បរទេស៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃ ក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ បានរិះគន់ “ក្នុងលក្ខខណ្ឌខ្លាំងបំផុត” នៃកិច្ចសហប្រតិបត្តិការយោធា កាន់តែស៊ីជម្រៅរវាងកូរ៉េខាងជើង និងរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបាន ចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅក្នុងប្រទេសអ៊ីតាលី រដ្ឋមន្ត្រីបានឲ្យដឹងថា ការបញ្ជូនកងទ័ពរបស់ទីក្រុងព្យុងយ៉ាង ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង សង្រ្គាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន “ជាការពង្រីកដ៏គ្រោះថ្នាក់នៃជម្លោះ” ហើយនឹងបណ្តាលឱ្យមាន “ផលវិបាកធ្ងន់ធ្ងរសម្រាប់សន្តិសុខអឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិក”។ G7 ក៏បានបញ្ជាក់សារជាថ្មីថា ការគាំទ្ររបស់ខ្លួនចំពោះបូរណភាពទឹកដី អធិបតេយ្យភាព...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ការវាយប្រហារដោយកាំភ្លើងធំរបស់អ៊ុយក្រែន លើរថយន្តក្រុងដឹកអ្នកដំណើរក្នុងតំបន់ Kherson នៃប្រទេសរុស្ស៊ីបានបណ្តាលឱ្យមនុស្ស 4នាក់ស្លាប់ និង17នាក់រងរបួស។ ការវាយប្រហារនេះបានកើតឡើង នៅចំណតរថយន្តក្រុងក្នុងទីក្រុង Novaya Kakhovka ដែលជាទីក្រុងមួយនៅច្រាំងខាងត្បូងនៃទន្លេ Dnieper កាលពីរសៀលថ្ងៃអង្គារ។ បើយោងតាមអភិបាលតំបន់ លោក Vladimir Saldo បាននិយាយថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពអនាមិកថា មន្ត្រីអាមេរិកកំពុងចាប់ផ្តើមទទួលស្គាល់ថា អ៊ុយក្រែនអាចនឹងត្រូវបង្ខំឱ្យចរចា ជាមួយរុស្ស៊ីហើយទីបំផុតប្រហែលជាត្រូវបោះបង់ចោល ទឹកដីដែលខ្លួនចាត់ទុកថាជារបស់ខ្លួន ។ ប្រភពដដែលបាននិយាយទៀតថា ជាមួយនឹងលោក Donald Trump ត្រឡប់ទៅកាន់សេតវិមានក្នុងខែមករា ហើយកងកម្លាំងរបស់ទីក្រុងគៀវទទួលរង ការខាតបង់នៅសមរភូមិកាន់តែច្រើន នៅពេលដែលរុស្ស៊ីដណ្តើមយកមកវិញនូវ ទឹកដីដែលកាន់កាប់នៅក្នុងតំបន់ Kursk...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឆ្លើយតបសារព័ត៌មានបរទេសមួយចំនួនថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងធ្វើចប់ជាស្ថាពរ តាមការគ្រោងទុក ឬមុនការគ្រោងទុក ខណៈគម្រោងនេះ កំពុងដំណើរការសាងសង់ធម្មតា។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បន្ទាប់ពីមានសារព័ត៌មានបរទេសមួយចំនួន បានចេញផ្សាយខុសទាំងស្រុង ទៅលើគម្រោងព្រែកជីកហ្វូណនតេជោ។...
ភ្នំពេញ៖ ក្រសួងការបរទេសខ្មែរ ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស នាថ្ងៃ២៧ វិច្ឆិកានេះ បានលើកឡើងថា “យើងសង្ឃឹមថាកិច្ចព្រមព្រៀងនេះ នឹងនាំទៅដល់ការបញ្ឈប់ជាអចិន្ត្រៃយ៍ នៃការប្រយុទ្ធគ្នាឆ្លង ព្រំដែនរវាងអ៊ីស្រាអែល-លីបង់”។ សូមបញ្ជាក់ ការប្រកាសពីបទឈប់បាញ់គ្នា រវាងប្រទេសទាំង២នេះ បានទទួលការសាទរនិងស្វាគមន៍ ពីបណ្តាប្រទេសជាច្រើនផងដែរ ៕
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយកអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប របាយការណ៍ការងារភស្តុភារ ហិរញ្ញវត្ថុប្រចាំខែវិច្ឆិកា និងផែនការការងារខែធ្នូ។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ ដែលមានវត្តមានចូលរួមពី លោក លោកស្រី អគ្គនាយករង មេបញ្ជាការរង នាយក នាយករង...
សៀមរាប៖ អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍កម្ពុជា (AHF) នឹងរៀបចំព្រឹត្តិការណ៍រំលឹក ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខមហាសណ្ឋាគាររ៉ាហ្វែលអង្គរសៀមរាប ខេត្តសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹងនិងក្រើនរំលឹកថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ នៅមិនទាន់បញ្ចប់នៅឡើយទេ»។ ព្រឹត្តិការណ៍នេះមានគោលបំណង លើកកម្ពស់ការយល់ដឹង លើកកម្ពស់ការបង្ការការឆ្លងមេរោគអេដស៍ ការធ្វើតេស្តរកមេរោគអេដស៍ ការព្យាបាល និងគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ ដោយសារមេរោគអេដស៍/ជំងឺអេដស៍...
ភ្នំពេញ៖ សមាជិកសមាជិកា ក្រុមអង្គការការចាត់តាំងយុវជនប្រចាំទីក្រុងរិនតុន រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក សូមចូលរួមអបអរសាទរ លោក កុយ គួង ក្នុងឱកាសត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងប្រចាំរដ្ឋម៉ិកស៊ីកកូ ដែលមាននិវេសនដ្ឋាន នៅទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក...
បរទេស៖ ថ្មីៗនេះ ចក្រភពអង់គ្លេសបានផ្តល់មីស៊ីល Storm Shadow រយៈចម្ងាយឆ្ងាយបន្ថែមដល់អ៊ុយក្រែន ខណៈដែលការផ្គត់ផ្គង់របស់ទីក្រុងគៀវ កំពុងមានកម្រិតទាប ។ នេះបើយោងតាមប្រភពព័ត៌មាន បានប្រាប់សារព័ត៌មាន Bloomberg ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានបាននិយាយ នៅក្នុងអត្ថបទមួយកាលពីថ្ងៃច័ន្ទថា ការចែកចាយដែលមិនត្រូវបាន...
កូឡុំបូ៖ យោងតាមមជ្ឈមណ្ឌល គ្រប់គ្រងគ្រោះមហន្តរាយ របស់ប្រទេសស្រីលង្កា ហៅកាត់ (DMC) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ពលរដ្ឋជាង៥០.០០០នាក់ បានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ទាក់ទងនឹងព្យុះភ្លៀងនៅក្នុងសង្កាត់ នៃរដ្ឋបាលចំនួន១០ នៅក្នុងប្រទេសស្រីលង្កា គិតចាប់តាំងពីថ្ងៃទី ២២ខែវិច្ឆិកាមកនេះ ។ មជ្ឈមណ្ឌល DMC បានបញ្ជាក់ថា ពលរដ្ឋចំនួន៥២.៦២៩នាក់មកពី ១៥.០២៣គ្រួសារ បានរងផលប៉ះពាល់ដោយសារ គ្រោះមហន្តរាយដូចជា...