុលរបស់ប្រទេសហ្វីលីពីន បានកើនឡើងដល់ ១៦,០២ពាន់ពាន់លានប៉េសូ ស្មើនឹងប្រហែល២៧៣,៥៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក គិតត្រឹមដំណាច់ខែតុលា ពោលគឺបានកើនឡើង ០,៨ភាគរយ ខ្ពស់ជាងកម្រិតតួលេខកាលពីចុងខែកញ្ញា ។ ការិយាល័យខាងលើបានសន្មតថា ការកើនឡើងនៃផលប៉ះពាល់ដោយផ្អែកលើ ការវាយតម្លៃនៃការធ្លាក់ថ្លៃប្រាក់ប៉េសូធៀបនឹង ប្រាក់ដុល្លារសហរដ្ឋអាមេរិក ។ ការិយាល័យដដែលនេះបានបញ្ជាក់ថា ៦៧,៩៨ភាគរយ នៃភាគហ៊ុនបំណុលសរុប ត្រូវបានចេញពីប្រភពក្នុងស្រុក...
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទុករយៈពេលកំណត់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាសង្គម ក៏ដូចជា បុគ្គលមានប្រជាប្រិយមួយចំនួន ធ្វើការលុបចោលព័ត៌មានល្បែងអនឡាញពីបណ្តាញសង្គម បើមិនដូច្នោះនឹងចាត់វិធានការតាមផ្លូវ។ ផ្អែកតាមសារាចរណែនាំ របស់ក្រសួងមហាផ្ទៃ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការជូនដំណឹងដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយ...
យេរ៉ូសាឡឹម៖ កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិអ៊ីស្រាអ៊ែល បានប្រកាស អំពីការទិញយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធស្វ័យភាពទំនើបដែលមានតម្លៃរហូត ៤០លានដុល្លារ ពីក្រុមហ៊ុន Elbit Systems ដែលជាក្រុមហ៊ុនផលិតអាវុធ និងឧបករណ៍សម្រាប់បម្រើដល់ វិស័យការពារជាតិអ៊ីស្រាអ៊ែល ។ ស្ថិតក្រោមកិច្ចសន្យាជាមួយក្រុមហ៊ុន Elbit នឹងផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក ដែលប្រមូលព័ត៌មានស៊ើបការណ៍ យន្តហោះគ្មានមនុស្សបើកជាក់លាក់សម្រាប់បេសកកម្ម និងយន្តហោះគ្មានមនុស្សបើកខ្នាតតូច ដែលត្រូវបានរចនាឡើងសម្រាប់ ការវាយប្រហារយ៉ាងជាក់លាក់នៅក្នុងតំបន់ទីក្រុង...