គៀវ៖ នៅក្នុងការផ្លាស់ប្តូរជំហរដ៏សំខាន់មួយ ស្តីពីបទឈប់បាញ់ដ៏មានសក្តានុពល បន្ទាប់ពីជម្លោះរយៈពេល ៣៣ ខែ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានបង្ហាញជាលើកដំបូងថា ទីក្រុងគៀវ អាចទទួលយកការគ្រប់គ្រងរបស់រុស្ស៊ី លើទឹកដីមួយចំនួនរបស់ខ្លួនជាថ្នូរនឹង ការប្ដូរយកសមាជិកភាពរបស់ខ្លួន នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ ឥរិយាបថថ្មីរបស់អ៊ុយក្រែន ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការឆ្លើយតបទៅនឹងជ័យជម្នះរបស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក...
ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានសម្តែងការខកចិត្តជាខ្លាំងចំពោះការ សម្រេចចិត្តរបស់សភាអឺរ៉ុបឲ្យមានការសើរើEBA និងដាក់ទណ្ឌកម្មកម្ពុជា។ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចថ្មីមួយ ឲ្យមានការសើរើប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) ចំនួន ៨០% និងដាក់ទណ្ឌកម្មមកលើរាជរដ្ឋាភិបាលកម្ពុជា។ សភាអឺរ៉ុប បានលើកឡើងពាក់ព័ន្ធអង្គការសង្គមស៊ីវិល ទាមទារឲ្យដោះលែងអ្នកទោសនយោបាយ សកម្មជន បរិស្ថាន និងអ្នកសារព័ត៌មាន។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋសភា នាថ្ងៃ២៩...
ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោក បានថ្កោលទោសការលក់អាវុធ របស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់ និងបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការប៉ុនប៉ងរបស់ខ្លួន ក្នុងការបង្កើតអាវុធក្នុងតំបន់ នេះបើយោងតាមករចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានធ្វើការកត់សម្គាល់ ជាការឆ្លើយតបទៅនឹងសេចក្តីប្រកាស របស់សហរដ្ឋអាមេរិកអំពីការ យល់ព្រមលើការលក់អាវុធចំនួន ៣៨៥ លានដុល្លារដល់កោះតៃវ៉ាន់។ លោក ក៏បានរិះគន់អាជ្ញាធររបស់គណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យនៅតៃវ៉ាន់...
ភ្នំពេញ៖ ប្រាសាទប្រាង្គលេខ៧ ស្ថិតនៅខាងជើងប្រាង្គកណ្តាលនៃប្រាសាទបាគង ក្នុងកំពែងទី១ មានកម្ពស់១៤.៥០ម៉ែត្រ ទទឹង ៧.៤០ម៉ែត្រ ដែលអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលនៅក្នុងដំណាក់កាលទី២ តាំងពីខែឧសភា ឆ្នាំ២០២៤ រហូតមកដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ចប់ដោយជោគជ័យហើយ។ នេះបើតាមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា ។ លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស ឱ្យដឹងថា...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានបង្ហាញការយល់ឃើញនាថ្ងៃ២ ធ្នូ ថា ការចាត់វិធានការផ្លូវច្បាប់ទៅលើបុគ្គលជាអ្នកសូកប៉ាន់ និងអ្នកទទួលសំណូកនាពេលនេះ នឹងក្លាយជារូបភាពដ៏ប្រសើរមួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមរយៈការផ្ដល់មេរៀន និងបទពិសោធន៍ទៅដល់អ្នកដែលមានបំណងចង់សូកប៉ាន់ ឬទទួលសំណូកទាំងឡាយ ឱ្យមានការខ្លាចក្រែងរអែងនឹងច្បាប់ដែលមានជាធរមាន។ ការលើកឡើងរបស់លោកនេះ បន្ទាប់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃ២៩ វិច្ឆិកា បានចេញដីកាឃុំខ្លួន ស្ត្រី២នាក់ ដាក់ពន្ធនាគារពាក់ព័ន្ធយកលុយ៣០ម៉ឺនដុល្លារទៅឱ្យលោក...
បរទេស៖ រដ្ឋាភិបាលថៃ បានដាក់ការតវ៉ាជាផ្លូវការជាមួយ នឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា បន្ទាប់ពីកប៉ាល់នេសាទថៃមួយគ្រឿង ត្រូវបានរងការបាញ់ប្រហារនៅក្នុងដែនទឹក Ranong កាលពីថ្ងៃសៅរ៍។ ឧប្បត្តិហេតុនេះនាំឱ្យមានការរឹបអូសទូកមួយគ្រឿង ក្នុងចំណោមក្រុមនាវិកដែលក្នុងនោះមាន ៤នាក់ជាជនជាតិថៃ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងអំឡុងពេលធ្វើដំណើរ ទៅគណៈរដ្ឋមន្ត្រីចល័តទៅកាន់ខេត្តឈៀងរ៉ៃ...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីរបស់ថៃ លោក Anutin Charnvirakul បាននិយាយថា រដ្ឋាភិបាលមានបំណងផ្តល់សំណង ដល់គ្រប់គ្រួសារដែលរងផលប៉ះពាល់ ដោយទឹកជំនន់នៅភាគខាងត្បូងប្រទេស ជាមួយនឹងទឹកប្រាក់ចំនួន ៩.០០០បាត ក្នុងទម្រង់ស្រដៀងគ្នាទៅនឹងការទូទាត់ ដែលបានធ្វើឡើងចំពោះអ្នកដែលរងផលប៉ះពាល់ ដោយទឹកជំនន់នាពេលថ្មីៗនេះនៅភាគខាងជើង។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ ខ្សែវីដេអូបានលេចចេញឡើងបង្ហាញ ពីខ្មាន់កាំភ្លើងនៃក្រុមជីហាដ កំពុងដើរតាមសាលនានាក្នុងវិមានប្រធានាធិបតីស៊ីរី Bashar Assad ក្នុងក្រុង អាឡិបប៉ូ ។ ក្រុមបះបោរបានសម្រុកចូលទីក្រុង នៅក្នុងការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើល មួយកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមភេរវករ Hayat Tahrir-al-Sham (HTS)...
ភ្នំពេញ៖ ឧកញ៉ា សូវ សច្ចៈសម្បត្តិ សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគ្រឿងឥស្សរិយយសថ្នាក់ជាតូបការ ។ ទន្ទឹមគ្នានោះលោកជំទាវ នុន ចាន់ពិសី សូវសច្ចៈសម្បត្តិ ក៏ត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ «មហាសេរីវឌ្ឍន៍» ផងដែរ ។...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងសុឆន្ទៈនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី៣០ វិច្ឆិកានេះ បានឲ្យដឹងថា អញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន...